អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ភាពជោគជ័យផ្នែកបច្ចេកទេសចុងក្រោយនឹងឈានដល់ប្រតិបត្តិការហោះហើរផ្លូវការនាពេលខាងមុខ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបញ្ចប់ការសាកល្បងបច្ចេកទេស និងការទទួលជើងហោះហើរចុងក្រោយដោយរលូន និងជោគជ័យ។ បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិ ដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារអាមេរិកមួយនេះ នឹងដាក់ឲ្យដំណើរការដំណាក់កាលទី១ នៅពាក់កណ្តាលខែតុលា។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបញ្ចប់ការសាកល្បងបច្ចេកទេសចុងក្រោយ
ដោយ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបញ្ចប់ការសាកល្បងបច្ចេកទេស និងការទទួលជើងហោះហើរចុងក្រោយដោយរលូន និងជោគជ័យ។ បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិ ដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារអាមេរិកមួយនេះ នឹងដាក់ឲ្យដំណើរការដំណាក់កាលទី១ នៅពាក់កណ្តាលខែតុលា។

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើតេស្តបើកទទួលជើងហោះហើរមិនមែនពាណិជ្ជកម្មចំនួនបីជើងព្រមគ្នាក្នុងរយៈពេលមួយម៉ោង។ ជើងហោះហើរទាំងនោះរួមមានក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្មនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានវាយតម្លៃខ្ពស់លើដំណើរការបញ្ជាចរាចរដែនអាកាស និងបច្ចេកទេសពាក់ព័ន្ធដ៏ទៃទៀត ស្របតាមស្តង់ដាអន្តរជាតិ ចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ។ ឯកឧត្តមបណ្ឌិតចាត់ទុកអាកាសយានដ្ឋាននេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសឡាង ដែលនឹងចូលរួមចំណែកពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសពីប្រទេសកម្ពុជាទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់ តាម រយៈការអនុញ្ញាតឱ្យយន្តហោះធុនមធ្យម និងធំដូចជា Airbus 350, Airbus 330 ឬ Boeing 787-900 អាចចុះចតបាន។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចូលរួមចំណែកផងដែរ ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែងប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិការណ៍ នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានតម្លៃវិនិយោគចំនួន១,១០០លានដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយាន ចំនួន៣៨ចំណត និងមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០។ ទន្ទឹមគ្នានេះ ក៏មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១ម៉ឺនតោន ក្នុងឆ្នាំ២០២៤ និង២ម៉ឺន៦ពាន់តោន ក្នុងឆ្នាំ២០៤០ ហើយអាចទទួលជើងហោះហើរបានជាង៦ម៉ឺន៥ពាន់ជើង ក្នុងឆ្នាំ២០២៤ និងជាង១១ម៉ឺនជើងនៅឆ្នាំ​២០៤០។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការហោះហើរជាតិ និងអន្តរជាតិក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីជប៉ុនតាមបញ្ចុះបញ្ចូលកាណាដា និងអូស្ត្រាលី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី?

ព័ត៌មាន
ប្រទេសជប៉ុន កំពុងសម្លឹងមើលប្រទេសកាណាដា និងអូស្ត្រាលី សម្រាប់សម្ភារសំខាន់ៗ ដែលប្រើប្រាស់ក្នុងថ្មរថយន្តអគ្គិសនី ខណៈដែលគោលនយោបាយរបស់សហរដ្ឋអាម…

អន្សមជ័យអ័រគីដេ ត្រៀមនាំលាភនាំសំណាង នាំនូវរង្វាន់ជាច្រើន ជូនដល់អតិថិជន

ព័ត៌មាន
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ប្រកាសផ្តល់ជូននូវរង្វាន់អន្សមលាភ អន្សមជ័យ ជាច្រើនរង្វាន់ នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ