សិទ្ធិមនុស្ស នៅ​កម្ពុជា

លោកស្រី រ៉ូណា ស្មីត អំពាវនាវ​ឲ្យ​កម្ពុជា​កំណត់​វិធីសាស្រ្ត​ឡើង​វិញ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ


អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​របស់ ​អង្គការ​សហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កំណត់​វិធីសាស្រ្ត​ឡើង​វិញ ដើម្បី​ធានា​បាន​នូវ​សង្គម​មួយ​ដែល​មាន​លក្ខណៈ​ពេញលេញ​ដោយ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស។
លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា (រូបភាព៖ RFA)
ដោយ

លោកស្រី រ៉ូណា ស្មីត  បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ចុះ​ថ្ងៃ​ពុធ ទី​២៥ ខែ​កញ្ញា ថា ៖ «ដល់​ពេល​ត្រូវ​កំណត់​វិធីសាស្រ្ត​ឡើងវិញ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​សេរីភាព​នៅ​កម្ពុជា និង​ធានា​ថា សិទ្ធិ​និង​សេរីភាព​ទាំង​អស់ ដែល​ទទួល​យក​ដោយ​ស្ម័គ្រ​ចិត្ត​ដោយ​រដ្ឋាភិបាល ត្រូវបានមនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​ពេញ​ចិត្ត​ទាំង​អស់​គ្នា។»

លោកស្រី រ៉ូណា ស្មីត  បាន​និយាយ​បន្ត​ថា «តាម​និយមន័យ សិទ្ធិ​មនុស្ស គឺ​អំពី​មនុស្ស មិនមែន​អំពី​នយោបាយ​ទេ។»

លោកស្រី រ៉ូណា ស្មីត  បាន​និយាយ​ថា សំឡេង​ឆ្នោត​ចំនួន ៤២​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​ឃុំ សង្កាត់ នៅតែ​ត្រូវ​បាន​បដិសេធ​ចោល ហើយ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

អ្នក​រាយការណ៍​ពិសេសេ​ឯករាជ្យ​រូប​នេះ ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ឲ្យ​ដោះលែង​លោក កឹម សុខា ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ការ​បញ្ចប់​ការ​ស៊ើប​អង្កេត ដើម្បី​ធានា​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ក្នុង​រយៈពេល​សមស្រប។

លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​នយោបាយ ឲ្យ​ផ្តោត​លើ​ការជជែក​វែកញែក​ប្រកប​ដោយ​​ការ​ស្ថាបនា ជាជាង​វាយ​ប្រហារ​លើ​បុគ្គល ដើម្បី​ទទួល​បាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច បាន​និយាយ​ថា លោកស្រី រ៉ូណា ស្មីត ត្រូវ​យក​ប្រជាជន​ជា​ធំ ព្រោះ​ថា ប្រជាជន​កម្ពុជា​ជាង ៨៣% បាន​សម្រេច​ឆន្ទៈ​របស់​ខ្លួន ក្នុង​ការ​បោះឆ្នោត​រួច​ហើយ។

លោក សុខ ឥសាន បាន​ចោទ​សួរ​ដូច្នេះ​ថា «ហេតុម៉េច​បាន​ជា​លោកស្រី​មិន​គោព​សិទ្ធិ​របស់​​ប្រជាជន​កម្ពុជា?»

លោក សុខ ឥសាន បាន​បន្ត​ថា ការ​ចាប់​ខ្លួន កឹម សុខា ទាំង​កណ្តាល​អធ្រាត្រ ព្រោះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ដែល​អភ័យ​ឯកសិទ្ធិ​មិន​អាច​ការពារ​បាន និង​ដើម្បី​កុំ​ឲ្យ​រត់​ចូល​ទូត​បរទេស​ទាន់។

លោក សុខ ឥសាន បាន​​និយាយ​​ដូច្នេះ​​ថា ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ចោទ​សហរដ្ឋ​អាមេរិក អា​រឿង កឹម សុខា ទេ គឺ កឹម សុខា ខ្លួនឯង​ផ្ទាល់ បាន​និយាយ​យ៉ាង​ហំហែង​ថា រដ្ឋាភិបាល​អាមេរិក​ជា​អ្នក​បង្គាប់​បញ្ជា​ខ្លួន​ឲ្យ​ធ្វើ​តាម»៕




អត្ថបទបន្ទាប់


កម្ពុជា-វៀតណាមរំពឹងទទួលបានកំណើនពាណិជ្ជកម្មខ្លាំងពីគម្រោងផ្លូវល្បឿនលឿន ៤៥០លានដុល្លារ ដែលគ្រោងនឹងសាងសង់ឆាប់ៗនេះ

ព័ត៌មាន
ប្រទេសកម្ពុជា និង វៀតណាមរំពឹងយ៉ាងមុតមាំថា នឹងទទួលបានកំណើនពាណិជ្ជកម្មទ្វេភាគីកាន់តែច្រើន បន្ទាប់មានការសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង ៥០គី…

Honda វិនិយោគលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ព្រោះ​ចង់​ជួយ​ដោះស្រាយភាពក្រីក្រ

ព័ត៌មាន
ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក កេស៊ូកិ ហុងដា (Keisuke Honda) តារាបាល់ទាត់​ជប៉ុន ត្រូវបាន​មហាជន​ខ្មែរ ជាពិសេស អ្នក​ស្រលាញ់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ