ការវិនិយោគ

នាយករដ្ឋមន្ត្រីថៃ បានបង្ហាញយុទ្ធសាស្ត្រថ្មីចំនួន៣សំខាន់ៗ ក្នុងការជំរុញបង្កើនទីផ្សារមូលធន


នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បានបង្ហាញយុទ្ធសាស្ត្រ ៣ចំណុចសំខាន់ៗក្នុងការជំរុញបង្កើនទីផ្សារមូលធនរបស់ថៃ ដែលនៅក្រោមរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បើទោះបីជាមូលដ្ឋានគ្រឹះរយៈពេលវែងនៅតែមានលក្ខណៈល្អ និងរឹងមាំយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ការវិនិយោគ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោកស្រ៊ីថា ថាវីស៊ីន បាននិយាយថា រដ្ឋាភិបាលរបស់លោកមើលឃើញពីតម្រូវការដើម្បីអភិវឌ្ឍន៍យុទ្ធសាស្រ្តសម្រាប់ទីផ្សារមូលធនឱ្យស្របតាមនិន្នាការនៃការផ្លាស់ប្តូរការវិនិយោគនៅទូទាំងពិភពលោក។

នាយករដ្ឋមន្ត្រីថៃ បាននិយាយថា ទិសដៅឌីជីថល និង និរន្តរភាពបានប៉ះពាល់ដល់ទីផ្សារមូលធន សេដ្ឋកិច្ច និងសុខុមាលភាពប្រជាជនទាំងមូល ហើយថា រដ្ឋាភិបាលថៃ ចង់ផ្តោតលើការជួយ គាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសថៃ ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយនិរន្តរភាព។

ជាក់ស្ដែងលោក ស្រ៊ីថា ដែលកាន់កាប់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុដែរនោះបាននិយាយថា រដ្ឋាភិបាលថៃ បានអនុម័តមូលនិធិ Thailand ESG ដែលគេរំពឹងថានឹងរៃអង្គាសប្រាក់បានជាង ២៨៣លានដុល្លារអាម៉េរិកនៅក្នុងការផ្ដល់មូលនិធិ។

រដ្ឋាភិបាលថៃ ក៏បានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយឧបសគ្គទាក់ទងនឹងការធ្វើអាជីវកម្មទ្រព្យសម្បត្តិឌីជីថលដែលជាផ្នែកមួយដើម្បីគាំទ្រការប្រកួតប្រជែងស្មើភាពគ្នាបន្ថែមទៀតនៅក្នុងទីផ្សារទ្រព្យសកម្មឌីជីថលផងដែរ។

លោក ស្រ៊ីថា បាននិយាយទៀតថា ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រតិបត្តិករអាជីវកម្មទ្រព្យសកម្មឌីជីថលនឹងលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៃអង្គាសប្រាក់តាមរយៈនិមិត្តសញ្ញាវិនិយោគក៏ដូចជាលើកកម្ពស់ការច្នៃប្រឌិតក្នុងវិស័យអាជីវកម្មផងដែរ ហើយពេលនេះ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រ៣ចំណុច ដើម្បីពង្រឹងទីផ្សារមូលធន។

យុទ្ធសាស្ត្រទីមួយគឺរដ្ឋបាលថៃនឹងត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតចំពោះការទាក់ទាញការវិនិយោគ​ពីបរទេស និងកំពុងជំរុញទីផ្សារមូលធនឱ្យក្លាយជាគោលដៅវិនិយោគក្នុងតំបន់សម្រាប់វិស័យផ្សេង​ៗ។

នៅត្រង់ចំណុចនេះរដ្ឋាភិបាលថៃ ចង់ពន្លឿនការចរចា និងការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើកទីផ្សារថ្មី និងបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងប្រទេសជាច្រើនជាពិសេសប្រទេសនៅអឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់ដទៃទៀត ហើយថៃនឹងលើកកម្ពស់ប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសថៃដល់វិនិយោគិនបរទេសជាមួយនឹងការបង្ហាញព័ត៌មានវិនិយោគអំពីទីផ្សារភាគហ៊ុនថៃ តាមរយៈការបង្ហាញផ្លូវដើម្បីបង្កើតទំនុកចិត្តដល់អ្នកវិនិយោគបរទេស។

ចំណុចទីពីរ គឺរដ្ឋាភិបាលនឹងត្រូវផ្លាស់ប្ដូរចំណុចផ្ដោតរបស់ខ្លួនទៅរកចំណុចមួយដែលប្រកបដោយនិរន្តរភាព។ វាមានន័យថា រដ្ឋាភិបាលនឹងគាំទ្រគ្រប់វិស័យក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ប្រទេសថៃ (SDGs) ក្នុងបំណងរក្សាអព្យាក្រិតកាបូននៅត្រឹមឆ្នាំ២០៥០ និងបំបាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២០៦៥ និងផែនការសំខាន់ៗមួយចំនួនទៀត។

ចំណុចទី៣ចុងក្រោយ គឺថា រដ្ឋាភិបាលបានលើកម្ពស់ឱ្យមានការរៃអង្កៀសមូលនិធិសម្រាប់វិស័យពាណិជ្ជកម្មជាពិសេសសម្រាប់ពាណិជ្ជកម្មឌីជីថល់ សហគ្រាសខ្នាតតូចនិងមធ្យម (SMEs) និងការចាប់ផ្ដើមអាជីវកម្មថ្មីដើម្បីធានាបាននូវមូលធនគ្រប់គ្រាន់ដើម្បីដំណើរការពាណិជ្ជកម្មរបស់ពួកគេ និងពង្រីកដល់ទីផ្សារពិភពលោក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត និង ឯកឧត្តម ហ៊ុន ម៉ានី ធ្វើជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារ ស.ស.យ.ក ៧៧រូប បម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមធ្វើជាអធិបតីភាពជាមួយ ឯកឧត្តម ហ៊ុន ម៉ាន…

មហាយក្សចិនទម្លាយផែនការច្រានចិនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់ថ្មរបស់សហរដ្ឋអាម៉េរិក គឺជាការបំពានច្បាប់អង្គការ WTO

ព័ត៌មាន
ប្រទេសចិន បានអះអាងថា រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក គ្រោងនឹងដាក់កម្រិតក្រុមហ៊ុនរបស់ចិន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មអាគុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ