វិបត្តិសង្គ្រាមនៅអ៊ុយក្រែន

វិបត្តិសង្គ្រាមនៅអ៊ុយក្រែនអាចនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក សង្គ្រាមផ្ទុះឡើង និងកំពុងអូសបន្លាយរវាងរុស្ស៊ី-អ៊ុយក្រែន ត្រូវបានគេប៉ាន់ស្មានថា នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃក្នុងតម្លៃ ជាង៧ពាន់លានដុល្លារអាមេរិក។
វិបត្តិសង្គ្រាមនៅអ៊ុយក្រែនអាចនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចថៃក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក

ផលប៉ះពាល់នេះ ក៏នឹងធ្វើឲ្យសេដ្ឋកិច្ចថៃអាចនឹងមានកំណើនទាបជាងអ្វីដែលបានគ្រោងទុកផងដែរ ពោលគឺនៅឆ្នាំ២០២២នេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃត្រូវបានព្យាករថានឹងមាន មកត្រឹម ២% ទៅ ៣%ប៉ុណ្ណោះ ក្នុងករណីដែលសង្គ្រាមអូសបន្លាយរយៈពេលពេញ១ឆ្នាំ។ នេះបើយោងតាមការសិក្សាថ្មីចុងក្រោយមួយរបស់សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ។ 

លោក Thanavath Phonvichai ប្រធាន​សាកលវិទ្យាល័យ សភាពាណិជ្ជកម្ម​ថៃ (UTCC) បាន​និយាយ​ថា សេដ្ឋកិច្ច​ថៃ​ទំនងជា​នឹង​កើនឡើង​ក្នុង​អត្រា ២% ទៅ ៣%  ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ជាមួយនឹង​អតិផរណា​នឹង​មាន ៥% ប្រសិនបើ​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​អូស​បន្លាយ​ពេញ​មួយ​ឆ្នាំ​នេះ​។ ស្ថិត​នៅ​ក្នុង​សេណា​រី​យ៉ូ​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​ថៃ សេដ្ឋកិច្ច​ថៃ មានការ​ថយ​ចុះ បញ្ហា​អតិផរណា​មានការ​កើនឡើង និង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នឹង​កើន​ខ្ពស់​ផង​ដែរ​។ 

លោក Phonvichai បាន​បញ្ជាក់​ដែរ​ថា ផល​ប៉ះពាល់ ដែល​បាន​ប៉ាន់​ប្រមាណ​ជាង​៧​ពាន់​លាន​ដុល្លារ ដែល​អាច​បាត់បង់​នៅ​ក្នុង​សេដ្ឋកិច្ច​ថៃ​នេះ គឺ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ជម្លោះ​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ផ្ទុះ​ឡើង​ផ្សេង​ទៀត ដូច​ជា​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង នោះ​ទេ​។

ប្រធាន​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ផល​ប៉ះពាល់​នៃ​ជម្លោះ​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​លើ​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​រយៈពេល ១ ទៅ ៣ ឆ្នាំ ហើយ​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​ពី​ស្ថានភាព​នៅ​ពេល​ខាង​មុខ​ណាស់​។ 

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ បាន​សង្កេត់​ធ្ងន់​ទៀត​ថា គ្រោះថ្នាក់​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​មហា​ហ​ន្ដ​រាយ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំងអស់ ក៏​ត្រូវ​បាន​ប្រមើល​មើល​ទុក​មុន​ផង​ដែរ ប្រសិនបើ​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​កើនឡើង​ដល់ ២០០ ទៅ ៣០០ ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​មែន​នោះ​។ បើ​ដូច្នេះ​មែន នោះ​សេដ្ឋកិច្ច​ថៃ ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​ដាំ​ក្បាល​ចុះ​ដល់​កំណើន​ដក នៅ​ឆ្នាំ​២០២២​នេះ​។

អ្នកជំនាញ​បញ្ជាក់​ថា រាល់​ការ​កើនឡើង​តម្លៃ​ប្រេង ១ ដុល្លារ​ក្នុង​មួយ​បារ៉ែល នឹង​ធ្វើ​ឲ្យ​ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ​ធ្លាក់​ចុះ​ពី ០,៣ ទៅ ០,៤ ពិន្ទុ​ភាគរយ​។

ទោះបីជា​យ៉ាងណា​ក្តី លោក Sanan Angubolkul ប្រធាន​សភាពាណិជ្ជកម្ម​ថៃ​បាន​មាន​ប្រសាសន៍​ថា វិស័យ​ធុរកិច្ច​បាន​បន្ត​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ចំពោះ​ជម្លោះ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​ឥឡូវនេះ ស្ថានភាព​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​អូស​បន្លាយ ហើយ​ទំនងជា​មិន​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។ លោក​បាន​និយាយ​ថា ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ប្រេង​ពិភពលោក ដោយសារ​ជម្លោះ​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន អាច​ធ្វើ​ឱ្យ​ចក្ខុវិស័យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ចុះ​ខ្សោយ ដូច្នេះ​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​រៀបចំ​វិធានការ​បន្ថែម ដើម្បី​កាត់​បន្ថយ​ពន្ធគយ​លើ​ប្រេងម៉ាស៊ូត និង ប្រេង ដែល​ប្រើប្រាស់​សម្រាប់​ផលិត​អគ្គិសនី (Bunker oil)៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកអនុម័តថវិការ១១៣លានដុល្លារ សម្រាប់កម្ពុជាជួយលើកកម្ពស់ការថែទាំសុខភាពជនងាយរងគ្រោះបំផុត

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃទី១០ ខែមីនា បានអនុម័តហិរញ្ញប្បទានថ្មីមួយទៀត ដែលមានទឹកប្រាក់ចំនួន ១១៣លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់លទ្ធភាពទ…

នាយករដ្ឋមន្ត្រីចិន លី ខឺឈាង នឹងលាលែងពីតំណែង​នៅខែមីនា ឆ្នាំក្រោយ

ព័ត៌មាន
នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានបញ្ជាក់ថា លោក​មានផែនការនឹងលាលែង​ពីមុខតំណែង​ បន្ទាប់ពី​តំណែង​ជានាយករដ្ឋមន្ត្រីរបស់​លោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ