អាមេរិក និងចិនព្រមព្រៀងគ្នាបង្កើតកិច្ចសន្ទនាថ្មីស្ដីពីពាណិជ្ជកម្ម

អាមេរិក និងចិនព្រមព្រៀងគ្នាក្នុងការបង្កើតកិច្ចសន្ទនាថ្មីស្ដីពីពាណិជ្ជកម្ម និងការទប់ស្កាត់ការនាំចេញបន្ទះឈីប


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង វិនតាវ បានព្រមព្រៀងគ្នានៅក្នុងជំនួបពិភាក្សានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៨ ខែសីហា ដើម្បីបង្កើតក្រុមការងារដែលគ្របដណ្តប់លើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគក៏ដូចជាការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការត្រួតពិនិត្យការនាំចេញ ដែលទាក់ទងនឹងបន្ទះឈីបផងដែរ។
អាមេរិក និងចិនព្រមព្រៀងគ្នាបង្កើតកិច្ចសន្ទនាថ្មីស្ដីពីពាណិជ្ជកម្ម
ដោយ

កិច្ចពិភាក្សាស្វែងរកច្រកចេញពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិយោគនេះ បានធ្វើឡើងនៅក្រោយពេលដែលមួយរយៈកន្លងមកនេះ ទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងតានតឹងកាន់យ៉ាងខ្លាំង។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក និងចិនបាននិយាយថា ភាគីទាំង២នេះបានព្រមព្រៀងគ្នាបង្កើតក្រុមការងារដោះស្រាយបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការត្រួតពិនិត្យការនាំចេញទាក់ទងនឹងបន្ទះឈីបជាដើម។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងវិស័យឯកជននឹងចូលរួមក្នុងក្រុមការងារថ្មីនេះ ហើយកិច្ចប្រជុំនឹងត្រូវធ្វើ២ដងក្នុងមួយឆ្នាំ នៅថ្នាក់អនុរដ្ឋមន្ត្រីជាមួយការចាប់ផ្តើមដំបូងនឹងត្រូវធ្វើនៅសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០២៤។

ភាគីទាំង២ក៏បានឯកភាពពីការឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ពួកគេជួបគ្នាដោយផ្ទាល់យ៉ាងតិចឱ្យបានម្តងក្នុងមួយឆ្នាំ ដើម្បីកុំឱ្យមានភាពតានតឹងទ្វេភាគីកើនឡើងដោយគ្មានការរំពឹងទុក។ កិច្ចព្រមព្រៀងរបស់មហាអំណាចសេដ្ឋកិច្ចផុតលេខទាំង២នេះនេះបានកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរៀងៗខ្លួនថា ភាពតានតឹងកាន់តែខ្លាំងឡើង គឺធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចិន។ លោកស្រី រ៉ៃម៉ុនដូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ប្រសិនបើប្រទេសទាំង២ បើកចិត្តទូលាយ និងមានភាពប្រាកដនិយម គឺពួកគេអាចបន្តឆ្ពោះទៅមុខទៀត។
សហរដ្ឋអាមេរិក និងចិនបានដាក់កំហិតលើការនាំចេញទាក់ទងនឹងបន្ទះឈីបចាប់តាំងពីខែតុលា ឆ្នាំ២០២២ ជាពេលដែលអាមេរិកបានហាមឃាត់ការនាំចេញបច្ចេកវិទ្យា និងបន្ទះឈីបទំនើបទៅប្រទេសចិន។ ការនាំចេញឧបករណ៍ផលិតបន្ទះឈីបរបស់អាមេរិកទៅប្រទេសចិនបានធ្លាក់ចុះពាក់កណ្តាលក្នុងឆមាសទី២ឆ្នាំនេះ។
សហរដ្ឋអាមេរិកកាលពីដើមខែសីហា បានប្រកាសពីផែនការដាក់កម្រិតលើការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិនក្នុងវិស័យដូចជា បន្ទះឈីប បញ្ញាសិប្បនិម្មិត (IA) និងបច្ចេកវិទ្យាមួយចំនួនទៀត។
លោកស្រី រ៉ៃម៉ុនដូ បានប្រាប់លោក វ៉ាងវិនតៅ ដែឬថា ការទប់ស្កាត់របស់សហរដ្ឋអាមេរិកបានផ្ដោតបន្តិចបន្តួចទៅលើបច្ចេកវិទ្យា ដែលជះផលប៉ះពាល់យ៉ាងច្បាស់លាស់ដល់សន្តិសុខជាតិ និងសិទ្ធិមនុស្សតែប៉ុណ្ណោះ ពោលគឺមិនមែនមានន័យថា វាទប់ស្កាត់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងស្រុងនោះឡើយ៕




អត្ថបទបន្ទាប់


ប៉ូឡូញ និងរដ្ឋបាល់ទិកនឹងបិទព្រំដែនជាមួយបេឡារុស្ស ប្រសិនបើ «ឧប្បត្តិហេតុធ្ងន់ធ្ងរ» កើតឡើងបង្កដោយទាហាន Wagner

ព័ត៌មាន
រដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញបាននិយាយនៅថ្ងៃទី២៨សីហាថា ប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកនឹងបិទព្រំដែន ជាមួយបេឡារុស្សទាំងស្រុង ប្រសិនបើ «ឧប្បត្តិហេតុធ្…

នាយករដ្ឋមន្រ្តីថៃថា គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនឹងដំណើរការនៅពាក់កណ្តាលខែកញ្ញា

ព័ត៌មាន
លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃដែលទើបតែទទួលសេចក្តីទុកចិត្តពីសភា បានអះអាងថា គណៈរដ្ឋមន្ត្រីថៃថ្មីអាចដំណើរការនៅពាក់កណ្តាលខែកញ្ញា ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ