Advertisement
គន្លឹះវិនិយោគផ្នែក​អចលនទ្រព្យ

វិធីសាស្រ្ត​៤​យ៉ាង» ដើម្បី​ទប់ទល់​និង​ចាប់​យក​ឱកាស​ ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​មាន​វិបត្តិ


ទីផ្សារ​អចលនទ្រព្យ​ជា​ទីផ្សារ​លិច​-អណ្តែត។ អណ្តែត​បួន​ដប់​ឆ្នាំ លិច​បី​បួន​ឆ្នាំ បើ​អ៊ីចឹងទេ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​រស់បាន​ក្នុង​ដំណាក់កាល​លិច​លង់? មាន​វិធីសាស្រ្ត ៤​យ៉ាង ដើម្បី​អាច​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​ពី​វិបត្តិ​នេះ និង​អាច​ចាប់​យក​ឱកាស​បាន​ទៀត​ផង។
អគារ​អាផាតមិន​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌ​ចម្ការ​មន រាជធានីភ្នំពេញ។
ដោយ
Advertisement

១) ច្នៃ​អចលនទ្រព្យ​ឲ្យ​មាន​លំហូរ​សាច់​ប្រាក់ 

មាន​វិធីសាស្រ្ត ២​យ៉ាង​ ដែល​អ្នក​អាច​ច្នៃ​អចលនទ្រព្យ​ឲ្យ​ទទួល​បាន​លំហូរ​សាច់​ប្រាក់។ វិធីសាស្រ្ត​ទី១ គឺ​ការ​លក់​បង់​រំលស់​រយៈ​ពេល​វែង។ វិធីសាស្ត្រ​ទី២ គឺ​ការ​ដាក់​ជួល។

ការដាក់​ជួល​ជា​ការ​ល្អ​ម្យ៉ាង​ដែរ ប្រសិន​បើ​អចលន​ទ្រព្យ​របស់​អ្នក​នៅ​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​កើន​តម្លៃ​នា​ពេល​អនាគត។ វិធី​សាស្ត្រ​នេះ ជា​វិធីសាស្រ្ត​ព្រួញ​១​បាញ់​បាន​សត្វ​២។ 

២) រក្សា​លំហូរ​សាច់​ប្រាក់​ពី​ប្រភព​ផ្សេង 

អ្នក​គួរ​មាន​លំហូរ​សាច់​ប្រាក់​ពី​ប្រភព​ផ្សេង​ ដូចជា ប្រាក់​ខែ ឬ​ចំណូល​ពី​អាជីវកម្ម​ផ្សេងៗ។ កាល​ពី​អំឡុង​ឆ្នាំ​២០០៧​-២០១០ វិស័យ​នេះ​មាន​វិបត្តិ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខ្ញុំ​បាន​ចាប់​យក​ឱកាស​តាមរយៈ​ប្រើប្រាស់​លំហូរ​សាច់​ប្រាក់​ពី​ប្រាក់​ខែ​ ដើម្បី​ទទួល​កម្ចី​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​ដោយ​មិន​ញញើត​ដៃ។ មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​មិន​ហ៊ាន​វិនិយោគ​នៅ​ពេល​មាន​វិបត្តិ​បែប​នេះ​ទេ។ 

លោក ង៉ែត ជូ គឺជាអ្នកវិនិយោគ​ផ្នែកអចលនទ្រព្យ​មួយរូប និងជា​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ។

ដូចគ្នា​នេះ​ដែរ មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង លោក លីកាស៊ីង សម្រុក​ទិញ​ដីធ្លី​នៅ​អំឡុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​វិបត្តិ​ធំៗ ដូចជា នៅ​ពេល​មាន​បដិវត្តន៍​វប្បធម៌ និង​កុប្បកម្ម​នៅ​ទីលាន ធានអានមិន។

ប្រភពទុន​ក្នុង​ការ​វិនិយោគ គឺ​លោក​ទទួល​បាន​ពី​ផល​ចំណេញ​នៃ​ការ​ផលិត​ផ្កា​សិប្បនិម្មិត។ ដូច​គ្នា​នេះ​ដែរ មហាសេដ្ឋី​អចលនទ្រព្យ​ថៃ លោក សុងសាក់ឌី អូឡាម បាន​ប្រើ​ចំណូល​ពី​សិប្បកម្ម​ផលិត​ផ្កា​សិប្បនិម្មិត​ទិញ​ដី​ស្រែ​ប្រាំង និង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ជាយ​ក្រុង​បាងកក ក្នុង​អំឡុង​ឆ្នាំ​១៩៨៥​-១៩៨៦ បាន​ចំនួន​១៦០​ហិកតា។ ប្រមាណ​ជា ១០​ឆ្នាំ​ក្រោយ លោក​បាន​អភិវឌ្ឍ​ជា​លំនៅដ្ឋាន​និង​អគារ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ 

៣) រក្សា​បំណុល​ក្នុង​កម្រិត​ដែល​អ្នក​អាច​គ្រប់គ្រង​បាន 

ពោល គឺ​លំហូរ​សាច់​ប្រាក់​ចូល​ពី​ប្រភព​ទាំងពីរ​ខាង​លើ គួរតែ​ស្មើ​យ៉ាង​តិច ១៥០% នៃ​កាតព្វកិច្ច​សង​បំណុល និង​តម្រូវការ​ចាយ​វាយ​ក្នុង​គ្រួសារ​ប្រចាំ​ខែ។ 

៤) រៀនរស់​ក្នុង​ជីវិត​សាមញ្ញ 

បើអ្នក​មាន​ទម្លាប់​រស់នៅ​សាមញ្ញ នោះ​អ្នក​នឹង​មិន​មាន​សម្ពាធ​ផ្លូវចិត្ត​នៅ​ពេល​ទីផ្សារ​ជាប់​គាំង​នោះ​ទេ ព្រោះ​អ្នក​មិន​បាន​រំពឹង​យក​ប្រាក់​ឬ​ផល​ចំណេញ​ពី​ការ​វិនិយោគ​មក​ចាយវាយ​ហ៊ឺហារ។ ជា​រឿយៗ អ្នកខ្លះ​ហៅ​ថា ជា​ការ​រស់​នៅ​ក្នុង​ជីវិត«ក្រាំង»៕

លោក ង៉ែត ជូ គឺជាអ្នកវិនិយោគ​ផ្នែកអចលនទ្រព្យ​មួយរូប និងជា​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ។

Advertisement



អត្ថបទបន្ទាប់


នាវា​ដឹកអ្នកដំណើរ ​​ក្នុង​រាជធានីភ្នំពេញ លែងសូវមានអ្នកចាប់អារម្មណ៍ដូចគ្រាមុន

ព័ត៌មាន
ចាប់តាំងពីបើកដំណើរការនាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក កាលពីដើមខែមេសា ឆ្នាំ២០១៨ កន្លងទៅ រហូតមកទល់ពេលនេះ គឺមាន​រយៈពេល ១ឆ្នាំហើយ។ ...

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកើនដល់ ៧,៥% ឆ្នាំមុន ដោយសារកំណើននាំចេញទៅអាមេរិក

ព័ត៌មាន
ដោយសារមានការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើង កើនឡើងខ្លាំងទៅអាមេរិក ធនាគារពិភពលោកបាននិយាយនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចកម្ពុជាទទួល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ