វិស័យធនាគារ

ប្រធានធនាគារកណ្ដាលអាម៉េរិក កំពុងរងសម្ពាធក្នុងការរៀបចំផែនការកាត់បន្ថយអត្រាការប្រាក់


ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផៅវែង កំពុងប្រឈមមុខនឹងការរក្សាតុល្យភាពដ៏តឹងតែងមួយនៅក្នុងសប្តាហ៍នេះ ដើម្បីរក្សាភាពបត់បែននៅក្នុងផែនការគោលនយោបាយរបស់ធនាគារ កណ្តាលអាម៉េរិកនៅចំពោះមុខនឹងសម្ពាធដ៏តានតឹងមួយក្នុងការកំណត់ពីពេលវេលា និងចំនួនដែលខ្លួនមានបំណងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

ខណៈដែលគណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធត្រៀមរៀបចំកិច្ចប្រជុំរបស់ខ្លួនរយៈពេល២ថ្ងៃចុងក្រោយសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃអង្គារ ទី១២ ធ្នូ លោក ផៅវែល កំពុងប្រឈមមុខនឹងរូបភាពសេដ្ឋកិច្ចចម្រុះកាន់តែខ្លាំងឡើង ហើយស្របពេលដែលទីផ្សារការងារ និងការចំណាយរបស់អ្នកប្រើប្រាស់មានភាពរឹងមាំនោះ ក៏មានសញ្ញាបង្ហាញពីកំណើនយឺត និងអតិផរណាថយចុះផងដែរ។

ឆ្លើយតបនឹងបញ្ហានេះ ធនាគារកណ្ដាលអាម៉េរិកគ្រោងនឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅក្នុងកិច្ចប្រជុំគោលនយោបាយជាប់ៗគ្នាលើកទីបីរបស់ពួកគេ ហើយរក្សាអត្រាមូលនិធិសហព័ន្ធនៅកម្រិតខ្ពស់ក្នុងអត្រាចន្លោះពី៥,២៥%ទៅ៥,៥% នៅក្នុងរយៈពេល២២ឆ្នាំមកនេះ។

ប៉ុន្តែខណៈដែលមន្ត្រីបានបន្តការផ្អាកដំឡើងអត្រាការប្រាក់លើកដំបូងតាំងពីខែកក្កដា នោះ ពេលនេះពួកគេមិនទាន់ត្រៀមខ្លួននឹងនិយាយថា អត្រាការប្រាក់នេះបានឈានដល់កម្រិតមួយ ដែលគ្រប់គ្រាន់ ដើម្បីទម្លាក់អតិផរណាឱ្យធ្លាក់ចុះតាមគោលដៅ២%របស់ពួកគេនៅឡើយទេ ហើយពួកគេក៏មិនទាន់ត្រៀមខ្លួនដើម្បីពិភាក្សាជាសាធារណៈ​ ពីពេលវេលា ដែលត្រូវកាត់បន្ថយការចំណាយលើកម្ចីនៅឆ្នាំក្រោយឱ្យលើសពីសម្ពាធតម្លៃដែលល្អប្រសើរនោះដែរ។

បញ្ហាប្រឈមសម្រាប់លោក ផៅវែល នៅសប្តាហ៍នេះ គឺថាទីផ្សារហិរញ្ញវត្ថុមិនទាន់ជឿការព្រមានរបស់លោកនៅឡើយទេ ដែលថា ការរឹតបន្តឹងរូបិយវត្ថុបន្ថែមនៅតែជាលទ្ធភាពអាចកើតឡើង។

វិនិយោគិនជឿថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ កំពុងមានល្បឿនយឺតគ្រប់គ្រាន់ហើយ ដើម្បីទប់ស្កាត់តម្រូវការនៃការកើនឡើងនូវអត្រាការប្រាក់បន្ថែមទៀត ហើយជាងនេះទៅទៀត ពួកគេក៏ជឿដែរថា ទិន្នន័យនឹងបង្ខំឱ្យធនាគារកណ្តាលអាម៉េរិក កាត់បន្ថយអត្រាការប្រាក់លឿនជាងការរំពឹងទុក​។

ការរំពឹង​របស់វិនិយោគិននេះ បានធ្វើឱ្យលក្ខខណ្ឌហិរញ្ញវត្ថុមានភាពធូរស្រាលបន្តិចនៅក្នុងប៉ុន្មានសប្តាហ៍​ថ្មីៗនេះ ប៉ុន្តែវាបានបង្កើនការព្រួយបារម្ភដែរថា ការងារមួយចំនួនរបស់ធនាគារកណ្តាលអាម៉េរិកក្នុងការព្យាយាមបំពេញតាមគំនិតនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់នៅឡើយ។

លោកស្រី អេឡិន មីដ (Ellen Meade) អតីតទីប្រឹក្សាជាន់ខ្ពស់នៅក្រុមប្រឹក្សាទេសាភិបាលរបស់ធនាគារកណ្តាលអាម៉េរិកបាននិយាយថា វិនិយោគិនប្រហែលជាយល់ថា ធនាគារនេះបានបញ្ចប់ការដំឡើងអត្រាការប្រាក់ហើយប៉ុន្តែវានៅតែមានហានិភ័យ និងការចំណាយជាច្រើនពាក់ព័ន្ធនឹងរឿងនេះ ដូច្នេះហើយពួកគេត្រូវតែរង់ចាំមើលស្ថានភាពក្នុងពេលឆាប់ៗនេះជាមុនសិន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីបានជាតម្លៃទ្រព្យសកម្មអចលនទ្រព្យផ្នែកពាណិជ្ជកម្មនៅអាស៊ីធ្លាក់ចុះ?

ព័ត៌មាន
អ្នកវិនិយោគិននៅក្នុងតំបន់ចាប់ពីប្រទេសសិង្ហបុរី រហូតដល់ប្រទេសកូរ៉េខាងត្បូង កំពុងតែវិលវល់នឹងបញ្ហានៃការស្រុតចុះតម្លៃនៃទ្រព្យសកម្មផ្នែកពាណិជ្ជ…

តម្លៃមាសពិភពលោកធ្លាក់ចុះ ខណៈប្រាក់ដុល្លារកាន់តែមានភាពររឹងមាំ

ព័ត៌មាន
តម្លៃមាសបានបន្តធ្លាក់ចុះបន្ថែមទៀតនៅថ្ងៃនេះ ខណៈដែលប្រាក់ដុល្លារបានរក្សាភាពរឹងមាំរបស់ខ្លួន ដោយអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំរបស់ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ