ប្រទេសកូរ៉េខាងត្បួង

កូរ៉េខាងត្បូងបង្កើនការចំណាយសម្រាប់ឆ្នាំ២០២២កប់ពពក បង្កហានិភ័យដល់បំណុលជាតិ


រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ចេញគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២២ក្នុងចំនួនដ៏ច្រើនកប់ពពកលើសឆ្នាំមុនៗ ដែលប្រការនេះ បានច្រានចោលក្តីរពឹងទុកក្នុងការសម្រេចឲ្យបានតុល្យភាពថវិកាជាតិកូរ៉េ ចំពេលឱនភាពសារពើពន្ធក៏កាន់តែអាក្រក់ទៅៗផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបភាព ក្រដាសប្រាក់របស់ប្រទេសកូរ៉េខាងត្បួង
ដោយ

ប្រទេស​កូរ៉េ​ខាងត្បូង គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ជាង ៥២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ឆ្នាំ​២០២២ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង ៨ % បើ​ធៀប​នឹង​កញ្ចប់​ថវិកា​ដែល​បាន​សម្រេច​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​ដើមឆ្នាំ​២០២១​។

កំណើន​ការ​ចំណាយ​ប្រចាំឆ្នាំ ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​នេះ នឹង​ធ្វើ​ឱ្យ​សមាមាត្រ​បំណុល​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កូរ៉េ​ខាងត្បូង កើនឡើង​ដល់​ជាង​៥០% ដែល​ជា​ចំនួន​ធំ​បំផុត​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យក្ស​សេដ្ឋកិច្ច​នៅ​អាស៊ី​មួយ​នេះ​។ លើស​ពី​នេះ​ទៀត បើ​តាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង បំណុល​ប្រទេស​នេះ​នឹង​កើនឡើង​ដល់ ជិត​៦០% នៃ GDP នៅ​មុន​ឆ្នាំ ២០២៥​។

សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​ក្រោយ មាន​១​ភាគ​៣​នៃ​កញ្ចប់​ថវិកា​សរុប​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បម្រុង​ទុក​សម្រាប់​វិស័យ​សុខុមាលភាព និង​ការងារ​ប្រជាពលរដ្ឋ ដើម្បី​អាច​ឲ្យ​ពួក​គេ​យក​ទៅ​ដោះស្រាយ ថ្លៃ​ចំណាយ​ក្នុង​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​កំពុង​មាន​បញ្ហា​កើនឡើង​។ 

ដោយឡែក ថវិកា​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​បែងចែក​សម្រាប់​ការ​ចំណាយ​លើ​វិស័យ​ដែល​ទាក់ទង​នឹង​បរិស្ថាន ដើម្បី​ឆ្ពោះទៅ​រក​គោលនយោបាយ​លុប​បំបាត់​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ត្រឹម​ឆ្នាំ​២០៥០​។

គួរ​ជម្រាប​ថា ទោះបី​អត្រា​បំណុល​របស់​កូរ៉េ​ខាងត្បូង​បាន​កើន​ដល់​៥០% នៃ​GDP ទៅ​ហើយ​ក្តី​ប៉ុន្តែ​កូរ៉េ​ខាងត្បូង​នៅ​តែ​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ពេញ​មួយ​ឆ្នាំ​២០២១​នេះ ក្នុង​អត្រា​៤%​ដដែល ហើយ​រដ្ឋាភិបាល​កូរ៉េ​ថែម​ទាំង​បាន​សន្យា​ថា នឹង​បន្ត​ផ្តល់​ការ​គាំទ្រ ផ្នែក​សារពើពន្ធ ដល់​ចរន្ត​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​១៩​បន្ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃត្រូវបក្សប្រឆាំងក្នុងរដ្ឋសភាសួរដេញដោល ក្រោយដោះស្រាយវិបត្តិកូវីដ១៩មិនបានល្អ

ព័ត៌មាន
សមាជិកសភាប្រទេសថៃនៅថ្ងៃអង្គារទី៣១ខែសីហាម្សិលមិញនេះ បានចាប់ផ្តើមបើកការជជែកដេញដោលគ្នា ដើម្បីឈានទៅដល់ការបោះឆ្នោតដកសេចក្តីទុកចិត្តពីនាយករដ្…

តម្លៃប្រេងដាំក្បាលចុះក្រោយរោងចក្រចម្រាញ់នៅអាមេរិកត្រូវបំផ្លិចបំផ្លាញដោយសារព្យុះសង្ឃរា

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារ ទី៣១ ខែសីហា ដោយសារតែមានក្ដីបារម្ភថា ការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី និង ទឹកជំនន់នៅក្នុងរដ្ឋលូហ្ស៊ីណា សហរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ