កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល-សិង្ហបុរីអង់គ្លេស

សិង្ហបុរីផ្ដើមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាប្រវត្តិសាស្ត្រជាមួយនឹងអង់គ្លេស


សិង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេនៅអាស៊ាន បានប្រកាសពីការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាមួយចក្រភពអង់គ្លេសហើយ ដែលប្រការនេះបានធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះ ក្លាយជាកិច្ចព្រមព្រៀងដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលធ្វើឡើងរួមគ្នារវាងប្រទេសនៅទ្វីបអាស៊ី និង ទ្វីបអឺរ៉ុប។ សេដ្ឋកិច្ចឌីជីថល គឺដើរតួនាទីសំខាន់ណាស់ ដែលអាចរក្សាភាពធន់នៃសេដ្ឋកិច្ចបាន ទោះបីជាមានការប្រឈមនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន សិង្ហបុរី Channel News Asia។
រូបតំណាង៖ សេដ្ឋកិច្ចសិង្ហបុរី
ដោយ

ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហ​ម្ម​សិង្ហ​បុរី បាន​បញ្ជាក់​អះអាង​ថា ការ​រៀបចំ​ឲ្យ​មានការ​ចរចា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នេះ​ឡើង គឺ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ផ្តោត​ទៅ​លើ​ពាណិជ្ជកម្ម​បែប​ឌី​ជី​ថ​ល​។ លើស​ពី​នេះ​កិច្ចព្រមព្រៀង​នេះ នឹង​បើកឱកាស​ពាណិជ្ជកម្ម​ថ្មី​ៗ​សម្រាប់​សិង្ហ​បុរី និង​អង់គ្លេស ក៏​ដូច​ជា​សម្រាប់​តំបន់​ទាំងមូល​ផង​ដែរ​។

កិច្ចព្រមព្រៀង​នេះ នឹង​រួម​បញ្ចូល​គោលការណ៍​ឆ្ពោះទៅ​មុខ​រួម​គ្នា ដើម្បី​ឱ្យ​មាន​លំហូរ​ទិន្នន័យ​ពាណិជ្ជកម្ម​ដែល​អាច​ទុកចិត្ត​បាន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ជៀសវាង​ការ​រក្សា​ទុក​ទិន្នន័យ​ដោយ​ឯកឯង និង​ធានា​បាន​នូវ​ស្តង់ដារ​ខ្ពស់​ក្នុង​ការ​ការពារ​សុវត្ថិភាព​ទិន្នន័យ​។

គួរ​ជម្រាប​ថា សេដ្ឋកិច្ច​ឌី​ជី​ថ​ល គឺ​ដើរតួ​នាទី​សំខាន់​ណាស់ ដែល​អាច​រក្សា​ភាព​ធន់​នៃ​សេដ្ឋកិច្ច​បាន ទោះបីជា​មានការ​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ក៏​ដោយ​។

ភាគី​សិង្ហ​បុរី​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដោយ​រំពឹង​ថា វា​នឹង​ជួយ​ជំរុញ​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អង់គ្លេស​នឹង​សិង្ហ​បុរី ព្រមទាំង​លើកកម្ពស់​ការ​ជឿ​ទុកចិត្ត​ក្នុង​ភាព​ជា​ដៃគូរ​រវាង​គ្នា  ព្រមទាំង​ធ្វើ​ឲ្យ​ទីផ្សារ​ឌី​ជី​ថ​ល​កាន់តែ​រឹង​មាំ​។

សូម​បញ្ជាក់​ថា សិង្ហ​បុរី និង​អង់គ្លេស​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​នាំមុខ​គេ​លើ​វិស័យសេដ្ឋកិច្ច​ឌី​ជី​ថ​ល ក្នុង​ពិភពលោក ស្រប​ពេល​ដែល ៧០%​នៃ​ការ​សេវាកម្ម​ឌី​ជី​ថ​ល​របស់​អង់គ្លេស ត្រូវ​បាន​លក់ និង​ផ្តល់​មក​ឲ្យ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៩ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៦​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​រួម​មាន សេវាកម្ម​ហិរញ្ញវត្ថុ ច្បាប់ ការ​អប់រំ និង​ការ​កម្សាន្ដ​តាម​អ៊ី​ធើ​ណែ​ត​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ ព្រមានថា មេរោគបំប្លែងខ្លួនថ្មី «ឌែលតា» ដែលអាចនឹងរីករាលដាល​ខ្លាំង​នៅអាមេរិកនៅសប្ដាហ៍ក្រោយ

ព័ត៌មាន
មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ «ឌែលតា» កំពុងបង្កការព្រួយបារម្ភខ្លាំងទៀតហើយដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក រាប់ចាប់តាំងពីប្រទេសដែលបា…

កូវីដ-១៩ នឹងប៉ះពាល់ដល់ថវិកាជាតិ និងកំណើនប្រជាជនអូស្ត្រាលីក្នុងរយៈពេលវែង

ព័ត៌មាន
រដ្ឋាភិបាលអូស្ត្រាលីនៅដើមសប្តាហ៍នេះ បានធ្វើការព្យាករថា ការបិទខ្ទប់ប្រទេសនិងព្រំដែនរបស់អូស្ត្រាលី ដែលបណ្តាលមកពីរោគរាតត្បាតសាកលកូវីដ១៩ នឹងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ