Advertisement
Advertisement
ប្រទេសថៃដាក់ប្រទេស​ក្នុងគ្រាអាសន្ន

ថៃសម្រេចពន្យារពេលជាលើកទី៣ ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ១ខែទៀត!


នៅថ្ងៃចន្ទនេះ រាជរដ្ឋាភិបាលថៃបានសម្រេច បន្តពន្យារពេលដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្ន ១ខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ដោយសារតែបារម្ភខ្លាចការរីករាលដាលឆ្លងមេរោគកូវីដ-១៩ រលកទី២ ខណៈដែល នៅប្រទេសចិន និងកូរ៉េខាងត្បូងជាដើម កំពុងប្រឈមនឹងការរីករាលដាលនៃរលកថ្មីឆ្លងថ្មី។
រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០% (រូបភាព៖https://theaseanpost.com)
ដោយ
Advertisement

ក្រោយពីមានកិច្ចប្រជុំ​​ពីសំណាក់​រដ្ឋបាល​មជ្ឈមណ្ឌល​សម្រាប់​ស្ថានភាពកូវីដ-១៩ នៅថ្ងៃចន្ទនេះ រាជរដ្ឋាភិបាលថៃ​បានសម្រេច​ដាក់ប្រទេស​ថៃក្នុងគ្រាអាសន្ន​១ខែទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែកក្កដា។

​កិច្ចប្រជុំ​ដោយ​រដ្ឋបាល​មជ្ឈមណ្ឌល​សម្រាប់​ស្ថានភាពកូវីដ-១៩ គឺមាន​លោក ប្រយុទ្ធចាន់ អូចារ្យ នាយករដ្ឋមន្ត្រី​ថៃ ដឹកនាំការប្រជុំនោះ ដោយ​បានពិចារណា​លើ​​ដំណាក់កាលទី៥ នៃការ​បន្ធូរបន្ថយ​នូវវិធានការ​ចាក់សោរបិទប្រទេស, ស្ថានភាព​ក្នុងគ្រាអាសន្ន និងការបើកដំណើរការ​ព្រំដែន​ឡើងវិញ ដើម្បីស្វាគមន៍​ជនបរទេស។

តាមរយៈកិច្ចប្រជុំនេះ នៅចុងក្រោយ ​រដ្ឋបាល​មជ្ឈមណ្ឌល​សម្រាប់​ស្ថានភាព​កូវីដ-១៩ បាន​សម្រេច​ពន្យារពេល​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន​​សម្រាប់រយៈពេល១ ខែទៀត ពោលគឺរហូតថ្ងៃទី ៣១ ខែកក្កដា ខណៈដែល​ការពន្យារពេលមុន​ថា នឹង​បញ្ចប់​ការដាក់​ប្រទេស​ក្នុងគ្រាអាសន្ននេះ ត្រឹមថ្ងៃទី ៣០ ខែមិថុនានេះ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា​ ទន្ទឹមនឹង​​ការសម្រេច​ពន្យារពេល​ដាក់ប្រទេស​ក្នុងគ្រាអាសន្ននេះ ក៏មានការបន្ធូរបន្ថយ​សម្រាប់​ដំណាក់កាលទី៥ផងដែរ ដោយសាលារៀន វិទ្យាស្ថាន អាជីវកម្មនានា ដូចជា​ហាងផឹកស៊ី បារ ទីតាំងកម្សាន្ដ​ជាដើម នឹងត្រូវអនុញ្ញាត​ឲ្យបើកដំណើរការ​ឡើងវិញ​ចាប់ពីថ្ងៃទី ០១ ខែកក្កដាតទៅ។

សូមបញ្ជាក់ថា ការពន្យារពេល​បន្ថែម​ក្នុងការ​ដាក់ប្រទេស​ក្នុង​គ្រាអាសន្នរបស់​រដ្ឋាភិបាល​ថៃនាពេលនេះ គឺជាការពន្យារពេល​លើកទី ៣ហើយ ដោយការពន្យារលើកទី១ គឺនៅខែឧសភា៕ 

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ អាជីវកម្មទេសចរណ៍ជិត ៣ពាន់ទីតាំង បានបិទបណ្ដោះអាសន្ន និងប៉ះពាល់ការងារជាង៤ម៉ឺននាក់

ព័ត៌មាន
ដោយសារតែបញ្ហាការរីករាលដាលនៃមេរោគកូវីដ-១៩ យ៉ាងហោចណាស់ បានធ្វើឲ្យអាជីវកម្មទេសចរណ៍បានបិទទ្វារបណ្ដោះអាសន្នប្រមាណជិត ៣ពាន់ទីតាំង និងបាន...

កាលានុវត្តភាពនៃវិស័យកសិកម្មនៅអំឡុងពេលកូវីដ-១៩ ជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលងាកទៅរកវិស័យកសិកម្មមួយទៀត

ព័ត៌មាន
ក្រោយពីត្រលប់មកពីប្រទេសស្តេចកសិកម្ម អ៊ីស្រាអែលមក លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យស៊ីភីអិល ដែលជាក្រុមហ៊ុនផ្តល់សេវាភ្នាក់ងារអច...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ