គ្រឿងអលង្ការថៃ

ការនាំចេញត្បូងនិងគ្រឿងអលង្ការថៃមានតម្លៃ រហូតដល់ជាង៤ពាន់លានដុល្លារ


ការនាំចេញត្បូងនិងគ្រឿងអលង្ការមានតម្លៃលើកលែងមាស នៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៣ នេះមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារ ។ តាមសេចក្តីរាយការណ៍ នៅលើទំព័រសារព័ត៌មាន ឌឹណេសិន បានអះអាងថា គ្រាន់តែខែមិថុនា មួយ តម្លៃនៃការនាំចេញ មានតម្លៃសរុប ជាង៧៣៧ លានដុល្លារ កើនឡើងជាង៣១ ភាគរយ ។
ថៃប្រកាសថា ការនាំចេញឧស្សាហកម្មត្បូង និងគ្រឿងអលង្ការកើនឡើង
ដោយ

លោក ស៊ូម៉េត ប្រាសុងផុងឆៃ ( Sumed Prasongpongchai ) នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ បាននិយាយថា លោកពេញចិត្តនឹងការកើនឡើងនៃការនាំចេញ ហើយបានបន្ថែមថា សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៣ ការនាំចេញត្បូង និងគ្រឿងអលង្ការ ដោយមិនរាប់បញ្ចូលមាសពាណិជ្ជករថៃអាចសម្រេចការនាំចេញបានតម្លៃសរុប ជា ៤ ២០០ លានដុល្លារ កើនឡើងប្រមាណជា ជាង ៩ ភាគរយ ។
លោកបានអះអាងថា គ្រាន់តែនៅក្នុងខែមិថុនាតែមួយខែ ការនាំចេញត្បូង និងគ្រឿងអលង្ការ មានតម្លៃសរុប ជាង ៧៣៧ លានដុល្លារ កើនឡើងជាង ៣១ ភាគរយ ។
នេះគឺជាសមិទ្ធផលនៃការធ្វើពាណិជ្ជកម្មគ្រឿងអលង្ការថៃ ប៉ុន្តែសម្រាប់និន្នាការទៅមុខ លោក ស៊ូមេត ក៏នៅមិនទាន់ប្រាកដនៅឡើយទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងអតិផរណា និងភាពមិនច្បាស់លាស់នៅតែបង្កបញ្ហាប្រឈម ទោះបីជាមានការគាំទ្រពីវិស័យសេវាកម្ម និងទេសចរណ៍ក៏ដោយ។

ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក្នុងអំឡុងឆមាសទីពីរនៃឆ្នាំនេះនៅតែមានភាពយឺតយ៉ាវដោយសារអតិផរណាបន្តកើន និងអស្ថិរភាពសេដ្ឋកិច្ច។ ស្ថានភាពសេដ្ឋកិច្ចសំខាន់ៗនៅក្នុងក្រុមប្រទេស G7 រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត នេះគឺដោយសារតែបញ្ហាស្ថាប័នហិរញ្ញវត្ថុ សម្ពាធអតិផរណា និងការកើនឡើងនៃការចំណាយហិរញ្ញវត្ថុលើអត្រាការប្រាក់ និងគោលនយោបាយគ្រប់គ្រងតឹងរ៉ឹង ដែលប៉ះពាល់ដល់ផលិតកម្ម ការវិនិយោគ និងការប្រើប្រាស់។
តាមស្ថិតិដែលទទួលបាន កំណើននៃការនាំចេញគ្រឿងអលង្ការថៃ គឺកើនខ្លាំងនៅកោះហុងកុង ដោយមានកំណើន រហូតដល់ជាង ១៨៤ ភាគរយ ជប៉ុន កើនឡើង ៦ភាគរយ អ៊ីតាលី កើន ៤៧ ភាគរយ អារ៉ាប់អេមីរ៉ាត កើនជាង ២២ ភាគរយ និង សិង្ហបុរីកើនឡើងជិត ៧៤ភាគរយ ។
ដោយឡែកទីផ្សារដ៏ទៃទៀត ដូចជាសហរដ្ឋអាមេរិកធ្លាក់ចុះ ជិត ៩ ភាគរយ អាល្លឺម៉ង់ជិត ១៨ ភាគរយចក្រភពអង់គ្លេសធ្លាក់ចុះជាង ១៦ភាគរយ និងស្វីស ជិត៣ភាគរយ ហើយសម្រាប់ឥណ្ឌាបានឃើញការថយចុះគួរឱ្យកត់សម្គាល់បំផុតគឺជិត ៦៥ ភាគរយ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីមានផែនការផ្លាស់ប្តូរដ្ឋធានីទៅកាន់ទីក្រុងថ្មីនៅឆ្នាំ២០២៤ខាងមុខ ប៉ុន្តែនៅតែចាត់ទុកហ្សាការតាជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់របស់ជាតិ

ព័ត៌មាន
រដ្ឋបាលលោកប្រធានាធិបតី ចូកូ វីដូដូ ដែលពលរដ្ឋឥណ្ឌូនេស៊ីហៅថា ចូកូវី គ្រោងរើរដ្ឋធានី ពីហ្សាកាតា ទៅកាន់រដ្ឋធានីថ្មីដែលកំពុងតែកសាង ក្រោមឈ្មោ…

ហេតុអ្វីសេដ្ឋីគ្រាក់ៗនៅកម្ពុជាគួរតែបង្វែរការវិនិយោគចេញពីអចលនទ្រព្យ មកផ្ដោតលើវិស័យសក្ដានុពលផ្សេងទៀត?

ព័ត៌មាន
ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវល្អប្រសើរនាប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ