សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញលឿន បើបញ្ហាពិភពលោកធំៗពីរត្រូវបានដោះស្រាយ

អ្នកជំនាញជឿថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញលឿន បើបញ្ហាពិភពលោកធំៗពីរត្រូវបានដោះស្រាយ


មកទល់ពេលនេះបញ្ហាសេដ្ឋកិច្ចពិភពលោកមិនទាន់មានសញ្ហាណាមួយបង្ហាញថា អាចវិលមកស្ថានភាពល្អប្រសើរដូចមិនទាន់មានជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែននៅឡើយទេ។ ទោះយ៉ាងណា ក្នុងវិស័យហិរញ្ញវត្ថុ ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពសេដ្ឋកិច្ច និងបញ្ហាភូមិសាស្ត្រនយោបាយពិភពលោកជឿជាក់ថា សេដ្ឋកិច្ចពិភពលោកក៏ដូចជាកម្ពុជានឹងអាចស្តារមករកភាពល្អប្រសើរឡើងវិញលឿន ប្រសិនបើបញ្ហាជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនអាចរកច្រកចេញបានឆាប់ៗ។
អ្នកជំនាញជឿថា-សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញលឿន-បើបញ្ហាពិភពលោកធំៗពីរត្រូវបានដោះស្រាយ
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ដែលជាអ្នកតាមដានស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលកត់សម្គាល់ឃើញថា បើទោះបីតម្លៃប្រេង និងថាមពលសកលហាក់មានស្ថានភាពល្អប្រសើរក៏ដោយ តែស្ថានភាពសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មនៅលើពិភពលោកនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់ ស្របពេលប្រទេសមួយចំនួននៅតែបន្តប្រឈមនឹងការកើនឡើងអតិផរណា។ ការបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលនេះ ត្រូវបានអ្នកជំនាញរូបនេះ វាយតម្លៃថា គឺបណ្តាលមកពីការដំឡើងអត្រាការប្រាក់របស់ធនគារធំៗនៅលើពិភពលោក ជាពិសេសអាមេរិក ដើម្បីទប់ទល់ការកើនឡើងអតិផរណា គួបផ្សំបញ្ហាសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយ និងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែតានតឹង ដែលអាចធ្វើឲ្យមានការបែងចែកប្លុកនៃការធ្វើពាណិជ្ជកម្មជាដើម។

យ៉ាងណាមិញអ្នកជំនាញរូបនេះជឿជាក់ថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងអាចវិលមករកភាពល្អប្រសើរឡើងវិញលឿន ប្រសិនបើបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចផុតលេខទាំងពីរ គឺអាមេរិក និងចិនត្រូវបានដោះស្រាយក្នុងពេលឆាប់ៗខាងមុខ។ តែយ៉ាងណាសម្រាប់ ឯកឧត្តម ហុង សុហួរ បើទោះបីបញ្ហាទាំងនេះត្រូវបានដោះស្រាយ តែពិភពលោកត្រូវការពេលវេលា ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដែលបានរងការខូចខាតដោយសារបញ្ហាកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែននៅប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែក្នុងករណីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្តអូសបន្លាយ នោះស្ថានភាពសេដ្ឋកិច្ចពិភពលោកក៏បន្តសិ្ថតក្នុងភាពមិនច្បាស់លាស់ទៅតាមនឹងដែរ។

ឆ្លើយនឹងសំណួរតើហេតុបានភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជា? ឯកឧត្តម ហុង សុហួរ បានបកស្រាយថា គឺដោយសារសេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ចបើកចំហ ដែលមានការពឹងផ្អែកខ្លាំងលើការនាំចេញ និងនាំចូលវត្ថុធាតុដើមសម្រាប់បម្រើឲ្យខ្សែក្រវាក់ផលិតកម្មក្នុងស្រុក។ ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា គឺដោយសារសេដ្ឋកិច្ចកម្ពុជាមានការពឹងផ្អែកខ្លាំងលើវិស័យអចលនទ្រព្យ និងសំណង់ ដែលវិស័យទាំងពីរនេះបានរងផលប៉ះពាល់យ៉ាងដំណំក្នុងអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឲ្យប្រទេសធំៗមួយចំនួន ជាពិសេសចិន ដែលជាទីផ្សារអចលនទ្រព្យដ៏ធំរបស់កម្ពុជាមានការរឹតត្បិតសំហូរចេញនៃទុនវិនិយោគទៅក្រៅប្រទេស៕




អត្ថបទបន្ទាប់


សភាចិនអនុម័តច្បាប់ទំនាក់ទំនងការបរទេសថ្មី ក្នុងគោលបំណងប្រឆាំងនឹងទណ្ឌកម្ម និងបម្រើផលប្រយោជន៍ជាតិ

ព័ត៌មាន
បទបញ្ញត្តិនានាក្នុងគោលបំណងចាត់វិធានការឆ្លើយតបទៅនឹងអ្វីដែលបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព សន្តិសុខជាតិ និងការរីកចម្រើនរបស់ចិន ជាពិសេសទប់ទ…

តើការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេររបស់កម្ពុជានៅឆមាសទី២ អាចនឹងស្ទុះងើបឡើងមកវិញ ឬក៏បន្ដដាំក្បាលចុះ?

ព័ត៌មាន
គិតក្នុងរយៈពេល ៦ខែដំបូងនៅឆ្នាំនេះ ស្ថានភាពនៃការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើររបស់កម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ