ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុយក្សរបស់អាមេរិក

ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុយក្សរបស់អាមេរិក ព្រមានថាពិភពលោកកំពុងប្រឈមក្ដីកង្វល់ធំៗ២


លោក Jamie Dimon ប្រធានក្រុមហ៊ុន JPMorgan Chase & Co. ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់អាមេរិក មានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កបានអះអាងថា សង្គ្រាមនៅអ៊ុយក្រែន និងទំនាក់ទំនងអាមេរិក-ចិន គឺជាកង្វល់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក និង ក្រុមហ៊ុនរបស់លោកនៅឆ្នាំ២០២៣នេះ។
បញ្ហាធំៗពីរជាក្ដីបារម្ភរបស់ពិភពលោក រូបភាព CNN

លោក Jamie បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Bloomberg នៅក្នុងបទសម្ភាសន៍មួយកាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ថា "អ្វីដែលលោកបារម្ភបំផុត គឺអ៊ុយក្រែន ដោយសារតែវាទាក់ទងនឹងភាពជាអ្នកដឹកនាំរបស់ពិភពលោក ប្រេង និង ឧស្ម័ន រីឯបញ្ហាទំនាក់ទំនងរបស់អាមេរិកជាមួយប្រទេសចិន ក៏ជាបញ្ហាធ្ងន់ធ្ងរគ្រប់គ្រាន់ ដែលអាចធ្វើឲ្យរង្គោះរង្គើដល់សេដ្ឋកិច្ច ដែលវាត្រូវមានការចូលរួមទាំងអស់គ្នា ដើម្បីដោះស្រាយជារៀងរាល់ថ្ងៃផងដែរ "។

ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមជាងមួយឆ្នាំមុន ហើយបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺន នាំទៅរកភាពរង្គោះរង្គើលើថាមពល និងតម្លៃស្បៀងអាហារ រួមជាមួយនឹងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលជំរុញឱ្យមានអតិផរណាកើនឡើងទូទាំងពិភពលោក និងនាំឱ្យមានការដំឡើងអត្រាការប្រាក់ ដែលសម្រេចឡើងដោយ ធនាគារកណ្តាលនានានៅលើពិភពលោក។ .

លោក Jamie Dimon បាននិយាយថា "នេះគឺជារឿងភូមិសាស្ត្រនយោបាយដ៏ធ្ងន់ធ្ងរបំផុត ដែលគេត្រូវដោះស្រាយចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក" ។

លោកក៏បានលើកឡើងពីផលប៉ះពាល់នៃបញ្ហាភាពតានតឹង លើទំនាក់ទំនងជាមួយប្រទេសចិនផងដែរ ខណៈដែលគេដឹងថា ទីក្រុងប៉េកាំងកំពុងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ ហើយរដ្ឋាភិបាលចិនបាននឹងកំពុងទិញថាមពលរុស្ស៊ី និងផ្គត់ផ្គង់គ្រឿងតម្រូវការមួយចំនួន ដែលធ្វើឱ្យវិមានក្រឹមឡាំងចាត់ទុកចិន ជាខ្សែបន្ទាត់សេដ្ឋកិច្ចមួយដ៏សំខាន់របស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើង នៅពេលដែលបណ្តាប្រទេសប្រកួតប្រជែងដណ្តើមយកឧស្សាហ៍កម្មមីក្រូឈីប និងជជែកតវ៉ាអំពីពន្ធគយ ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ និងបាឡុងចារកម្មដ៏មានសក្តានុពលជាដើម។

លោក Jamie Dimon បាននិយាយថា ក្រុមហ៊ុន JPMorgan Chase កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដោយផ្តល់យោបល់ និងចូលរួមជាមួយរដ្ឋាភិបាលទាំងពីរលើការរក្សាទំនាក់ទំនងដ៏ស្និទ្ធស្នាល។

លោកបានមានប្រសាសន៍ថា អាមេរិក និងចិនប្រហែលជាគួរតែចាប់ផ្តើមពិនិត្យឡើងវិញនូវទំនាក់ទំនងកាលពី ១០ ឆ្នាំមុន ហើយទីក្រុងវ៉ាស៊ិនគួរអង្គុយចុះ ហើយបើក ការសន្ទនាលើបញ្ហនានា ជាមួយទីក្រុងប៉េកាំង៕




អត្ថបទបន្ទាប់


ស្ថានការកោះតៃវ៉ាន់នឹងកាន់តែក្ដៅ ខណៈប្រធានសភាអាមេរិកថ្មី គ្រោងជួបជាមួយមេដឹកនាំតៃវ៉ាន់នៅក្នុងទឹកដីអាមេរិក

ព័ត៌មាន
ប្រភពច្បាស់ការចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ ទី ៦មីនា ថា ប្រធានសភាអាមេរិកលោក ខេវិន ម៉ាកខាស៊ី (Kevin McCarthy) គ្រោង…

ឥណ្ឌូនេស៊ីលាតត្រដាងផែនការឧបត្ថម្ភធន ដើម្បីតាមចែចូវ Tesla និង BYD ឲ្យមកវិនិយោគ

ព័ត៌មាន
រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃទី ៦មីនា អំពីកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី ម៉ូតូស្គូធឺ និងរថយន្តក្រុង នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ