នាយករដ្ឋមន្រ្តីថៃថា រដ្ឋាភិបាលថ្មីគឺដើម្បីប្រជារាស្រ្ត

នាយករដ្ឋមន្រ្តីថៃប្រកាសថា គណរដ្ឋមន្រ្តីថ្មី នឹងធ្វើការ និងខិតខំបំពេញតម្រូវការពលរដ្ឋ


លោក ស្រ៊ីថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃបានប្តេជ្ញាបំពេញការងារជូនប្រជាពលរដ្ឋ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកតំណាង ឲ្យ ប្រជាជន និងប្តេជ្ញាដោះស្រាយបញ្ហាប្រឈម នានានៅពេលខាងមុខ ដើម្បីផលប្រយោជន៍ របស់ប្រជាជន។
នាយករដ្ឋមន្រ្តីថៃថា រដ្ឋាភិបាលថ្មីគឺដើម្បីប្រជារាស្រ្ត
ដោយ

លោក ស្រ៊ីថា ថាវីស៊ីន នាយករដ្ឋមន្រ្តីទី៣០របស់ថៃ បានអះអាងនៅក្រោយពេល ដែលគណរដ្ឋមន្រ្តីរបស់លោកស្បថចូលកាន់តំណែង កាលពីថ្ងៃទី៥ខែកញ្ញាថា លោក និង គណរដ្ឋមន្រ្តីទាំងអស់ នឹងធ្វើតាមការណែនាំរបស់ព្រះមហាក្សត្រថៃ រ៉ាម៉ាទី ១០ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកតំណាងឲ្យប្រជាជន និងប្តេជ្ញាដោះស្រាយបញ្ហាប្រឈមនានានៅពេលខាងមុខដើម្បីផលប្រយោជន៍របស់ប្រជាជន។


លោកបានអះអាងថា គណៈរដ្ឋមន្ត្រីរបស់លោកទាំងអស់មានបំណងធ្វើការដោយមិននឿយហត់ និងស្តាប់តម្រូវការរបស់ប្រជាពលរដ្ឋ ហើយការងារទូទៅនឹងចាប់ផ្តើមចេញដំណើរពីថ្ងៃសុក្រ ទី៨ ខែកញ្ញា តទៅ ។

លោកបានបន្តថា រដ្ឋាភិបាលមានគោលបំណងបង្កើតភាពយុត្តិធម៌ក្នុងការគ្រប់គ្រងប្រទេសក្រោមរបបប្រជាធិបតេយ្យគោរពរបបរាជានិយម ហើយគណរដ្ឋមន្រ្តីនឹងផ្តោតលើការបង្កើតឱកាសស្មើភាពគ្នាដើម្បីប្រែក្លាយប្រទេសថៃទៅជាប្រទេសដែលមានស្ថិរភាព និងវិបុលភាព។
នៅពេលសួរអំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពី ធ្វើនៅថ្ងៃទី៦ ខែកញ្ញានោះ លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា កិច្ចប្រជុំនេះគឺដើម្បីរៀបចំសេចក្តីថ្លែងការណ៍គោលនយោបាយដើម្បីបញ្ជូនទៅសភា។
លោកក៏បានសង្កត់ធ្ងន់ថាសេដ្ឋកិច្ចគឺជាបញ្ហាស្នូលសម្រាប់រដ្ឋាភិបាលរបស់លោក ប៉ុន្តែលោកបានព្យាយាមបង្វែរចម្លើយចេញពីសំណួរមួយចំនួនដែលអ្នកសារព័ត៌មានបានព្យាយាមសាកសួរផងដែរ ។
នៅពេលសួរអំពីការព្រួយបារម្ភរឿងគម្រោង ថវិកាចែកពលរដ្ឋងាយរងគ្រោះនៅក្នុងស្ថានភាពកោលាហលសេដ្ឋកិច្ច លោក ស្រ៊ីថា បានបញ្ជាក់ថា លោក និងរដ្ឋមន្ត្រីបានដឹងអំពីបញ្ហានេះ ប៉ុន្តែមិនបានមើលឃើញថា វាជាឧបសគ្គដល់អភិបាលកិច្ចទេ ហើយនឹងចាត់វិធានការភ្លាមៗ។
ចំពោះគោលនយោបាយចែកចាយសាច់ប្រាក់ឌីជីថល ចំនួន ១ម៉ឺន បាតក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់រដ្ឋាភិបាលនោះ លោកនាយករដ្ឋមន្ត្រីបានបំភ្លឺថា ពេលវេលាមិនត្រូវបានកំណត់ត្រឹម ១០០ ថ្ងៃនោះទេ ប៉ុន្តែរាល់ការខិតខំប្រឹងប្រែងនឹងធ្វើឡើងដើម្បីអនុវត្តការទូទាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។


លោកបានបង្ហាញនូវភាពជឿថា វាអាចសម្រេចបានក្នុងត្រីមាសទី ១ នៃឆ្នាំបន្ទាប់ ហើយបានសង្កត់ធ្ងន់ម្តងទៀតថា វានឹងក្លាយជាការទូទាត់ផ្ទាល់តែម្តង។
ចំពោះបញ្ហានៃការសន្យាជួយពលរដ្ឋថៃដែលមានចំណូលទាបអោយមានលុយចូលនៅក្នុងហោប៉ៅពួកគេនៅក្នុងអំឡុងរយៈពេលពី១ទៅ២ឆ្នាំ លោក នាយករដ្ឋមន្រ្តី បានទទួលស្គាល់ថាភាពក្រីក្រគឺជាបញ្ហាសំខាន់ដែលត្រូវដោះស្រាយ។
គួររំលឹកថា នៅក្រោយពេលដែលលោកទទួលការតែងតាំងពីសភា និង ពីមហាក្សត្រថៃលោក ស៊ី្រថា បានចុះធ្វើការសិក្សាស្វែងយល់គម្រោងធំៗមួយចំនួន ដោយនៅក្នុងនោះលោកចាប់ អារម្មណ៍ខ្លាំងលើវិស័យទេសចរណ៍។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនព្រមានអាស៊ានអំពី «សង្គ្រាមត្រជាក់ថ្មី» ខណៈអាមេរិកកោតសរសើរប្លុកនេះប្តេជ្ញាគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិ

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិនបាននិយាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញា ថា មហាអំណាចធំៗត្រូវតែរក្សាភាពខ្វែងគំនិតគ្នាឱ្យស្ថិតក្រោមការគ្រប់គ្រង និងជៀសវាងការប្រមូលផ្…

G7 ពន្យារពេលពិនិត្យឡើងវិញលើការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ចំពេលតម្លៃប្រេងកំពុងកើនឡើង

ព័ត៌មាន
ក្រោយមានការកំណត់លើតម្លៃប្រេងរបស់រុស្ស៊ី ដែលលក់នៅលើទីផ្សារ ក្រុមហ៊ុនប្រទេស G7 កន្លងមកតែមានការត្រួតពិនិត្យជាទៀងទាត់លើតម្លៃប្រេងរុស្ស៊ី ប៉ុន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ