ប្រទេសថៃ

ត្បូង និងគ្រឿងអលង្ការរបស់ថៃបាត់បង់រស្មីលើទីផ្សារបរទេស ចំពេលសេដ្ឋកិច្ចពិភពលោកថមថយ


វិទ្យាស្ថានត្បូងនិងគ្រឿងអលង្ការថៃ បាននិយាយកាលពីថ្ងៃចន្ទទី១២មិថុនាថា ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់រាជាណាចក្រមួយនេះនៅខែមេសាឆ្នាំ២០២៣ បានធ្លាក់ចុះជិត ៣០% បើប្រៀបធៀបនឹងខែមេសា ឆ្នាំ២០២២ ដោយសារសេដ្ឋកិច្ចពិភពលោកបន្ថយល្បឿន។ នៅខែមេសាឆ្នាំ២០២៣នេះ ការនាំចេញគ្រឿងអលង្ការរបស់ថៃមានតម្លៃសរុបប្រមាណជា ៤៥១ លានដុល្លារ។
ការនាំចេញត្បូងនិងគ្រឿងអលង្ការថៃធ្លាក់ចុះជិត ៣០ ភាគរយ

លោក ស៊ូមេត ប្រាសុងផុនឆៃ (Sumed Prasongpongchai) នាយករងនៃវិទ្យាស្ថានត្បូងនិងគ្រឿងអលង្ការថៃ បាននិយាយថា តម្លៃនៃការនាំចេញគ្រឿងអលង្ការបស់ថៃចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ គឺមានតម្លៃជិត ៣ ពាន់លានដុល្លារ ដោយបានកើនឡើងជាង ៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

ប៉ុន្តែ បើគិតតែខែមេសា ឆ្នាំ២០២៣, ការនាំចេញត្បូងនិងគ្រឿងអលង្ការរបស់រាជាណាចក្រមួយនេះ បានធ្លាក់ចុះជិត ៣០ ភាគរយ បើប្រៀបធៀបនឹងខែមេសា ឆ្នាំ២០២២ ដោយសារសេដ្ឋកិច្ចពិភពលោកបន្ថយល្បឿន។

លោក ស៊ូមេត បានប្រាប់សារព័ត៌មាន The Nation ថា វិបត្តិហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់តម្រូវការត្បូង និងគ្រឿងអលង្ការ។ លោកបានលម្អិតថា ការនាំចេញត្បូងនិងគ្រឿងអលង្ការរបស់ប្រទេសថៃក្នុងខែមេសាមានតម្លៃត្រឹមតែ ៤៥១ លានដុល្លារធ្លាក់ចុះ ២៨,៨៥ ភាគរយ។

លោកនាយករងនៃវិទ្យាស្ថានត្បូងនិងគ្រឿងអលង្ការថៃ បានពន្យល់ថា ទីផ្សារនាំចេញត្បូង និងគ្រឿងអលង្ការសំខាន់ៗជាច្រើនរបស់ប្រទេសថៃកាត់បន្ថយតម្រូវការ ក្នុងចំណោមនោះសហរដ្ឋអាមេរិកធ្លាក់ចុះជិត ១១ ភាគរយ អាល្លឺម៉ង់ជិត ២១ ភាគរយ ចក្រភពអង់គ្លេសជាង ១០ ភាគរយ បែលហ្សិក ១៦ ភាគរយ ឥណ្ឌាជិត ៧០ ភាគរយ និងជប៉ុនជិត ៤ ភាគរយ។ ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចំនួនបីបានកើនឡើង ពោលគឺអ៊ីតាលីកើនជិត ៦២ ភាគរយ កោះហុងកុង ១៦៩ ភាគរយ និងអារ៉ាប់រួម ៤៤ ភាគរយ។

លោក ស៊ូម៉េត ជឿថា ការនាំចេញត្បូងនិងគ្រឿងអលង្ការនឹងរងផលប៉ះពាល់ពីកត្តាផ្សេងៗ ដូចជាវិបត្តិហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប និងការថយល្បឿនក្នុងការស្ដារសេដ្ឋកិច្ចចិន។ អ្នកជំនាញរូបនេះរំពឹងថា ការនាំចេញត្បូងនិងគ្រឿងអលង្ការរបស់ថៃនឹងអាចប្រសើរឡើងនៅពេលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញក្នុងឆមាសទី២នៃឆ្នាំនេះ។

លោក ស៊ូម៉េត បានជំរុញឱ្យសហគ្រិនគ្រឿងអលង្ការថៃធ្វើពិពិធកម្មទីផ្សារនាំចេញ និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារធំៗ។ លោកបានផ្ដល់គំនិតថា ពួកគេគួរតែជ្រៀតចូលទីផ្សារមជ្ឈិមបូព៌ា និងទីផ្សារអនឡាញ ព្រោះពាណិជ្ជកម្មអេឡិចត្រូនិកនៅមានសក្ដានុពលកើនឡើង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង និងអាមេរិកឯកភាពគ្នាខិតខំថែមទៀត ដើម្បីកាត់ផ្ដាច់មូលនិធិទ្រទ្រង់កម្មវិធីអាវុធកូរ៉េខាងជើង

ព័ត៌មាន
មន្រ្តីចរចារឿងនុយក្លេអ៊ែរដ៏កំពូលរបស់កូរ៉េខាងត្បូងបាននិយាយថា ប្រទេសខ្លួននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងកិច្ចខិតខំ…

មេ UN គាំទ្រគំនិតបង្កើតឱ្យមានអង្គការអន្តរជាតិឃ្លាំមើល AI ស្រដៀងទីភ្នាក់ងារនុយក្លេអ៊ែរសាកលដែរ

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី ១២ មិថុនា បានបង្ហាញការគាំទ្រគំនិតផ្ដួចផ្ដើមរបស់ប្រធានក្រុមហ៊ុនបញ្ញាសប្បនិម្មិតមួយចំនួន ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ