អំណាចនៃការចាយវាយតាមប្រព័ន្ធធនាគារឌីជីថលកើនឡើងខ្លាំង

អំណាចនៃការចាយវាយតាមប្រព័ន្ធធនាគារឌីជីថលកើនឡើងខ្លាំង អំឡុងពេលពលរដ្ឋចេញដំណើរកម្សាន្ដបុណ្យចូលឆ្នាំថ្មី


អំណាចនៃការចាយវាយតាមប្រព័ន្ធធនាគារឌីជីថលដើម្បីទូទាត់ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការនានា មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់នៅក្នុងអំឡុងពេលប្រជាពលរដ្ឋឈប់សម្រាក និងបានចេញដើរលេងកម្សាន្ដយ៉ាងភ្លូកទឹកភ្លូកដីនៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីសប្ដាហ៍មុននេះ។
ប្រជាជនជិត ២លាននាក់ ប្រើ អេស៊ីលីដាម៉ូបាល ! តើ​ហេតុអ្វី​ប្រើ​ អេស៊ីលីដាម៉ូបាល ?

ជាក់ស្ដែង ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេមួយនៅកម្ពុជា បានអះអាងថា នៅអំឡុងថ្ងៃឈប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានប្រជាពលរដ្ឋដើរកម្សាន្ដយ៉ាងច្រើនកុះកររហូតដល់ជាង៥លាននាក់នៅទូទាំងប្រទេសនោះ បានធ្វើឲ្យចរន្ដនៃប្រតិបត្តិការសេវាធនាគារឌីជីលនៅលើអេស៊ីលីដាម៉ូបាល បានកើនឡើងយ៉ាងគំហុក មានដល់ទៅជាង ៤៣៤លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីថ្ងៃមុនពេលបុណ្យចូលឆ្នាំថ្មី មានត្រឹមតែជាង៣៦០លានដុល្លារអាមេរិកប៉ុណ្ណោះ។

របាយការណ៍ពីធនាគារ អេស៊ីលីដា បានបង្ហាញឲ្យឃើញថា នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំនាសប្ដាហ៍មុននេះការធ្វើប្រតិបត្តិការសេវាធនាគារឌីជីថលដូចជាការទូទាត់ប្រាក់ ផ្ទេរប្រាក់ និងប្រតិបត្តិការសេវាធនាគារផ្សេងៗទៀតនៅលើ អេស៊ីលីដាម៉ូបាល មានការកើនឡើងរហូតដល់ ១លាន៥សែនដងឯណោះ ដែលគិតជាប្រាក់មានជាង៤៣៤លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅអំឡុងថ្ងៃមុនចូលឆ្នាំ គឺប្រតិបត្តិសេវាធនាគារឌីជីធលនៅលើអាស៊ីលីដាម៉ូបាលមានត្រឹមតែជាង ៨១ម៉ឺនដង និងមានទំហំទឹកប្រាក់ជាង៣៦០លានដុល្លារប៉ុណ្ណោះ។

អ្នកជំនាញក្នុងវិស័យធនាគារមើលឃើញថា សម្ទុះកំណើននេះ បានឆ្លុះបង្ហាញឲ្យឃើញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធនាគារឌីជីថលពីអ្នកប្រើប្រាស់ ខណៈដែលវិស័យនេះ កំពុងមាននិន្នាការរីកចម្រើនលូតលាស់ខ្លាំងគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញ បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញដែរថា នៅអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរដើរកម្សាន្ដសរុបជាង៥លាននាក់ ដោយពួកគេបានចំណាយថវិកាផ្ទាល់ប្រហែល ជាង២៧៥លានដុល្លារអាមេរិក។ ការចំណាយនេះ អាចបង្កើតមាននូវចំណូលហូរចូលចរន្ដសេដ្ឋកិច្ចជាតិប្រហែល ៥៥០លានដុល្លារអាមេរិកផងដែរ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ទាក់ទងនឹងការអភិវឌ្ឍសេវាធនាគារឌីជីថល លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា ធនាគារអេស៊ីលីដា នឹងបន្តអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់ ក៏ដូចជាឈានទៅសម្រេចគោលដៅក្លាយជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា។ ការអភិវឌ្ឍឥតឈប់ឈរនេះ ដើម្បីកសាងភាពជាដៃគូជាមួយស្ថាប័ន ដែលមានកេរ្តិ៍ឈ្មោះល្អ ដើម្បីគាំទ្រកំណើនអាជីវកម្មផងដែរ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដារូបនេះ ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រមួយចំនួនរបស់ អេស៊ីលីដា នៅឆ្នាំ២០២២ នេះ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ផែនការអាទិភាពទាំងនោះរួមមាន ការផ្តល់អាទិភាពសេវាធនាគារតាមទូរស័ព្ទ និងធ្វើឌីជីថលភាវូបនីយកម្មក្នុងកម្រិតអតិបរមា រួមទាំងប្រព័ន្ធទូទាត់ជាតិ (NPH), ដៃគូ និងសមាហរណកម្មបណ្ដាញទូទាត់អាស៊ាន និងកិច្ចសហប្រតិបត្តិការជាសកលជាមួយនឹងការអភិវឌ្ឍធនធានមនុស្សស្របតាមយុគសម័យឌីជីថល។ បន្ថែមលើនេះ អេស៊ីលីដា នឹងបន្តកែទម្រង់ការិយាល័យសាខា ដើម្បីបម្រើសេវាជាធនាគារ   ឌីជីថល និងយុទ្ធសាស្រ្តកសាងម៉ាកយីហោ ដើម្បីផ្ដល់ភាពជឿជាក់ដល់អតិថិជន និងដៃគូសហការទាំងអស់។

សូមបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០២២ អេស៊ីលីដា នៅតែរក្សាកំណើនក្នុងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជន ក្នុងនោះទំហំឥណទានក្នុងរយៈពេល៣ខែមានប្រហែល ៥ពាន់៨០០លានដុល្លារ កើនឡើង ៣៦៣លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការទទួលប្រាក់បញ្ញើមានទំហំ៥ពាន់៩០០លានដុល្លារ កើន១៨៤លានដុល្លារ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើប ប្រែប្រួលកម្រិតណា នៅត្រីមាសទី១ឆ្នាំ២០២២?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានគូសបញ្ជាក់ថា ទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនៅត្រីមាសទី១ឆ្នាំ២០២២ ហាក់មានភាពល្អប្រសើរឡើងវិញបន្តិចហ…

ជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 បង្ហាញភាពប្រេះឆា ក្រោយលោកខាងលិចនាំគ្នាដើរចេញពីកិច្ចប្រជុំពេលរុស្ស៊ីឡើងថ្លែងសារ

ព័ត៌មាន
ដើម្បីរកដំណោះស្រាយសម្រាប់វិបត្តិស្បៀងអាហារ ទំនិញឡើងថ្លៃ និងអតិផរណា ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន គួបផ្សំនឹងវិបត្តិកូវីដ១៩ នៅមិនទាន់ទៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ