ព្រលានយន្តហោះភ្នំពេញថ្មីនឹងដាក់ឲ្យដំណើរការយ៉ាងយូរនៅឆ្នាំ២០២៦

ព្រលានយន្តហោះភ្នំពេញថ្មីនឹងដាក់ឲ្យដំណើរការយ៉ាងយូរនៅឆ្នាំ២០២៦ ខណៈបច្ចុប្បន្នសម្រេចបានការសាងសង់ជាង៥០%


បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនឹងដាក់ឲ្យដំណើរការដំណាក់កាលទី១យ៉ាងយូរបំផុតនៅត្រឹមឆ្នាំ២០២៦។ ប៉ុន្តែបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ខណៈគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះសម្រេចបានជាង៥០% ហើយ។
ព្រលានយន្តហោះភ្នំពេញថ្មីនឹងដាក់ឲ្យដំណើរការយ៉ាងយូរនៅឆ្នាំ២០២៦ ខណៈបច្ចុប្បន្នសម្រេចបានការសាងសង់ជាង៥០%
ដោយ

នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះបានអះអាងថា យ៉ាងយូរនៅឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅអាចនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើឲ្យការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ក៏ដូចជារួមចំណែកជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។ សម្រាប់សម្តេចវាល្មមដល់កម្រិតហើយ ដែលកម្ពុជាត្រូវពង្រីកទំហំអាកាសយានដ្ឋានអន្តរជាតិនៅរាជធានីភ្នំពេញ ដ្បិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលកំពុងដំណើរការបច្ចុប្បន្នវាមានទំហំតូចពេក។

យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសម្រេចការសាងសង់បានជាង៥០% ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។ បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិនេះ អាចនឹងដាក់ឲ្យដំណើរការដំណាក់កាល់ទី១នៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ដែលបានបន្ថែមថា ក្រៅពីអាកាសយានដ្ឋាន ក៏មានការសាងសង់ផ្លូវភ្ជាប់ជាមួយព្រលានមួយចំនួនទៀតផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាសមិទ្ធផលដ៏មហិមាមួយសម្រាប់រដ្ឋបាលខេត្តកណ្តាល ហើយវាក៏ជាប្រភពចំណូលដ៏ធំសម្រាប់ខេត្តនេះផងដែរ។ ក្រោយព្រលានយន្តហោះនេះដាក់ឲ្យដំណើរការ អភិបាលខេត្តរូបនេះរំពឹងថា វានឹងរួមចំណែកជួយជំរុញកំណើន GDP សម្រាប់ពលរដ្ឋម្នាក់ៗ ដែលបច្ចុប្បន្នមានជាង២ពាន់ដុល្លារក្នុងម្នាក់ឲ្យមានការកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារសាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕




អត្ថបទបន្ទាប់


ទីក្រុងប៉េកាំងកំពុងរងនូវព្យុះភ្លៀងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ១៤០ឆ្នាំ ខណៈព្យុះទីហ្វុងកំណាចមួយផ្សេងទៀតកំពុងវាយប្រហារលើប្រទេសជប៉ុន និងតៃវ៉ាន់

ព័ត៌មាន
រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនកំពុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោ…

សម្ព័ន្ធភាពគណបក្សឈ្នះឆ្នោតថៃដួលរលំ ខណៈកូនស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងកាន់ដំណែង រដ្ឋមន្រ្តីការបរទេសថៃ

ព័ត៌មាន
គណបក្សភឿថៃ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទីពីរ មាន ១៤១ អសនៈបានសម្រេចចិត្តបោះបង់សម្ព័ន្ធភាពជាមួយនឹងគណបក្សឆ្ពោះទៅមុខដែលមានអសនៈសភា ១៥១ មកចាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ