Advertisement
Advertisement
Advertisement
បច្ចុប្បន្នភាព កូវីដ១៩ | ថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២០

ថ្ងៃទី៤​ ខែធ្នូ ៖ មួយថ្ងៃ ឆ្លង​ថ្មី ១០នាក់ ក្នុងនោះ ៦នាក់ ជា​ករណី​ឆ្លង​សហគមន៍


នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០២០ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី កូវីដ-១៩ ចំនួន ១០នាក់ ក្នុង​នោះ​ ​៦នាក់ ជាករណី​ឆ្លង​សហគមន៍ ដែលពាក់ព័ន្ធ​នឹង​"ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា" ។ នេះបើ​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ​២០២០ ។
បុគ្គលិកសុខាភិបាលបាញ់ថ្នាំ​សម្លាប់មេរោគ នៅទីតាំង​មួយ​កន្លែង ក្នុង​ទីក្រុង​ភ្នំពេញ។ រូបឯកសារ
ដោយ
Advertisement

ក្នុងចំណោមករណីឆ្លង​ថ្មីទាំង ១០នាក់ ដែលបាន​រក​ឃើញ​នៅថ្ងៃទី៤ ធ្នូ ពីលទ្ធផល​តេស្ត មាន ៦នាក់ ជា​ករណី​ឆ្លងក្នុង​សហគមន៍ ដែលពាក់ព័ន្ធ​ទៅនឹង​"ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា" ។ អ្នកឆ្លង​ទាំង៦នាក់ សុទ្ធ​តែជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​លក់​ស្បែកជើង យីហោ Pedro ដែលស្ថិតនៅតាម​បណ្ដោយ​មហាវិថី ព្រះសីហនុ រាជធានីភ្នំពេញ ។ 

បើ​តាម​ប្រកាស​ព័ត៌មាន​ក្រសួង​សុខាភិបាល អ្នក​ទាំង ៦នាក់ ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍នេះ បាន​ប៉ះពាល់​ជាមួយ​នឹង​ស្ត្រី​ម្នាក់​ ឈ្មោះ ឡាយ សេងលីន ដែល​គេ​បាន​រកឃើញ​ថា មានផ្ទុក​កូវីដ-១៩ កាលពីថ្ងៃទី២ ខែធ្នូ នៅខណៈ​ដែល​ស្ត្រី​នោះ​បាន​ចូលទៅ​ទិញ​ទំនិញនៅ​ហាង Pedro នោះ ។ 

ចំពោះ ៤នាក់ទៀត ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីទាំង ១០នាក់ គឺជា​ករណី​នាំចូល ពោលគឺ​ជា​អ្នកដំណើរ​ចូល​មក​ប្រទេស​កម្ពុជា និង​មិនពាក់ព័ន្ធ​នឹង​"ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា" ទេ ។ 

បច្ចុប្បន្ន អ្នកជំងឺ​ទាំង១០នាក់នេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ និងនៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានីភ្នំពេញ ។ 

សុរប​ករណីឆ្លង​កូវីដ​-១៩ ទូទាំង​ប្រទេស គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួនសរុប ៣៤៥នាក់ ក្នុងនោះ​ ជា​សះស្បើយ ៣០៥នាក់ ។ គិត​មក​ទល់​នឹង​ពេល​នេះ កម្ពុជាពុំ​ទាន់​មាន​ករណី​ស្លាប់​ដោយសារ​កូវីដ-១៩ នៅឡើយទេ ។ 

គិត​ដោយ​ឡែកចំពោះ​ករណី​ឆ្លង​ក្នុង​សហគមន៍ គិតមក​ដល់​ថ្ងៃ​ទី៥ ខែធ្នូ មានចំនួន​កើន​ឡើងដល់ ២៩នាក់ហើយ ហើយ​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មាន​ចំនួនសរុប ១០.១៤៧នាក់ហើយ (គិតត្រឹមថ្ងៃទី៣ ធ្នូ ២០២០) ៕

Advertisement



អត្ថបទបន្ទាប់


១១ខែ ឆ្នាំ២០២០ វៀតណាម បាននាំចេញគ្រឿងសមុទ្រតម្លៃ ៧,៨ពាន់លានដុល្លារ

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសវៀតណាម សម្រេចបានប្រមាណ ៧ពាន់ ៨រយលានដុល្លារអាមេរិក ដែលតួល...

កម្ពុជា​នឹង​ចូលរួម'មហោស្រព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក' នៅសប្ដាហ៍ក្រោយ

ព័ត៌មាន
នៅសប្ដាហ៍ក្រោយនេះ អ្នកដឹកនាំ​កំពូលៗ​នៅក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​និង​បច្ចេកវិទ្យា​មកពី​ជាង ៤០ប្រទេស នៅទូទាំង​ពិភព​លោក ក្នុងនោះរួមទាំង​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ