តម្លៃធ្វើលិខិតឆ្លងដែន

ឯកឧត្តម ស សុខា ជំរុញឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ដ្បិតជឿថា ផលិតលិខិតនេះមិនដល់តម្លៃបច្ចុប្បន្ននោះទេ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញមន្ត្រី និងភាគីពាក់ព័ន្ធសិក្សាលទ្ធភាពធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ក៏ដូចជាពិនិត្យលើតម្លៃនៃការធ្វើលិខិតឆ្លងដែនឡើងវិញ។ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចង់ធ្វើឲ្យអាណត្តិទី៧ក្លាយជាអាណត្តិ ដែល ប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងការមកទទួលយកសេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធន។
ឯកឧត្តម ស សុខា ជំរុញឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ដ្បិតជឿថា ផលិតលិខិតនេះមិនដល់តម្លៃបច្ចុប្បន្ននោះទេ
ដោយ

សម្រាប់ថ្នាក់ដឹកនាំរូបនេះ គោលការណ៍ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ អាចជាពាក្យមួយពិបាក តែបើមន្ត្រីទាំងអស់មានឆន្ទៈការងារនេះនឹងអាចសម្រេចបាន។ ជាមួយគ្នានេះឯកឧត្តម ស សុខា ជំរុញមន្ត្រីទៅសិក្សាពីរបៀបរបបធ្វើការរបស់ប្រទេសដទៃ ដើម្បីយកមកកែលម្អចំណុចខ្វះខាតនានា សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នាជំនួបសំណេះសំណាលជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញមន្ត្រី និងអង្គភាពពាក់ព័ន្ធពិនិត្យឡើងវិញនូវតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ដ្បិតឯកឧត្តមយល់ថា តម្លៃបច្ចុប្បន្នហាក់ស្ថិតនៅក្នុងកម្រិតមួយខ្ពស់បើធៀបនឹងប្រទេសក្នុងតំបន់។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំរូបនេះណែនាំឲ្យមន្ត្រីពាក់ព័ន្ធសិក្សាពីតម្លៃធ្វើលិខិតឆ្លងដែននៅតាមប្រទេសមួយចំនួនដូចជាវៀតណាម ថៃ មីយ៉ាន់ម៉ា និងសិង្ហបុរីជាដើម ដើម្បីប្រមូលព័ត៌មានធ្វើជាធាតុចូលក្នុងការកំណត់តម្លៃធ្វើលិខិតឆ្លងដែនជូនពលរដ្ឋកម្ពុជាក្នុងតម្លៃសមរម្យមួយ។ សម្រាប់ឯកឧត្តម ស សុខា មិនជឿថា ថ្លៃដើមផលិត ឬបោះពុម្ភលិខិតឆ្លងដែនមានតម្លៃលើស១០០ដុល្លារដូចតម្លៃបច្ចុប្បន្ននោះទេ។

ក្រៅពីជំរុញឲ្យត្រួតពិនិត្យលើតម្លៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញមន្ត្រី និងភាគីពាក់ព័ន្ធសិក្សាពីលទ្ធភាពក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយហើយមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេសផងដែរ។ គោលបំណងនៃជំរុញទាំងនេះ គឺដើម្បីលើកកម្ពស់ និងធានាប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដ្បិតឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ចង់ឲ្យអាណត្តិទី៧ជាអាណត្តិផ្តល់គោលការណ៍ដ៏កក់សម្រាប់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការជំរុញខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួនឲ្យថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន ស្ថាប័នក្រោមដំបូលក្រសួងមហាផ្ទៃអនុវត្តផងដែរ។ គោលការទាំងនោះរួមមានឯកឧត្តមដាស់តឿនឲ្យមន្ត្រីទាំងអស់ត្រូវការធ្វើការជាក្រុម ពោលគឺមន្ត្រីទាំងអស់ត្រូវចាត់ទុកសមាជិកសមាជិកានៃក្រសួងមហាផ្ទៃជាគ្រួសារតែមួយ ប្រកាន់ភ្ជាប់នូវទស្សនៈរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឈានទៅសម្រេចឲ្យបាននូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ និងត្រូវប្រកាន់ភ្ជាប់នូវទស្សនៈដើមឈើមួយដើមយើងមិនអាចឱបម្នាក់ឯងបាននោះទេ ទាល់តែខ្ចីដៃសមាជិកគ្រួសារក្រសួងមហាផ្ទៃទើបឱបជុំ៕




អត្ថបទបន្ទាប់


ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃ១ពាន់៥រយលានដុល្លារ សាងសង់បានជាង៥១%ហើយ

ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតម្លៃប្រមាណ១ពាន់៥រយលានដុល្លារ សម្រេចបានការសាងសង់ជាង៥១% ហើយគិតមកទល់ពេលនេះ។ នេះបើតាមការបញ្ជាក់របស់…

ឥណ្ឌូនេស៊ីនឹងផ្តល់ «ទិដ្ឋាការមាស»ដល់ក្រុមវិនិយោគិនបរទេស ដើម្បីស្រូបទាញការវិនិយោគអន្តរជាតិបន្ថែម

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីនឹងបង្កើតកម្មវិធីគោលនយោបាយដ៏ពិសេសមួយ គឺការផ្តល់ «ទិដ្ឋាការមាស» ដល់ក្រុមអ្នកវិនិយោគបរទេស ដើម្បីទាក់ទាញពួកគេឱ្យចូលទៅរកស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ