អត្ថបទក្រុមហ៊ុន

ភាពយន្តខ្មែរបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេដែលបានបញ្ចាំងនៅមហោស្រពភាពយន្តទីក្រុង Venice នឹងមានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តក្នុងប្រទេសកម្ពុជា


ភាពយន្ដបែបវិទ្យាសាស្ត្រប្រឌិតដំបូងគេបង្អស់របស់ប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននាពេលអនាគតដោយប្រើបច្ចេកវិទ្យាបែប AR ប្រកបជាមួយនឹងឈុតឆាកដែលមានបច្ចេកវិទ្យាទំនើបៗផ្សេងទៀតនឹងចាក់បញ្ចាំងសម្រាប់ទស្សនិកជនកម្ពុជាតាមបណ្តារោង ភាពយន្តចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈនេះ។
ភាពយន្តខ្មែរបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេដែលបានបញ្ចាំងនៅមហោស្រពភាពយន្តទីក្រុង Venice នឹងមានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តក្នុងប្រទេសកម្ពុជាភាពយន្តខ្មែរបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេដែលបានបញ្ចាំងនៅមហោស្រពភាពយន្តទីក្រុង Venice នឹងមានចាក់បញ្ចាំងតាមបណ្តារោងភាពយ

«ជាតិក្រោយ» គឺជាភាពយន្តដែលថតនៅប្រទេសកម្ពុជាដោយជនជាតិអាមេរិកលោក Jake Wachtel ។ កាលពីឆ្នាំ ២០២១ ភាពយន្តនេះគឺជាភាពយន្តដែលបានចាក់បញ្ចាំងនៅពិធី​បើក​កម្មវិធី​វាយតម្លៃ​ភាពយន្ត​អន្តរជាតិ​​ក្រុង Venice លើកទី ៣៦។ ចាប់តាំងពីពេលនោះមក ខ្សែភាពយន្តនេះបានក្លាយជាផ្នែកមួយក្នុងកម្មវិធីមហោស្រពភាពយន្ត នានាទូទាំងពិភពលោក ព្រមទាំងបានឈ្នះពានរង្វាន់កំពូលជាច្រើនផងដែរមុនពេលភាពយន្តនេះចាក់បញ្ចាំងជាផ្លូវការ នៅអាមេរិកខាងជើង។ ភាពយន្ត «ជាតិក្រោយ» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex Cambodia និង Legend ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ដោយការចាក់បញ្ចាំងលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកដឹកនាំរឿង «ជាតិក្រោយ» លោក Jake Wachtel បាននិយាយថា៖ «ភាពយន្តនេះពិតជារឿងបែបវិទ្យាសាស្ត្រដំបូងគេ សម្រាប់ភាពយន្តខ្មែរដែលថតក្នុងប្រទេសកម្ពុជាដោយមានតួសម្តែងនិងក្រុមការងារជាជនជាតិខ្មែរ។ វប្បធម៌​ខ្មែរ​បាន​ជំរុញ​ចិត្ត ​ខ្ញុំ​យ៉ាង​ខ្លាំងក្នុងការផលិតភាពយន្តនេះ។ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជានឹងមានមោទនភាពដែលបានឃើញទីក្រុងរបស់ពួកគេ វប្បធម៌របស់ពួកគេឆ្លុះបញ្ចាំងនៅក្នុងភាពយន្តវិទ្យាសាស្ត្រ ជាមួយនឹងចក្ខុវិស័យនៃទីក្រុងភ្នំពេញនាពេលអនាគត ដែលជារឿងមួយដែលពាក់ព័ន្ធនឹងប្រពៃណី និងជំនឿរបស់ប្រទេសកម្ពុជាផងដែរ»។

លោក Wachtel ក៏បានបន្តនិយាយថា បន្ថែមពីលើភាពគួរឱ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ការផលិតខ្សែភាពយន្តនេះគឺដើម្បីនាំយករឿងខ្មែរដ៏ប្លែកនិងគួរឱ្យរំភើបទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ សហផលិតករភាពយន្ត «ជាតិក្រោយ» លោក សុខ វិសាល ដែលជាស្ថាបនិកនៃ 802 Films និងលោក Wachtel បានបង្ហើបឱ្យដឹងថាភាពយន្ត «ជាតិក្រោយ» នេះគឺជាការងើបចេញពីស្តង់ដារភាពយន្តរបស់ប្រទេសកម្ពុជា។

លោក សុខ វិសាល បាននិយាយថា៖ «ទោះបីជារោងភាពយន្តខ្មែរកាន់តែមានភាពទំនើបក៏ដោយប៉ុន្តែសាច់រឿងខ្សែភាពយន្តនៅ ប្រទេសកម្ពុជានៅតែមានភាពសាមញ្ញដែលមើលទៅភាគច្រើនជាភាពយន្តបែបស្នេហាត្រីកោណ និងកំប្លុកកំប្លែង។ «ជាតិក្រោយ» មានភាពខុសប្លែកពីភាពយន្តដទៃព្រោះភាពយន្តនេះបង្ហាញពីជំនឿនិងទំនៀមទម្លាប់ប្រទេសកម្ពុជាដែលទាក់ទងនឹងការចាប់បដិសន្ធិឡើងវិញរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យានាពេលអនាគតដូចជា វិទ្យាសាស្រ្តប្រព័ន្ធប្រសាទ និងបច្ចេកវិទ្យា​ AR » ។

ដំណើរខ្សែភាពយន្ត «ជាតិក្រោយ» ប្រាប់ពីរឿងនិទានរបស់យុវជនខ្មែរសាមញ្ញម្នាក់ឈ្មោះ ឡេង ហេង ដែលគ្រួសាររបស់គាត់ប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ ដោយសារទីតាំងនោះជាទីតាំងដែលត្រូវអភិវឌ្ឍន៍។ យុវជនរូបនោះបានរួមដៃជាមួយ​​ក្មេងស្រី​ឆ្លាត​ម្នាក់​ឈ្មោះ ស្រី ល័ក្ខ ដើម្បី​ស្វែងរក​ព្រះពុទ្ធ​បដិមា​ដែល​គេ​កប់​ទុក​ដែល​ក្មេង​ជំទង់​ទាំង​ពីរ​ជឿថា​នឹងអាច​ជួយ​សង្គ្រោះ​ផ្ទះរបស់​ហេងបាន​។ ក្មេងជំទង់ទាំងពីរនោះរួមទាំងមិត្តភ័ក្តិរបស់ពួកគេបានប្រើប្រាស់វិទ្យាសាស្ត្រប្រព័ន្ធប្រសាទដោយប្រើបច្ចេកវិទ្យា AR និងកម្មវិធីឌីជីថលផ្សេងៗទៀតដើម្បីស្វែងរករូបសំណាកនេះ។ ការប្រើប្រាស់វិធីសាស្រ្តទាំងអស់នេះ ក្មេងៗទាំងនោះបានរកឃើញទំនាក់ទំនងរវាង ហេង និងអ្នកជំនាញផ្នែកប្រព័ន្ធប្រសាទខ្មែរដ៏ឆ្នើមម្នាក់ឈ្មោះ វឌ្ឍនៈ។ តើ វឌ្ឍនៈ ចាប់កំណើតជា ហេង ឬយ៉ាងណា?

ក្មេងៗទាំងនោះបានទៅរក​ព្រះពុទ្ធ​បដិមានោះទូទាំងទីក្រុងភ្នំពេញបន្ទាប់ពីតាមតម្រុយនោះរួច ពួកគេក៏បានឃើញ ថាពិតជាមានវត្ថុទាំងនោះនៅពេលបច្ចុប្បន្នពិតមែនហើយអត្តសញ្ញាណរបស់ក្មេងនោះក៏ត្រូវបានចាប់ផ្តើ​មបកស្រាយ។ នៅពេលពួកគេដឹងច្បាស់ពីតម្លៃ​ព្រះពុទ្ធ​បដិមានោះមានតម្លៃខ្ពស់ជាងពួកគេគិត ក្មេងទាំងពីរនោះត្រូវតែសម្រេចចិត្តថា តើពួកគេនឹងទៅឆ្ងាយប៉ុណ្ណាដើម្បីស្វែងរកកំណប់និងការពិតរបស់ពួកគេ។

តាមរយៈការក្រឡេកមើលទៅអនាគតនៃប្រទេសកម្ពុជា ផលិតករភាពយន្ត «ជាតិក្រោយ» សង្ឃឹមថានឹងបង្ហាញពីរបៀបដែលជំនឿប្រពៃណីរបស់ប្រទេសមួយអាចរួមរស់ជាមួយបច្ចេកវិទ្យាសម័យទំនើប និងធ្វើឱ្យមានការពិភាក្សាអំពីចំណុចប្រសព្វនៃបច្ចេកវិទ្យា កម្មផល និងស្វែងរកការត្រាស់ដឹង។

«ជាតិក្រោយ» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែកុម្ភៈវេលាម៉ោង ៦ ល្ងាចនៅរោងភាពយន្ត Major Cineplex Cambodia និង Legend ៕




អត្ថបទបន្ទាប់


តើកម្ពុជាអាចនឹងសម្រេចបានការនាំចេញអង្ករទៅទីផ្សារចិនបានលើស៤០ម៉ឺនតោននៅឆ្នាំនេះ ដែរឬយ៉ាងណា?

ព័ត៌មាន
ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជាបានអះអាងនៅចំពោះមុខ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា សហព័ន្ធស្រូវអង្ករកម្ពុជា មានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជ…

លោកចូ បៃឌិនថា អាមេរិកកំពុងមានជំហរដ៏រឹងមាំបំផុត ដើម្បីប្រជែងនឹងមហាអំណាចចិន

ព័ត៌មាន
លោកចូ បៃឌិន បានបញ្ចេញសារបស់លោកជាលើកទី២ សម្រាប់ការថ្លែងសារប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិក ដើម្បីបង្ហាញពីកំណត់ត្រាសំខាន់ៗក្រោមការដឹកន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ