សង្គ្រាម​បច្ចេកវិទ្យា

រាជរដ្ឋាភិបាលថៃ ប្រាប់ឲ្យអ្នកនាំចេញត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាច


ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចលេខ១ និងលេខ២ នៅមិនទាន់រកឃើញពន្លឺដោះស្រាយរួចផង ឥឡូវនេះ ប្រទេសសេដ្ឋកិច្ចយក្សៗរបស់ពិភពលោកទាំងនេះ បាននិងកំពុងអង្រួនពិភពលោកបន្ថែមមួយកម្រិតទៀត គឺការផ្ទុះសាយភាយនៃសង្គ្រាមបច្ចេកវិទ្យា ដែលតួអង្គសំខាន់ៗមានដូចជាអាមេរិក និងចិន រួមទាំងឥណ្ឌាផងដែរ។ រាជរដ្ឋាភិបាលថៃ បានព្រមានដល់អ្នកនាំចេញរបស់ខ្លួនឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាពិភពលោកមួយនេះ។
រាជរដ្ឋាភិបាលថៃ ប្រាប់ឲ្យអ្នកនាំចេញត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាច
ដោយ

សារព័ត៌មាន បាងកកប៉ុស្ដិ៍​របស់ថៃ បានរាយការណ៍​នៅថ្ងៃនេះ ថា រាជរដ្ឋាភិបាល​ថៃ បាន​ចេញ​ព្រមាន​សារជាថ្មី​ទៅកាន់​ក្រុមហ៊ុន​អ្នកនាំចេញ​ទំនិញ​របស់ខ្លួន ឲ្យមានការតាមដាន​ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះ​បញ្ហា​សង្គ្រាម​បច្ចេកវិទ្យា​ដែល​កំពុង​មាននិន្នាការ​រីក​រាលដាល​ឡើង​​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​យក្សៗ​គឺចិន អាមេរិក រួមទាំងឥណ្ឌាផងដែរ។

សាកល​វិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្ម​ថៃ កំពុងតែ​មានការ​ព្រួយ​បារម្ភខ្លាំង ជុំវិញ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្មរវាង ប្រទេសចិន និងឥណ្ឌា ដោយសារតែ ឥណ្ឌា បានប្រកាស​ហាមឃាត់​ការប្រើប្រាស់​កម្មវិធី​ចំនួន ៥៩ ដែលបង្កើត​ឡើង​ដោយ​ប្រទេសចិន បន្ថែមលើនេះ សង្គ្រាម​ពាណិជ្ជកម្ម​រវាង អាមេរិក និងចិន ក៏កំពុង​ប្រែក្លាយ​ទៅជា​ជម្លោះ​បច្ចេកវិទ្យា និងមាន​ការរឹតបន្តឹង​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​ថែមទៀត។

មន្រ្តីជាន់ខ្ពស់នៃ​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្មថៃ លើកឡើងថា បើសិនជា កម្មវិធី​ផលិត​ដោយ​ប្រទេសចិន ត្រូវបាន​ហាមឃាត់​ពិតមែន អាជីវកម្ម​ថៃជាច្រើន​ដែលប្រើប្រាស់​កម្មវិធី​របស់​ចិន នឹង​ត្រូវរងគ្រោះ។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃ​កំពុងតែ​ពន្លឿន​ការងារ ដើម្បីជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម ដែលទទួល​រងឥទ្ធិពលនេះ ដោយមាន​ការផ្តល់​កម្ចីការ​ប្រាក់ទាប ការលើក​លែង​ពន្ធពិសេស និងបង្កើត​យុទ្ធនាការ​ជំរុញ​ការលក់​ទាំងក្នុង និងក្រៅស្រុក។

គួររម្លឹកបន្តិចថា សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បានព្យាករថា ការនាំចេញ​ទំនិញ​របស់​ប្រទេស​ថៃ អាចនឹង​ធ្លាក់ចុះ​ដល់ ១៣,៥% នៅក្នុង​ឆ្នាំ ២០២០ បើសិនជា មិនមាន វ៉ាក់សាំង​សម្រាប់​មេរោគ​កូវីដ-១៩ ត្រូវបាន​រកឃើញ​នៅក្នុង​ឆ្នាំនេះទេ ហើយការនាំចេញ​ទំនិញ​របស់​ថៃ នៅក្នុង​ឆមាសទី ២នេះ អាចនឹង​ធា្លក់ចុះ​ខ្លាំងជាង ឆមាសទី ១ ទៅទៀត ដោយអាច​នឹងធ្លាក់ចុះ ​១៩,៨% ធៀបនឹង​រយៈ​ពេល​ដូចគ្នា កាលពីឆ្នាំមុន៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា «ស្នើឲ្យរដ្ឋទម្លាក់ប្រាក់កម្ចីការប្រាក់ទាប» ដើម្បីជួយបន្ដដង្ហើមអាជីវកម្មទេសចរណ៍

ព័ត៌មាន
ដោយសារតែវិបត្តិកូវីដ-១៩ នៅតែបន្ដអូសបន្លាយបានធ្វើឲ្យអាជីវកម្មជាច្រើនពិសេសអាជីវកម្មក្នុងវិស័យទេសចរណ៍ កំពុងរកទុក្ខធំ និងកំពុងប្រឈមនឹងបញ្ហាប…

វៀតណាមប្តេជ្ញាទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម

ព័ត៌មាន
ប្រទេសវៀតណាម បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការទាញយកផ្លែផ្កាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ