វិស័យទេសចរណ៍

បុណ្យទន្លេ៣ថ្ងៃនៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង៥៥ម៉ឺននាក់


យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានបង្ហាញថា នៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបជាង៥៥ម៉ឺននាក់ ដោយក្នុងនោះមានភ្ញៀវទេសចរជាតិ ប្រមាណ៥២ម៉ឺននាក់ ដែលមានប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ២៨ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសចំនួនប្រមាណជាង៣ម៉ឺននាក់។ ចំនួននេះហាក់ផ្ទុយពីអ្វីដែលក្រសួងទេសចរណ៍បានរំពឹងទុក ដោយរំពឹងព្រឹត្តិការណ៍នេះអាចស្រូបទាញភ្ញៀវទេសចរបានប្រមាណ១លាននាក់។
វិស័យទេសចរណ៍
ដោយ

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅក្នុងខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទី​ក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើន៕​​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាអាកាសធាតុកំពុងគំរាមកំហែងដល់ការដាំដុះ និងទាញទម្លាក់ទិន្នផលម្រេចកំពត

ព័ត៌មាន
ប្រធានសមាគមម្រេចកំពតកម្ពុជា អះអាងថា ដោយសារបញ្ហាអាកាសធាតុប្រែប្រួល ដោយមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងឆ្នាំមុន និងអាកាសធាតុក្តៅខ្លាំងនៅដើមឆ្នា…

កម្ពុជានឹងបង្កើតសហព័ន្ធដំឡូងមី ដើម្បីលើកកម្ពស់តម្លៃ និងការដាំដុះដំឡូងមីនៅកម្ពុជា

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ សហព័ន្ធដំឡូងមីកម្ពុជា ដែលមានកំណត់នៅក្នុងគោលនយោបាយជាតិ ស្ដីពីដំឡូងមី នឹងត្រូវបង្កើតឡើងនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ