រនាំងពន្ធគយអាមេរិក និងចិន

លោក ចូ បៃឌិន៖ មិនទាន់ដល់ពេលដែលត្រូវដករនាំងពន្ធគយពីទំនិញចិនឡើយ


ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន អះអាងថា វាជារឿងលឿនពេកហើយ ដែលសហរដ្ឋអាមេរិក និងដករនាំងពន្ធគយលើទំនិញមកពីប្រទេសចិនវិញ។ ទោះបីជាបែបនេះក្តីលោក បៃឌិន បានបង្ហើបឲ្យដឹងថា តំណាងពាណិជ្ជកម្មរបស់អាមេរិក លោកស្រី ខាត់ធើរិន តៃ (Katherine Tai) កំពុងធ្វើការចរចាដើម្បីរកច្រកចេញក្នុងបញ្ហាដ៏ចម្រូងចម្រាស់រវាងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកជាមួយប្រទេសចិននេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រនាំងពន្ធគយអាមេរិក និងចិន
ដោយ

ថ្លែង​អំឡុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន ក្នុង​ថ្ងៃ​គម្រប់​មួយ​ឆ្នាំ នៃ​ការ​ឡើង​កាន់​តំណែង លោក ចូ បៃ​ឌិន បាន​និយាយ​ប្រកាស​ក្ដែ​ង​ថា​អា​មេ​រិ​ក​កំពុង​រង​ចាំ​មើល​ជំហរ​របស់​ប្រទេស​ចិន​ជា​មុន​សិន ថា​ចិន​អាច​សម្រេច​បាន​តាម​ការ​ព្រមព្រៀង​របស់​នៅ​ពេល​ណា ប៉ុន្តែ​សម្រាប់​អា​មេ​រិ​ក គឺ​មិន​ទាន់​ដល់​ពេល​ត្រូវ​ដក​រនាំង​ពន្ធគយ​នៅឡើយ​។

លោក​បៃ​ឌិន និយាយ​បែប​នេះ​គឺ​ចង់​សំដៅ​ដល់​ជំហរ​របស់​ក្រុង​ប៉េ​កាំ​ង ក្នុង​ការ​សម្រេច​ឲ្យ​បានជា​លទ្ធផល​ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ រវាង​ចិន​និង​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ចុះហត្ថលេខា​តាំងពី​អាណត្តិ​លោក​ដូ​ណា​ល់ ត្រាំ​មក​ម្ល៉េះ​។

គួរ​ជម្រាប​ថា ចិន​មិន​បាន​អនុវត្ត​ពេញលេញ​ទៅ​តាម​កិច្ចព្រមព្រៀង​ខាងលើ​នោះ​ទេ ដែល​តម្រូវ​ឲ្យ​ប៉េ​កាំ​ង​បញ្ជា​ទិញ​ទំនិញ​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំ ២០២០ និង​២០២១​។ ក្នុង​នោះ​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ ២០២១ ចិន​សម្រេច​តាម​កិច្ចព្រមព្រៀង ដោយ​បញ្ជា​ទិញ​ទំនិញ​អា​មេ​រិ​ក បាន​តែ​៦០%​នៃ​ផែនការ​ប៉ុណ្ណោះ​។

កន្លង​មក មាន​ក្រុមហ៊ុន​អា​មេ​រិ​ក​ជា​ច្រើន​ត្អូញត្អែរ​ពី​ផលវិបាក ក្នុង​ទំនាក់ទំនង​ដោះ​ដូរ​ទំនិញ​ជាមួយ​ក្រុមហ៊ុន​ចិន​ដោយសារ​តែ​បញ្ហា​រនាំង​ពន្ធគយ​នេះ​។ ក្រុមហ៊ុន​បាន​ស្នើ​ទៅ​រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន បច្ចុប្បន្ន ឲ្យ​ទម្លាក់​ចោល​វិញ​នូវ​អត្រាពន្ធគយ​ចំនួន ២៥% ដែល​បាន​ដាក់​លើ​ទំនិញ​របស់​ប្រទេស​ចិន កាលពី​ជំនាន់​លោក​ដូ​ណា​ល់​ត្រាំ​នៅ​ជា​ប្រធានាធិបតី​។

ប៉ុន្តែ​ប្រធានាធិបតី​អា​មេ​រិ​ក បច្ចុប្បន្ន បន្ត​បដិសេធ​ម្តង​ហើយ​ម្តងទៀត ដោយ​អះអាង​ថា វា​មិន​ទាន់​ដល់​ពេល​នៅឡើយ គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ថា តំណាង​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក លោកស្រី ខាត់​ធើ​រិ​ន តៃ កំពុងធ្វើការ​ចរចា​ដើម្បី​រក​ច្រកចេញ​សម្រាប់​បញ្ហា​មួយ​នេះ​។

គួរ​កត់​សម្គាល់ថា ទោះបីជា​រនាំង​ពន្ធគយ​ក្នុង​ការ​ដោះ​ដូរ​ទំនិញ​រវាង​មហាអំណាច​ទាំង​ពីរ​មិន​ទាន់​ត្រូវ​បាន​ដក​ចេញ​វិញ​ក្តី ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​បន្ត​កើនឡើង​ឥត​ឈប់​ឈរ​។ ជាក់ស្ដែង នៅ​ពេញ​មួយ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន​មាន​ទឹកប្រាក់​សរុប​ជាង ៧០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជិត​៣០% បើ​ធៀប​នឹង​ឆ្នាំ ២០២០​។ នេះ​បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​អាជ្ញាធរ​គយ​របស់​ចិន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបើកឲ្យជនបរទេសចាក់វ៉ាក់សាំងរួច អាចចូលប្រទេសខ្លួនឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ព័ត៌មាន
រាជរដ្ឋាភិបាលថៃបានសម្រេចបើកឲ្យអ្នកដំណើរបរទេស ដែលបានចាក់វ៉ាក់សាំងរួច ក្រោមគម្រោង Test & Go អាចចូលទៅកាន់ប្រទេសថៃបានឡើងវិញហើយ ដោយមិនបា…

វៀតណាមនឹងចំណាយថវិកា ៣,៣ពាន់លានដុល្លារ កាត់បន្ថយភាពក្រីក្រ

ព័ត៌មាន
ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋក្រីក្រ រដ្ឋាភិបាលវៀតណាមនឹងចំណាយថវិកាចំនួន ៣ពាន់ ៣រយលានដុល្លារ ទៅលើកម្មវិធីកាត់បន្ថយភាពក្រីក្ររយៈពេល ៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ