អ្នកចិញ្ចឹមជ្រូក

ថៃគ្រោងកាត់បន្ថយផលិតកម្មសាច់ជ្រូកមកនៅត្រឹម៨ពាន់ក្បាលក្នុង១ថ្ងៃ ដើម្បីរក្សាស្ថិរភាពតម្លៃជូនពលរដ្ឋ


អគ្គនាយកដ្ឋានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ គ្រោងសហការជាមួយអគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ និងសមាគមអ្នកចិញ្ចឹមជ្រូកនៅប្រទេសថៃ កាត់បន្ថយផលិតកម្មសាច់ជ្រូកមកត្រឹមតែ៨ពាន់ក្បាលក្នុង១ថ្ងៃ ដើម្បីជួយរក្សាស្ថិរភាពតម្លៃសម្រាប់អ្នកចិញ្ចឹមសត្វទូទាំងប្រទេស។ ជាប្រក្រតីនៅក្នុង១ថ្ងៃ ថៃបានបំពេញតម្រូវការសាច់ជ្រូកប្រមាណពី៥ម៉ឺន ទៅ៥ម៉ឺន៨ពាន់ក្បាល នៅលើទីផ្សារ។
អ្នកចិញ្ចឹមជ្រូក
ដោយ

លោក វាតាណាសាក់ សួររាម ( Wattanasak Sur-iam) អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មថៃបានប្រាប់បាងកកប៉ុស្តិ៍ថា អគ្គនាយកដ្ឋាននេះ នឹងសហការជាមួយសមាគមអ្នកចិញ្ចឹមជ្រូកថៃ និងអគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ដើម្បីធ្វើយុទ្ធនាការ ជួយលើកកម្ពស់តម្លៃសាច់ជ្រូក ដោយសារការផលិតជ្រូករស់បច្ចុប្បន្នកំពុងតែលើសតម្រូវការ។ តាមការគ្រោងទុកនៅក្នុង១ថ្ងៃ ថៃគ្រោងបញ្ចេញជ្រូករស់ត្រឹមតែ៨ពាន់ក្បាលប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន គឺជាមធ្យមថៃ បញ្ចេញជ្រូករស់ពី៥ម៉ឺន ទៅ៥ម៉ឺន៨ពាន់ក្បាលចូលទីផ្សារ។

បច្ចុប្បន្នអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកកំពុងស្វែងរកកិច្ចសហការពីហាងលក់ដុំ និងរាយ និងហាងលក់ទំនិញនានា ដើម្បីជួយកាត់បន្ថយការខាតបង់របស់កសិករ ដោយសារតម្លៃទិញទាបនៅកសិដ្ឋាន។ នៅលើទីផ្សារនៅពេលនេះសាច់ជ្រូកមួយគីឡូក្រាម មានតម្លៃថោកជាង ១៣០បាត ឫប្រមាណជា៣,៦៤ដុល្លារប៉ុណ្ណោះ។

លោក វាតាណាសាក់ បាននិយាយថា តម្លៃជ្រូករស់នៅកសិដ្ឋានបច្ចុប្បន្ន គឺមានតម្លៃត្រឹម២ដុល្លារ ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ពោលគឺទាបជាងតម្លៃផលិតកម្មប៉ាន់ស្មាន របស់ការិយាល័យសេដ្ឋកិច្ចកសិកម្មរបស់រដ្ឋាភិបាលទៅទៀត។ តាមការរំពឹងទុកការកាត់បន្ថយផលិតកម្មជ្រូកនឹងធ្វើឱ្យតម្លៃកើនឡើង ខណៈដែលអគ្គនាយកដ្ឋានក៏នឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្មផងដែរ ជាពិសេសតម្លៃចំណីជ្រូក ដើម្បីឱ្យកសិករអាចរស់បាន។​

លោក ចក្រា យុទ្ធម៉ានី ( Chakra Yodmani ) អគ្គនាយករងនៃអគ្គនាយកដ្ឋានជំនាញដដែលនេះបាននិយាយថា អគ្គនាយកដ្ឋានកំពុងពិភាក្សាជាមួយសមាគមរោងចក្រផលិតចំណីសត្វថៃ ដើម្បីតាមដានតម្លៃវត្ថុធាតុដើមសម្រាប់ចំណីសត្វ៕​

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តុលាការកំពូលអាម៉េរិក សម្រេចឱ្យលោក ត្រាំ អាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ

ព័ត៌មាន
តុលាការកំពូលរបស់អាម៉េរិក បានច្រានចោលការខំប្រឹងប្រែងរបស់រដ្ឋខូឡូរ៉ាដូ ដើម្បីដកឈ្មោះរបស់លោក ដូណាល់ ត្រាំ ចេញពីការបោះឆ្នោតដ៏សំខាន់តំណាង…

អាស៊ាន និងអូស្ត្រាលីខិតកាន់តែជិតទៅរកការពង្រឹងសន្តិសុខអាកាសធាតុ និងសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសអូស្ត្រាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កំពុងប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសហប្រតិបត្តិការតាមរយៈកិច្ចប្រជុំកំពូលពិសេសមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ