កិច្ចប្រឹងប្រែងជួយសង្គ្រោះអ៊ុយក្រែន

ក្រុមមេដឹកនាំកោះតៃវ៉ាន់ប្រកាសថា នឹងបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន សម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះអ៊ុយក្រែន


មេដឹកនាំកំពូលកោះតៃវ៉ាន់លោកស្រី សៃ អ៊ីនវេន បាននិយាយនៅពីថ្ងៃពុធសប្ដាហ៍នេះថា លោកស្រី និងថ្នាក់ដឹកនាំកំពូលៗរបស់កោះតៃវ៉ាន់នឹងបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌សម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសនេះស្វែងរកជំនួយក្នុងការទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ក្រុមមេដឹកនាំកោះតៃវ៉ាន់ប្រកាសថា នឹងបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន សម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះអ៊ុយក្រែន

កោះតៃវ៉ាន់សម្ដែងការអាណិតអាសូរយ៉ាងខ្លាំង ចំពោះការផ្ទុះសង្គ្រាម​នៅអ៊ុយក្រែនសម្រាប់ប្រជាជន អ៊ុយក្រែនផ្ទាល់ ដោយសារតែកោះតៃវ៉ាន់នេះ អាចដឹងបានពីការលំបាករបស់ពលរដ្ឋ​អ៊ុយក្រែន ព្រោះថា​ខ្លួនក៏ធ្លាប់ទទួលបានរង​នូវការ​គំរាមកំហែង​ប្រឈមមុខជាប្រចាំថ្ងៃពី​សំណាក់​រដ្ឋាភិបាល​ចិនផងដែរ។ ដូចដែលបានដឹងថា ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយតែងតែ​បានបង្កើន​សម្ពាធយោធា​របស់ខ្លួនជាច្រើនលើកច្រើនសារ​ទៅ ​លើកោះមួយនេះ។

តៃវ៉ាន់បានបញ្ជូនជំនួយដំបូងរបស់ខ្លួនក្នុងទម្រង់ជាការផ្គត់ផ្គង់​វេជ្ជសាស្រ្ត​ចំនួន ២៧ តោនទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកស្រី សៃ អ៊ីនវេន បាននិយាយថា កម្លាំងនៃលទ្ធិប្រជាធិបតេយ្យពិភពលោកដែលគាំទ្រអ៊ុយក្រែន​កំពុងមានការកើនឡើងខ្លាំង ខណៈរុស្ស៊ីហៅ សកម្មភាពរបស់ខ្លួន​នៅអ៊ុយក្រែនថា​ ជាប្រតិបត្តិការពិសេស។  ក្នុងនាមជា​សមាជិក​នៃដៃគូសកល​នៃលទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់​នឹងមិន​អវត្តមានទេ ហើយតែវ៉ាន់​នឹងគាំទ្រអ៊ុយក្រែន​យ៉ាងពេញទំហឹង។

គួរជម្រាបថា ក្រសួងការបរទេសតៃវ៉ាន់​នឹងផ្តល់ព័ត៌មានលម្អិត​នៃគណនី​ធនាគារ​ដែលបង្កើតឡើងដោយសមាគម​សង្គ្រោះគ្រោះមហន្តរាយរបស់តៃវ៉ាន់ សម្រាប់ការបរិច្ចាគ​ជំនួយសង្គ្រោះអ៊ុយក្រែន តាមរយៈការបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែក្រុមមេដឹកនាំតៃវ៉ាន់ ខណៈដែល មេដឹកនាំតៃវ៉ាន់ម្នាក់ៗត្រូវបានគេដឹងថា ទទួលបានប្រាក់បៀវត្សរ៍ជាង ១ម៉ឺន ៥ពាន់ដុល្លារ ក្នុងមួយខែ។ មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួនបានស្នើសុំការិយាល័យទូតរបស់ខ្លួននៅទីក្រុង Warsaw ប្រទេសប៉ូឡូញ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានជ្រើសទុកជាមុន ឱ្យជួយចែកចាយ​មូលនិធិ​ដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែនផងដែរ។

ក្រៅពីនេះ តៃវ៉ាន់កាលពីសប្តាហ៍មុនក៏បានប្រកាសថា ខ្លួនត្រូវបានចូលរួមដោយការដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ បើទោះបីជាពាណិជ្ជកម្មផ្ទាល់ខ្លួនជាមួយប្រទេសនេះមានតិចតួចក៏ដោយ៕ 

 អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រាប់ពលរដ្ឋខ្លួនដែលរស់នៅអាមេរិកឱ្យយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ ក្រោយមានករណីរើសអើងកំពុងកើតឡើងកាន់តែច្រើន

ព័ត៌មាន
ស្ថានទូតចិននៅអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា មានការរើសអើងជាច្រើនប្រឆាំងនឹងប្រទេសចិននៅក្នុងសហរដ្ឋអាមេរិក ហើយប្រជ…

តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្ពស់ថែមទៀត ក្រោយក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិក EXXON គ្រោងចាកចេញពីរុស្ស៊ី

ព័ត៌មាន
តម្លៃប្រេងពិភពលោកកំពុងកើនឡើងបន្ថែមទៀត បើទោះបីជាមានកិច្ចព្រមព្រៀងមួយទើបតែបានបង្កើតឡើងដោយសមាជិកនៃអង្គការទីភ្នាក់ងារថាមពលអន្តរជាតិ ក្នុងកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ