វិស័យពាណិជ្ជកម្ម

សហរដ្ឋអាម៉េរិក កៀរគរដៃគួកាត់បន្ថយការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយចិន


សហរដ្ឋអាម៉េរិក ជប៉ុន និងប្រទេសសម្ព័ន្ធមិត្តមានសេដ្ឋកិច្ចធំៗផ្សេងទៀត បានចាប់ដៃគ្នាទប់ស្កាត់ការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ចាប់តាំងពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានចាប់ផ្តើមកាលពី៥ឆ្នាំមុន ដែលកំពុងបន្សល់ទុកនូវស្រមោលខ្មៅងងឹតលើកំណើនសេដ្ឋកិច្ចពិភពលោក។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមទិន្នន័យពីក្រុមប្រទេសចំនួន២០ ដែលវិភាគដោយសារព័ត៌មាន Nikkei បានឱ្យដឹងថា ស្ថានភាពពាណិជ្ជកម្មរួមបញ្ចូលគ្នារបស់ប្រទេសចិន ជាមួយសហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបសរុបមានទំហំដល់ទៅ២ទ្រីលានដុល្លារ ដែលស្មើនឹង៣៥% នៃបរិមាណសរុបនៃទំហំពាណិជ្ជកម្មសកល។

យ៉ាងណាមិញ ដោយសារតែសង្រ្គាមពាណិជ្ជកម្ម បានទាញទម្លាក់ចិនឱ្យធ្លាក់ពីបញ្ជីកំពូលអ្នកនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ហើយបានជំនួសដោយប្រទេសម៉ិកស៊ិក កាលពីឆ្នាំ២០២៣ ហើយពេលនេះសហរដ្ឋអាម៉េរិក កំពុងបង្កើនការនាំចូលគ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកន្លែងផ្សេងជំនួសឱ្យប្រទេសចិន។

ស្ថិតិបានបង្ហាញថា ការនាំចូលស្មាតហ្វូនរបស់អាម៉េរិកពីប្រទេសចិនបានធ្លាក់ចុះប្រហែល ១០% នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣កន្លងទៅ ខណៈដែលការនាំចូលពីប្រទេសឥណ្ឌា បានកើនឡើងគួរឲ្យកត់សំគាល់។ ការនាំចូលកុំព្យូទ័រយួរដៃពីប្រទេសចិន បានធ្លាក់ចុះប្រហែល៣០% ខណៈដែលការនាំចូលពីប្រទេសវៀតណាមបានកើនឡើង៤ដង។

សង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន បានចាប់ផ្តើមនៅឆ្នាំ២០១៨ ក្រោមការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ ដោយទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធលើការនាំចូលទំនិញមួយចំនួនរបស់ចិន។ រដ្ឋបាល​លោកប្រធានាធិបតី ចូ បៃដិន បានបន្តអនុវត្តគោលនយោបាយនេះ និងជំរុញឱ្យប្រទេសសម្ព័ន្ធមិត្តពង្រឹងផលិតកម្មរបស់ខ្លួន ដើម្បីជួយអាមេរិកឱ្យផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់បន្ថែមទៀតទៅកាន់ប្រទេសជាមិត្ត ជាពិសេសគឺជប៉ុន និងកូរ៉េខាងត្បូង។

ស្ថិតិបានបង្ហាញថា ការនាំចេញរបស់ជប៉ុន និងកូរ៉េខាងត្បូង ទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ខណៈសហរដ្ឋអាម៉េរិក បានក្លាយជាគោលដៅធំបំផុតសម្រាប់ការនាំចេញរបស់ជប៉ុន កាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ដោយបានវ៉ាដាច់ប្រទេសចិន។ ការនាំចេញរបស់កូរ៉េខាងត្បូង ប្រចាំខែទៅអាម៉េរិក ក៏មានចំនួនច្រើនជាងការនាំចេញទៅប្រទេសចិនជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ កាលពីអំឡុងខែធ្នូ កន្លងទៅផងដែរ។

ជាមួយគ្នានេះ សូម្បីអឺរ៉ុបដែលមានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងជាមួយចិន ក៏ហាក់មានទំហំថយក្រោយ។ ប្រទេសចិនបានធ្លាក់ចុះមកនៅលេខរៀងទី៣ក្នុងចំណោមអ្នកនាំចេញទៅកាន់ចក្រភពអង់គ្លេសសម្រាប់រយៈពេលពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។

យ៉ាងណាមិញ ការនាំចូលរបស់អាល្លឺម៉ង់ពីប្រទេសចិន បានធ្លាក់ចុះ១៣% នៅក្នុងឆ្នាំ២០២៣ នៅពេលដែលរដ្ឋាភិបាលរបស់អធិការបតី អូឡាហ្វ ស្កូល ( Olaf Scholz) បានប្រកាន់ជំហរតឹងរ៉ឹងលើទីក្រុងប៉េកាំង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បំណុលបណ្ណឥណទានរបស់ពលរដ្ឋអាម៉េរិក កើនដល់កម្រិតកំណត់ត្រាជាង១ទ្រីលានដុល្លារ

ព័ត៌មាន
ទិន្នន័យផ្លូវការបញ្ចេញដោយធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា បំណុលបណ្ណឥណទាន ឬក្រេឌីតកាតរបស់ពលរដ្ឋអាម៉េរិក បានកើនឡើងដល់កម្រិតកំណត់ត្រាថ្មីឈ…

ថៃបង្ហើបបំណងចង់ធ្វើអាជីវកម្មរួមគ្នានៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនៅឈូងសមុទ្រ

ព័ត៌មាន
ថៃ និងកម្ពុជាបានព្រមព្រៀងគ្នាធ្វើកិច្ចពិភាក្សាបន្ថែមលើការធ្វើអាជីវកម្មរួមគ្នានូវធនធានអ៊ីដ្រូកាបូននៅក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ។ នេះគឺជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ