ទំហំប្រតិបត្តិការបរធនបាលកិច្ចបច្ចុប្បន្នកើនលើស១ពាន់២រយលានដុល្លារ

ទំហំប្រតិបត្តិការបរធនបាលកិច្ចកើនឡើងលើសការរំពឹងទុករហូតដល់ជាង១ពាន់២រយលានដុល្លារ


រយៈពេល២ឆ្នាំ បន្ទាប់ពីបរធនបាលកិច្ចត្រូវបានបង្កើត និងបានដាក់ឲ្យដំណើរការជាផ្លូវការ វិស័យបរធនបាលកិច្ចមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងមកទល់ពេលនេះទំហំប្រតិបត្តិការវិនិយោគដែលចូលតាមរយៈវិស័យបរធនបាលកិច្ចបានកើនឡើងលើស១ពាន់២រយលានដុល្លារ ខណៈនៅមុនឆ្នាំ២០២១ ទំហំប្រតិបត្តិការបរធនបាលកិច្ចមានប្រមាណជាង១៥០លានដុល្លារប៉ុណ្ណោះ។
ទំហំប្រតិបត្តិការបរធនបាលកិច្ចបច្ចុប្បន្នកើនលើស១ពាន់២រយលានដុល្លារ
ដោយ

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការចែករំលែកចំណេះដឹង» រវាងនិយ័តករបរធនបាលកិច្ច និងគណៈមេធាវីនៃកម្ពុជា នៅថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ចនៅតែជាវិស័យមួយថ្មីសម្រាប់កម្ពុជា តែតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងការខិតខំប្រឹងប្រែងរបស់និយ័តករបរធនបាលកិច្ច ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធបានធ្វើឲ្យវិស័យនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២៣ បរធនបាលកិច្ចបានកើនដល់រហូតជាង៦០០ករណី ជាមួយទំហំប្រតិបត្តិការវិនិយោគជាង ១ពាន់២រយលានដុល្លារកើនលើស១០០% ខណៈចំនួននេះបានលើសពីការរំពឹងទុករបស់និយ័តករបរធនបាលកិច្ចនាពេលកន្លងមក ដែលមានផែនការជំរុញទំហំវិនិយោគឲ្យបាន១ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣។ គួរបញ្ជាក់ថា នៅមុនឆ្នាំ២០២១ បរធនបាលកិច្ចមានតែចំនួន១៧ករណី ជាមួយទំហំប្រតិបត្តិការវិនិយោគចំនួន១៥៦លានដុល្លារអាម៉េរិកប៉ុណ្ណោះ។

​ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកភាពរីកចម្រើនរបស់វិស័យបរធនបាលកិច្ច គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការជួយបង្កើនការទាក់ទាញវិនិយោគិនបរទេស និងធ្វើឲ្យបរិយាសធុរកិច្ចកាន់តែប្រសើរ។ សម្រាប់ឯកឧត្តម លី ច័ន្ទតុលា ការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ គឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់ក្នុងការជំរុញវិស័យបរធនបាលកិច្ចនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ថែមមួយកម្រិតទៀត។

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជារូបនេះ រំពឹងថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់រវាងនិយ័តករបរធនបាលកិច្ច និងគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែធ្វើឲ្យវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែមានទំនុកចិត្តថែមមួយកម្រិតទៀតមកលើនិយ័តករបរធនបាលកិច្ចកម្ពុជា។

គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច គឺវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលដើរតួនាទីជាថ្នាលជួយបង្កើត និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងវិស័យធុរកិច្ច ជាថ្នាលមួយនៃការអនុវត្តត្រឹមត្រូវតាមច្បាប់ និងការពារដោយច្បាប់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងជាយន្តការដែលមានភាពបត់បែនខ្ពស់ និងកាត់បន្ថយហានិភ័យ។ បរធនបាលកិច្ច គឺជាយន្តការមួយ ដែលដើរតួនាទីជាអ្នកធានាក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន ឬបុគ្គលក្នុងការផ្ទេរ និងវិនិយោគក្នុងវិស័យនានា ដែលអាចផ្តល់ផលប្រយោជន៍ដល់ម្ចាស់ទ្រព្យ ឬអ្នកទទួលបានផលផ្សេងទៀត៕




អត្ថបទបន្ទាប់


រុស្ស៊ីជោគជ័យលើការធ្វើតេស្តបាញ់មីស៊ីលអន្តរទ្វីបចេញពីនាវាមុជទឹកនុយក្លេអ៊ែរ

ព័ត៌មាន
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែថ្មីរបស់រុស្ស៊ី ដែលមានឈ្មោះអធិរាជអាឡិចសាន់ឌឺ៣ (Imperator Alexander III) បានធ្វើតេស្តដោយជោគជ័យក្នុងកា…

រាជរដ្ឋាភិបាល មិនអាចកំណត់ថ្លៃទំនិញលើសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែនឹងធ្វើឱ្យទីធ្លាប្រកួតប្រជែង បានស្មើភាពគ្នា

ព័ត៌មាន
អ្នកជំនួញនៅក្នុងវិស័យឯកជន ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យមើលលើការកំណត់អប្បបរិមាលើតម្លៃទំនិញ ព្រោះការលក់ចេញមានតម្លៃទាបពេកជាហេតុធ្វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ