អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន អឺបេនលែន (Urbanland) ដាំដើមឈើសម្រាប់ការអភិវឌ្ឍបរិស្ថានបៃតងនៅបុរីចន្ទគីរី


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្រាប់បង្កើនគុណភាពជីវិតឲ្យកាន់ប្រសើរចាប់តាំងពីពេលដំបូងនៃការចាប់ផ្តើមគម្រោងបុរីចន្ទគីរីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមរយៈកម្មវិធីមួយឈ្មោះថា «ចន្ទគីរីបៃតង» ដោយមានការដាំដើមឈើមុនពេលគម្រោងអភិវឌ្ឍន៍បុរីនេះចប់រួចរាល់សម្រាប់ផ្តល់ជូនឱ្យអតិថិជនចូលរស់នៅ។
ពីឆ្វេង៖ ម្ចាស់ផ្ទះនៅបុរីចន្ទគីរី និងអ្នកតំណាងរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland)បានចាប់ផ្តើមកម្មវិធីដាំដើមឈើជាផ្លូវការនៅសួនសេនត្រល់ផាក (Central Park)។

ខណៈពេលដែល​ជីវភាពរស់នៅនិងគុណភាពជីវិតមានភាពកាន់តែ​ប្រសើរឡើង ​ ហើយ​អ្នក​ទិញ​ផ្ទះ​កាន់តែផ្តោត​សំខាន់​លើ​​​បរិស្ថាន​​បៃតង ក្រុមហ៊ុន អឺបេនលែន បាន​រៀបចំ​កម្មវិធី​ដាំដើមឈើសំដៅ «កសាង​មូលដ្ឋាន​គ្រឹះរឹងមាំ» សម្រាប់បុរី​ចន្ទគីរី និងសហគមន៍របស់ខ្លួន ឱ្យ​ក្លាយជាបរិស្ថានបៃតងស្រងាត់ អាច​ផ្ដល់​បរិយាកាស​រីករាយ និងគុណភាពជីវិតដ៏​ប្រសើរ។

ដោយ​មាន​គំនិតបែប​នេះ ម្ចាស់ផ្ទះក្នុងបុរី​ច​ន្ទគីរី​បាននាំគ្នាមកចូលរួម​ដាំដើមឈើចំនួន ៣០ ដើមនៅ​ចុង​សប្ដាហ៍​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ​។ លោក កាំង ហុក អគ្គនាយក​​ប្រតិបត្តិរបស់​ក្រុមហ៊ុន អឺបេនលែន ក៏បាន​ចូលរួមក្នុងកម្មវិធីដាំដើមឈើនេះផងដែរ។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន អឺបេនលែន មានប្រសាសន៍ថា៖ «យើង​ផ្តោត​លើសួនច្បារ និង​ទីធ្លាសហគមន៍ ដើម្បី​ធានាឱ្យ​​បាន​សហគមន៍​មួយដែលកាន់តែមានភាព​បៃតង។ នៅ​បុរី​ចន្ទគីរី យើងង​មាន​បំណង​ដាំ​ដើមឈើ​ចំនួន ១២០០ ដើម ដែលក្នុងនោះ ៨០% គឺជា​រុក្ខជាតិ​មានដើមកំណើត​​​​ក្នុងស្រុកនៅសួនសេនត្រល់ផាក និង​នៅ​តាម​ដង​ព្រែក​​នៅ​ខាង​ក្រៅ​បុរីរបស់យើង​»។ លោក​បាន​បន្ថែមទៀតថា៖ «សួន​សេនត្រល់ផាក នឹង​ក្លាយ​​ជា​ទីតាំង​ស្នូល​របស់​បុរីចន្ទគីរី​​យើង នៅពេលដែល​ម្ចាស់ផ្ទះ​របស់យើងចូល​មក​រស់​នៅ​​ឆ្នាំក្រោយ។ នេះ​ជា​ពេល​វេលា​​ដ៏រំភើប​រីករាយ​សម្រាប់​ខ្ញុំ នៅ​ពេល​ដែល​សហគមន៍​របស់​យើង​រួមគ្នា​មកដាំដើម​ឈើ​ផ្ទាល់ខ្លួន​សម្រាប់​អនាគត។ សូម​អរគុណ​ចំពោះ​ការ​ជឿ​ជាក់​លើក្រុមហ៊ុន អឺបេនលែន និង​ចូលរួមជា​ផ្នែកមួយ​នៃ​ដំណើរនេះ​តាំងពី​ដំបូង​មក»។

បុរីចន្ទគីរី​គឺជា​គម្រោងអភិវឌ្ឍន៍ដីលំនៅដ្ឋាន (បុរី) ដែល​ឈ្នះពាន​រង្វាន់ ហើយចំណុច​ពិសេស​មួយ​គឺសួន​សេន​ត្រល់​ផាកនៅក្នុងបុរី​នេះ ​និងជា​ទីកន្លែង​ដែល​ក្រុមហ៊ុន​ចង់​បង្កើត​ជា​សហគមន៍មួយពោរពេញទៅ​ដោយ​លំហបៃតង និងឧទ្យាន ដោយ​រៀបចំយ៉ាងពិសេសក្នុងគោលដៅ​ចម្បង​សម្រាប់​​ឱ្យ​​​អ្នកជិតខាង មិត្តភក្តិ និង​មនុស្ស​ជាទីស្រលាញ់ជួបជុំ​គ្នា ដូច្នេះ​ពួកគាត់​អាច​រីក​រាយ​នឹង​ពេលវេលា​ជាមួយគ្នា។

សួន​សេនត្រល់ផាក់នៅបុរី​ចន្ទគីរី ត្រូវបានរចនាឡើងដោយគិតគូរបំផុត ដើម្បី​អាចផ្តល់​​ឱ្យ​មាន​សកម្មភាពផ្សេងៗ សម្រាប់អ្នករស់នៅគ្រប់វ័យ រាប់ចាប់តាំងពី​ការដើរលំហែកាយ ការ​លេងកីឡាវាយសី​នៅ​ទីធ្លា​ខាង​ក្រៅរហូត​ដល់​ទីធ្លា​រត់លេង​សម្រាប់​កុមារតូចៗ ​និង​ការ​​គយគន់ទឹកជ្រោះសិប្បនិម្មត​រួមជាមួយ​នឹង​អាង​ចិញ្ចឹមត្រី​ផងដែរ។ សួន​នេះ​​ក៏នឹងមានប្រភេទរុក្ខជាតិចំនួន ៣៥ ប្រភេទផ្សេងៗគ្នាផងដែរ ​ក្នុងនោះ ២៣​ ប្រភេទ​គឺជា​រុក្ខជាតិ​ដែលមាន​ដើមកំណើតក្នុងស្រុក​ផ្ទាល់​​ និង​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​ដោយ​អ្នក​រចនាសួន​បៃ​តង​​ នៃ​​របស់ក្រុមហ៊ុន អឺបេនលែន។

ដោយបាន​ដាក់បញ្ចូលក្នុងប្លង់​មេ សួននេះ​មាន​​គម្រប​​ដើមឈើ​ចំនួនបីស្រទាប់​​ ពោលគឺ​រាប់​​ចាប់​តាំង​ពីដើម​ដុះ​ចេញពន្លករហូត​ដល់ដើមឈើបែកមែកសាខា ហើយ​ដូច​ទៅនឹង​តំបន់​ព្រៃទឹកភ្លៀងធម្មជាតិពិតដូច្នេះដែរ។ លើស​ពី​នេះ ម្ចាស់​ផ្ទះចន្ទគីរីអាច​មកជួបជុំគ្នា​ដើម្បី​​ដាំដើមឈើហូបផ្លែនិង​បន្លែផ្ទាល់ខ្លួន​ និង​អាចបង្រៀនកូនៗរបស់ពួកគេអំពីធម្មជាតិ ក៏ដូចជា​អារម្មណ៍នៃការរួបរួមគ្នាផ្តោតលើផលប្រយោជន៍រួមនៃការដាំដុះផលិតផលធម្មជាតិផងដែរ។

លោក គួច ហុងជៀក ដែល​ជា​ម្ចាស់ផ្ទះមួយ​រូបនៅ​បុរី​ចន្ទគីរី ជឿ​ជាក់​ថា ផ្ទះគឺជាផ្នែក​មួយ​នៃ​ជីវិត។ នៅ​ពេល​ដែល​យើង​ជ្រើស​រើស​ផ្ទះ វា​នឹងតំណាង​ឱ្យ​យើង និង​ជីវិត​របស់​យើង។ លោកបន្ត​​ថា លោក​និង​ក្រុម​គ្រួសារ​មាន​ក្តីរីក​រាយ​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​ដ៏​រំភើប​នេះ និង​ចូល​រួម​កម្មវិធី​ដាំដើម​ឈើ​នៅសួនសេនត្រល់ផាក​របស់​បុរីចន្ទគីរី ដើម្បី​ដាំដើម​ឈើ​ដ៏ស្រស់​ស្អាត​សម្រាប់​សហគមន៍ មិត្តភ័ក្តិ និង​ក្រុមគ្រួសារ​នាពេល​ខាងអនាគត។

កម្មវិធីដាំដើមឈើនៅ​​បុរីចន្ទគីរី​ គឺ​ជា​ព្រឹត្តិការណ៍​ដំបូង​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលទ្រព្យ​កម្ពុជា អឺបេនលែន (Urbanland) បាន​ដាក់​ក្នុង​ផែនការ​សម្រាប់​បុរីនេះដើម្បី​លើក​កម្ពស់​ស្មារតី​សហគមន៍ និង​ភាព​ជា​អ្នកជិតខាង​ក្នុង​ចំណោម​ម្ចាស់​ផ្ទះទាំងអស់។ ព្រឹត្តិការណ៍​ផ្សេងទៀត​រួមមាន​សកម្មភាពទទួល​ខុសត្រូវសង្គមរួមគ្នា និងការជួបជុំពិសេសៗនាពេលខាងមុខ។

គោលបំណងរបស់ក្រុមហ៊ុន នៅបុរីចន្ទគីរី គឺចង់ធ្វើជាគំរូ និងបង្កើត​​មូលដ្ឋាន​គ្រឹះដ៏​រឹងមាំ​សម្រាប់​ក្មេង​​ជំនាន់​ក្រោយ​របស់កម្ពុជា ដើម្បី​បង្កើត​សហគមន៍​កាន់តែ​មានភាព​បៃតង និង​ប្រកប​ដោយ​និរន្តរភាព​ជាង​មុន​​សំដៅលើកកម្ពស់ «ការរស់នៅឱ្យ​កាន់តែប្រសើរ» ដែលមនុស្ស​អាច​លម្ហែកាយ ចំណាយ​ពេល​វេលាល្អៗ​ជា​មួយគ្នា និងគេច​ផុត​ពីភាព​​កុះករ​​នៃជីវិត​ក្នុងទីក្រុង។ នៅ​បុរី​ចន្ទគីរី ក្រុមហ៊ុន អឺបេនលែន ប្ដេជ្ញាសម្រេច​​នូវគោលបំណងនោះ៕

ដើម្បី​ស្វែង​យល់​បន្ថែមអំពីគម្រោង សូម​ចូល​ទៅកាន់https://urbanlandasia.com/projects/chankiri-palm-creek

សម្រាប់​​ព័ត៌មានបន្ថែមអំពីគម្រោង ​អឺបេនលែនសុំ ​ចុច​នៅទីនេះ Projects - Urbanland Asia




អត្ថបទបន្ទាប់


ឥណ្ឌាកំពុងពិចារណាដាក់ការរឹតត្បិតលើការនាំចេញប្រភេទអង្ករបាក់ ដើម្បីទុកផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលកំពុងកើនឡើង

ព័ត៌មាន
ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតក្នុងពិភពលោកនោះ កំពុងពិចារណាលើការដាក់ការរឹតត្បិតលើការនាំចេញប្រភេទអង្ករបាក់១០០% របស់ខ្លួន ក្…

ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ត្រូវបានទុកពេលឲ្យលុបបំបាត់ការលក់ ឬចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណ

ព័ត៌មាន
ថ្ងៃទី ២៩ សីហា ២០២២ - ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជាទាំងអស់ ត្រូវបានទុកពេល ៦ ខែ ឲ្យលុបបំបាត់ការលក់ ឬការចែកចាយស៊ីមកាត ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ