ក្រុមហ៊ុន តូយ៉ូតា នឹងផលិតរថយន្តឱ្យបានជាង ១០ លានគ្រឿង

ក្រុមហ៊ុនយក្ស តូយ៉ូតា ដាក់មហិច្ឆតាផលិតរថយន្តឱ្យបានជាង ១០ លានគ្រឿងជាលើកដំបូងនៅក្នុងឆ្នាំនេះ


ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា ម៉ូទ័រ (Toyota Motor) របស់ប្រទេសជប៉ុនកំពុងព្យាយាមបំបែកកំណត់ត្រាផលិតកម្មរបស់ខ្លួននៅឆ្នាំនេះ ដោយមានបំណងផលិតរថយន្តឱ្យបានចំនួនជាង១០លានគ្រឿងនៅទូទាំងពិភពលោក។ ការចេញមកអះអាងពី មហិច្ឆតាផលិតរថយន្ដក្នុងបរិមាណច្រើនជាងមុនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ កាលពីថ្ងៃទី ២៩ ខែសីហាបានផ្អាករោងចក្ររបស់ខ្លួនអស់រយៈពេលប្រហែលមួយថ្ងៃ ដោយសារតែបញ្ហាប្រព័ន្ធប្រតិបត្តិការ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រុមហ៊ុន តូយ៉ូតា នឹងផលិតរថយន្តឱ្យបានជាង ១០ លានគ្រឿង
ដោយ

ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតាបានកំណត់គោលដៅផលិតរថយន្តម៉ាក Toyota និង Lexus ឱ្យបានសរុបចំនួនជាង ១០ លានគ្រឿងនៅឆ្នាំ២០២៣ ដោយក្នុងនោះប្រមាណ ៣លាន៤សែនគ្រឿង សម្រាប់បំពេញតម្រូវការនៅក្នុងប្រទេសជប៉ុន ដើម្បីឱ្យកើនឡើង ៣០%បើធៀបនឹងឆ្នាំមុន និងប្រហែលជិត៧លានគ្រឿងទៀត សម្រាប់នាំចេញទៅក្រៅប្រទេស ដែលជាការកើនឡើងជិត១០%បើធៀបនឹងឆ្នាំមុនផងដែរ។

ក្រុមហ៊ុនតូយ៉ូតាជឿជាក់ថា ខ្លួនត្រូវការផលិតរថយន្តក្នុងស្រុកយ៉ាងហោចណាស់ឱ្យបាន ៣លានគ្រឿង ដើម្បីរក្សាការងារនៅប្រទេសជប៉ុន ហើយនេះជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ដែលក្រុមហ៊ុននេះបានឈានដល់កម្រិតខ្ពស់សម្រាប់ការផលិតរថយន្ដ។
ក្នុងអំឡុងពេល៧ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនតូយ៉ូតាបានបង្កើនបរិមាណផលិតកម្មបន្តពីឆ្នាំមុនបាន១២% ឡើងដល់៥លាន៧សែនគ្រឿង ហើយក្រុមហ៊ុននេះគ្រោងនឹងបង្កើនល្បឿននៃការផលិតរថយន្តឱ្យ បានជាមធ្យមចំនួន៩០ម៉ឺនគ្រឿងក្នុងមួយខែ ចាប់ពីចន្លោះខែសីហាដល់ខែធ្នូឆ្នាំនេះ។
ប្រសិនបើគោលដៅនេះបានសម្រេចពិតមែន នោះវាគឺជាលើកដំបូងហើយដែលរថយន្តម៉ាក Toyota និង Lexus ត្រូវបានផលិតចំនួនដល់ទៅ១០លានគ្រឿងក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុននេះកំពុងជាប់កំណត់ត្រា នៃការផលិតរថយន្តបាន ៩លាន៥ម៉ឺនគ្រឿងនៅក្នុងឆ្នាំ២០១៩។
ផែនការរយៈពេលមធ្យមបានព្យាករពីបរិមាណផលិតកម្មប្រហែល១០.៧លានគ្រឿងនៅឆ្នាំក្រោយ និងប្រហែល១១លានគ្រឿងនៅឆ្នាំ២០២៥ខណៈដែលក្រុមហ៊ុនតូយ៉ូតាគ្រោងនឹងបង្កើនបរិមាណផលិតកម្មក្នុងស្រុកជា ឱ្យបានរហូតដល់ជាង ៣លាន៥លានគ្រឿងនៅឆ្នាំ២០២៥។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បាតុភូត អែលនីណូ កំពុងបង្ហាញផលប៉ះពាល់នៅតាមប្រទេសមួយចំនួនបណ្ដើរៗហើយ

ព័ត៌មាន
ដោយសារតែបាតុភូត អែលនីណូ ខ្វះទឹកភ្លៀង កាលពីខែសីហា បានធ្វើឲ្យទិន្នផលកសិកម្មរាប់ចាប់តាំងពីស្រូវរហូតដល់ដំណាំដូងប្រេង និងផលិតផលកសិកម្មនៅក្ន…

កូរ៉េខាងជើងផ្លោងមីស៊ីលប៉ាឡេស្ទិកពីរគ្រាប់ទៅក្នុងសមុទ្រជាថ្មីទៀត ឆ្លើយតបនឹងសមយុទ្ធរវាងអាមេរិក និងកូរ៉េខាត្បូង

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ សីហា ថា កូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាឡេស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ធ្លាក់ចូលក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ