សភាអាមេរិក

សភាអាមេរិកអនុម័តកញ្ចប់ថវិកាចំណាយប្រចាំឆ្នាំដ៏មហាសាល ១,៧ ទ្រីលានដុល្លារ ដោយផ្តោតសំខាន់លើវិស័យយោធា


សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ដើម្បីអនុម័តចេញច្បាប់សម្រាប់កញ្ចប់ថវិកាចំណាយដ៏ធំសម្បើមមិនធ្លាប់មានក្នុងទំហំទឹកប្រាក់ ១,៧ ទ្រីលានដុល្លារ ដើម្បីជៀសវាងការបិទរដ្ឋាភិបាលដោយផ្នែក និងការចំណាយសំខាន់ផ្សេងៗទៀត ដែលបានចូលជាធរមានកាលពីចុងសប្ដាហ៍មុននេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សភាអាមេរិកចេញច្បាប់សម្រាប់ការចំណាយប្រចាំឆ្នាំ ១,៧ ទ្រីលានដុល្លារ

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីទី ២៣ខែធ្នូថា «ច្បាប់សម្រាប់ការចំណាយឆ្នាំក្រោយនេះត្រូវបានទទួលការយល់ព្រមពីសមាជិកទាំងពីរគណបក្សជុំវិញការផ្តោតលើអាទិភាពសំខាន់ៗ និងសម្រាប់វឌ្ឍនភាពទ្វេភាគីនៃបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនអាមេរិកាំង»។

កញ្ចប់ថវិការនេះនឹងរួមមានការចំណាយលើផ្នែកយោធាកើនឡើង១០% ដែលមានទឹកប្រាក់ដល់ទៅ ៨៥៨ ពាន់លានដុល្លារ ក៏ដូចជាទឹកប្រាក់ជាង ៧៧២ ពាន់លានដុល្លារទៀតសម្រាប់កម្មវិធីក្នុងស្រុកផ្សេងៗ និង ៤៥ ពាន់លានដុល្លារជាជំនួយបន្ថែមផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌សម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូ។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ធា្លប់រំពឹងថាមានពន្យារពេលការបោះឆ្នោតលើច្បាប់សម្រាប់ការចំណាយដ៏មហាសាលមួយនេះរហូតដល់ពួកគេបានគ្រប់គ្រងសភានៅឆ្នាំក្រោយ។ តែមុនការបោះឆ្នោតថ្ងៃទី ២៣ ខែធ្នូ សមាជិកខ្លះនៅក្នុងបក្សបានបញ្ចេញមតិរិះគន់ថា ច្បាប់នេះនឹងបង្កើនបំណុលជាតិ និងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ។

សមាជិកសភាគណបក្សសាធារណរដ្ឋមួយចំនួន ក៏បានសម្តែងការខកចិត្តចំពោះកញ្ចប់ថវិកាជំនួយ ៤៥ ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលប្រទេសនេះនៅតែបន្តប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនោះ។

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក លោក Zelenskyy បាននិយាយថា លោកមានទំនុកចិត្តថា ការគាំទ្ររបស់សហរដ្ឋអាមេរិកនឹងបន្តឥតងាករេ។ ខណៈពេលដែលការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនទទួលបានការគាំទ្រដ៏រឹងមាំទាំងទ្វេគណបក្សនោះ លោក McCarthy បាននិយាយថា ភាគច្រើននៃគណបក្សសាធារណរដ្ឋនឹងមិនចេញ «កញ្ចប់ជំនួយដោយមិនមានការត្រួតពិនិត្យ» តទៅទៀតសម្រាប់អ៊ុយក្រែននាពេលអនាគតនោះទេ។

មែនទែនទៅ ច្បាប់ការចំណាយថ្មីនេះរបស់សហរដ្ឋអាមេរិកពិតជាផ្តោតសំខាន់លើការចំណាយលើវិស័យការយោធាក្រាស់ក្រែលមែន ដែលបានកើនឡើងដល់១០% ក្នុងទំហំជាង ៨០០ ពាន់លានដុល្លារបើធៀបនឹង ៧៤០ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការចំណាយលើកម្មវិធីក្នុងស្រុកនានាក៏មានការកើនឡើងប្រហែល ៦ ភាគរយផងដែរ។ ដោយឡែក ទឹកប្រាក់ចំនួន ៤០ ពាន់លានដុល្លារផ្សេងទៀតត្រូវបានទុកសម្រាប់កម្មវិធីជំនួយសង្គ្រោះគ្រោះមហន្តរាយសម្រាប់សហគមន៍ទូទាំងសហរដ្ឋអាមេរិក ដែលកំពុងតស៊ូដើម្បីសង្គ្រោះពីគ្រោះរាំងស្ងួត ទឹកជំនន់ ភ្លើងឆេះព្រៃ និងព្រឹត្តិការណ៍ផ្សេងៗទៀតជាដើម។




អត្ថបទបន្ទាប់


ក្រោយរងសម្ពាធ ក្រុមហ៊ុនឥន្ធនៈ PTT របស់ថៃសម្រេចផ្អាកគម្រោងស្តុកប្រេងឥន្ធនៈនៅមីយ៉ាន់ម៉ា

ព័ត៌មាន
ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនថាមពលដ៏ធំរបស់រដ្ឋនៃប្រទេសថៃ PTT នឹងផ្អាកប្រតិបត្តិការដឹកជញ្ជូន និងស្តុកប្រេងឥន្ធនៈនៅក្នុងប្រទេសមីយ៉ាន់…

លេចធ្លាយរបាយការណ៍សុខាភិបាលចិន៖ ត្រឹម២០ថ្ងៃនៃខែធ្នូ ពលរដ្ឋចិន២៥០លាននាក់ឆ្លងកូវីដ១៩

ព័ត៌មាន
ពលរដ្ឋចិនប្រមាណ ២៥០លាននាក់ទូទាំងប្រទេសទំនងជាបានឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ នៅត្រឹមរយៈពេល២០ថ្ងៃនៃខែធ្នូឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍សុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ