ក្រុមហ៊ុន Starbucks

ក្រុមហ៊ុន Starbucks បន្ថយការព្យាករការលក់ប្រចាំឆ្នាំរបស់ខ្លួន ក្រោយតម្រូវការនៅទីផ្សារសំខាន់ៗមានការធ្លាក់ចុះ


ក្រុមហ៊ុន Starbucks បានកាត់បន្ថយការព្យាករចំនួនលក់ប្រចាំឆ្នាំរបស់ខ្លួន ក្រោយការលក់មានការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ចំពេលមានការធ្លាក់ចុះតម្រូវការនៅតាមហាងកាហ្វេសំខាន់ៗដូចជានៅសហរដ្ឋអាម៉េរិក និងចិនជាដើម។
ក្រុមហ៊ុន Starbucks
ដោយ

ដំបូងឡើយក្រុមហ៊ុន Starbucks រំពឹងថា ការលក់នៅតាមហាងកាហ្វេរបស់ខ្លួននៅសហរដ្ឋអាម៉េ​រិក និងនៅទូទាំងពិភពលោកនឹងធ្លាក់ចុះក្នុងចម្លោះពី៤% ទៅ៦%ប៉ុណ្ណោះ តែពេលនេះ ក្រុមហ៊ុននេះ បានកាត់បន្ថយការព្យាកររបស់ខ្លួនថែមទៀតក្រោយពីការលក់ប្រចាំឆ្នាំរបស់ខ្លួនបានធ្លាក់ចុះនៅតាមទីផ្សារសំខាន់ៗក្នុងនោះនៅចិន ធ្លាក់ចុះ១១% ខណៈនៅអាម៉េរិកធ្លាក់ចុះ៣%។

តែយ៉ាងណាក្រុមហ៊ុននេះមិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់ចុះការលក់នៅប្រទេសចិននោះទេ ប៉ុន្តែបានប្រាប់ពីមូលហេតុនៅសហរដ្ឋអាម៉េ​រិក ដោយអះអាងថា បណ្តាលមកពីការធ្លាក់ចុះតម្រូវការនៅក្នុងរដូវត្រជាក់ក្នុងខែមករា និងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដ៏ច្របូកច្របល់។ ហើយការធ្លាក់ចុះការលក់នេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ១២% កាលពីថ្ងៃអង្គារ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភសីលធម៌សង្គមត្រូវបានបំផ្លិចបំផ្លាញដោយអ្នកលក់អនឡាញមួយចំនួន និងស្នើឱ្យចាត់វិធានការផ្លូវច្បាប់ឱ្យធ្ងន់ធ្ងរ

ព័ត៌មាន
ស្របពេលបច្ចេកវិទ្យាបច្ចុប្បន្នមានការរីកចម្រើនខ្លាំង គេសង្កេតឃើញមានអាជីវកម្មកាន់តែច្រើនបានប្រើប្រាស់ភាពរីកចម្រើននេះដើម្បីទាញយកប្រយោជន៍តាមរយៈក…

ក្រុមហ៊ុនយក្ស Alibaba បង្ខំចិត្តបោះទុនរាប់ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅវៀតណាមតាមច្បាប់តម្រូវ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba គ្រោងបោះទុនខ្ទង់ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅវៀតណាម អនុលោម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ