ការបោះឆ្នោត

តុលាការកំពូលអាម៉េរិក សម្រេចឱ្យលោក ត្រាំ អាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ


តុលាការកំពូលរបស់អាម៉េរិក បានច្រានចោលការខំប្រឹងប្រែងរបស់រដ្ឋខូឡូរ៉ាដូ ដើម្បីដកឈ្មោះរបស់លោក ដូណាល់ ត្រាំ ចេញពីការបោះឆ្នោតដ៏សំខាន់តំណាងឱ្យគណបក្សសាធារណរដ្ឋប្រចាំរដ្ឋនេះ ដោយផ្តល់សិទ្ធិឱ្យអតីតប្រធានាធិបតីរូបនេះ នៅតែអាចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ។ នេះគឺជាជ័យជម្នះដ៏សំខាន់មួយសម្រាប់លោក ត្រាំ ដែលកំពុងតែស្វែងរកការតែងតាំងពីគណបក្សរបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការបោះឆ្នោត
ដោយ

តុលាការកំពូលអាមេរិកកាលពីថ្ងៃចន្ទ បានច្រានចោលជាឯកច្ឆ័ន្ទនូវការសម្រេចរបស់តុលាការកំពូលប្រចាំរដ្ឋខូឡូរ៉ាដូ កាលពីថ្ងៃទី១៩ ខែធ្នូ ដើម្បីដកឈ្មោះលោក ត្រាំ ចេញពីប្រព័ន្ធបោះឆ្នោតដោយផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញអាមេរិកមួយ ដែលហាមឃាត់មិនឱ្យអ្នកកាន់តំណែងរដ្ឋណា ចូលរួមក្នុងការបះបោរ។

ក្រុមអ្នករិះគន់ចំពោះលោក ត្រាំ បានចោទប្រកាន់លោកថា ជាអ្នកញុះញង់ និងគាំទ្រឱ្យមានការវាយប្រហារលើវិមានសភា Capitol របស់សហរដ្ឋអាមេរិកនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ក្នុងការប៉ុនប៉ងច្រានចោលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យបានឈ្នះលោក ត្រាំ។

បន្ទាប់ពីការសម្រេចរបស់តុលាការកំពូលអាមេរិកនេះហើយ លោក ត្រាំ ដែលជាអ្នកនាំមុខគេក្នុងចំណោមបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បាននិយាយលើប្រព័ន្ធផ្សព្វ ផ្សាយសង្គមថា នេះគឺជាជ័យជម្នះដ៏ធំសម្រាប់អាមេរិក។

សូមរំលឹកថា មិនមែនមានតែរដ្ឋខូឡូរ៉ាដូមួយប៉ុណ្ណោះទេ ដែលចង់ឱ្យតុលាការដកឈ្មោះលោក ត្រាំ ចេញពីប្រព័ន្ធបោះឆ្នោតអាមេរិក សូម្បីរដ្ឋមួយចំនួនទៀតដូចជារដ្ឋអ៊ីលីណយ និងរដ្ឋម៉េន (Maine) ព្រមទាំងរដ្ឋខ្លះៗទៀត ក៏ចង់បានបែបនេះដែរ ដោយសារលោក ត្រាំ មិនព្រមទទួលយកបរាជ័យក្រោមថ្វីដៃរបស់លោក បៃដិន ខណៈអ្នកទាំងពីរគ្រោងនឹងប្រជែងគ្នាម្ដងទៀតក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីរក្សាស្ថិរភាពតម្លៃកសិផលកុំឱ្យឈ្មួញកណ្តាលក្រឡុក?

ព័ត៌មាន
រៀងរាល់រដូវប្រមូលផលកសិកម្មម្ដងៗ យើងតែងតែសង្កេតឃើញប្រជាពលរដ្ឋជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងការធ្លាក់ចុះតម្លៃកសិផលជារឿយៗ ហើយបញ្ហានេះនៅមិនទាន់អា…

ថៃគ្រោងកាត់បន្ថយផលិតកម្មសាច់ជ្រូកមកនៅត្រឹម៨ពាន់ក្បាលក្នុង១ថ្ងៃ ដើម្បីរក្សាស្ថិរភាពតម្លៃជូនពលរដ្ឋ

ព័ត៌មាន
អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ គ្រោងសហការជាមួយអគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ និងសមាគមអ្នកចិញ្ចឹមជ្រូកនៅប្រទេសថៃ កាត់បន្ថយផលិតកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ