បំណុលគ្រួសារ

បំណុលគ្រួសារនៅថៃ ហក់ឡើងខ្ពស់ដល់កម្រិតកំណត់ត្រាប្រកបដោយគ្រោះថ្នាក់


ការស្ទង់មតិមួយបានបង្ហាញថា បំណុលគ្រួសារពលរដ្ឋជាមធ្យមនៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់ឈានដល់កម្រិតកំណត់ត្រាមិនធ្លាប់មានប្រកបដោយភាពគ្រោះថ្នាក់ដោយសារតែសន្ទុះកំណើនសេដ្ឋកិច្ចយឺត ប្រាក់ចំណូលធ្លាក់ចុះទាប រីឯថ្លៃចំណាយជីវភាពប្រចាំថ្ងៃ ក៏ចេះកើនឡើងខ្ពស់ ហើយពលរដ្ឋថៃ ភាគច្រើនកំពុងជួបការលំបាកក្នុងការបង់សងកម្ចីត្រលប់ទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
បំណុលគ្រួសារ
ដោយ

យោងតាមការស្ទង់មតិដោយសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ដែលបានធ្វើឡើងនៅដើមខែកញ្ញា នេះបង្ហាញថា ជាមធ្យម​ពលរដ្ឋថៃមួយគ្រួសារ​ជំពាក់បំណុលប្រមាណ៦សែន៧ពាន់បាត ឬស្មើនឹង១ម៉ឺន៨ពាន់ដុល្លារអាម៉េរិក ដោយកើនឡើង៨,៤% ពីឆ្នាំ២០២៣។ តួលេខបំណុលគ្រួសារនេះ គឺជាតួលេខខ្ពស់បំផុតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៩ មក។

ការស្ទង់មតិនេះ បានរកឃើញថា ៦៩,៩%នៃបំណុលគ្រួសារពលរដ្ឋថៃ ជាកម្ចីផ្លូវការដែលខ្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយធ្លាក់ចុះពី៨០,២% កាលពីឆ្នាំមុន ខណៈដែល៣០%ទៀត ជាកម្ចីក្រៅផ្លូវការដែលខ្ចីពីអ្នកចងការប្រាក់។ ទំហំកម្ចីក្រៅផ្លូវការបានកើនឡើងដោយសារតែពលរដ្ឋថៃ កាន់តែច្រើនបានខ្ចីដល់កម្រិតកំណត់ ដែលមិនអាចអាចខ្ចីបន្ថែមពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទៀតបាន ហើយកត្តានេះបានបង្ខំឱ្យពួកគេងាកទៅខ្ចីលុយពីអ្នកចងការប្រាក់។

យោងតាមសាកលវិទ្យាល័យដដែលឱ្យដឹងថា អតិថិជនជាអ្នកប្រើប្រាស់ជាច្រើនមានប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់រ៉ាប់រងការចំណាយផ្សេងៗរួមទាំងការបង់កម្ចី និងថ្លៃចំណាយជីវភាពរស់នៅប្រចាំថ្ងៃនោះទេ ហើយក៏គ្មានប្រាក់បម្រុងសម្រាប់ពេលមានអាសន្ននោះដែរ។

ការស្ទង់មតិនេះ បានរកឃើញថា ជាមធ្យមគ្រួសារពលរដ្ឋថៃ​មួយត្រូវបង់សងកម្ចីជិត១ម៉ឺន៨ពាន់បាត ឬប្រមាណ៥៦០ដុល្លារអាម៉េរិក ក្នុងមួយខែ ដោយកើនឡើងពីជិត១ម៉ឺន៧ពាន់បាត ឬប្រមាណ៥០០ដុល្លារអាម៉េរិក ក្នុងមួយខែកាលពីឆ្នាំមុន។

រដ្ឋាភិបាល និងធនាគារកណ្តាលថៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណុលគ្រួសារសរុបរបស់ប្រទេសថៃ ដែលបានកើនឡើងដល់ជិត៤៩០ពាន់លានដុល្លារអាម៉េរិក ដែលស្មើនឹង៩០,៨%នៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមចុងខែមីនា ឆ្នាំ២០២៤ ដែលធ្វើឱ្យថៃ ជាប់ឈ្មោះក្នុងចំណោម​ប្រទេសដែលមានបំណុលគ្រួសារពលរដ្ឋខ្ពស់បំផុតនៅអាស៊ី។

ជាការឆ្លើយបតប ធនាគារកណ្តាលថៃ បានដាក់ចេញវិធានការជាបន្តបន្ទាប់ដែលខ្លួនសង្ឃឹមថា នឹងអាចធ្វើឱ្យបំណុលគ្រួសារពលរដ្ឋធ្លាក់ចុះមកនៅត្រឹម៨៩% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំក្រោយ​។

ទន្ទឹមនេះ ទិន្នន័យផ្លូវការរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF សម្រាប់ឆ្នាំ២០២២ បង្ហាញថា បំណុលគ្រួសារពលរដ្ឋសរុបនៅក្នុងប្រទេសម៉ាឡេស៊ី មាន៦៧%នៃផលិតផលក្នុងស្រុកសរុប ហើយបំណុលគ្រួសារពលរដ្ឋសរុបនៅក្នុងប្រទេសសិង្ហបុរី មាន៤៨,៦%នៃផលិតផលក្នុងស្រុកសរុប៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីមន្រ្តីកសិកម្មណែនាំកសិករឱ្យងាកមកដាំដុះស្រូវសែនក្រអូប ជាជាងដាំស្រូវ OM ដែលនាំចូលពីបរទេស?

ព័ត៌មាន
ស្រូវសែនក្រអូប គឺជាស្រូវពូជយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែកសិករមួយចំនួនពុំទាន់ចាប់អារម្មណ៍ក្នុងការដាំដុះឱ្យបានច្រើននៅឡើយទេ ខណៈពួកគេមួយចំ…

តើមហាយក្សចិន ត្រូវធ្វើដូចម្តេច ដើម្បីស្តារស្ថានភាពវិនិយោគបរទេស ដែលបានធ្លាក់ចុះជិត៣០% នៅ៧ឆ្នាំនេះ ឱ្យមានភាពល្អប្រសើរឡើងវិញ?

ព័ត៌មាន
លំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកមានការធ្លាក់ចុះជិត៣០ នៅក្នុងរយៈ៧ខែឆ្នាំនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ