ប្រាក់ដុល្លារអាម៉េរិក

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃខ្លាំងបំផុតនៅ៣សប្ដាហ៍មកនេះ?


ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល៣សប្តាហ៍មកនេះ ខណៈដែលទិន្នន័យបង្ហាញថា វិស័យសេវាកម្មនៅសហរដ្ឋអាម៉េរិក នៅអំឡុងខែមិថុនា កន្លងទៅបានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ ដែលបានធ្វើឱ្យផលបត្ររតនាគារអាម៉េរិក (Treasury Yield) ឬប្រាក់ចំណេញពីការវិនិយោគលើប័ណ្ណរតនាគារអាម៉េរិកធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
ប្រាក់ដុល្លារអាម៉េរិក
ដោយ

សន្ទស្សន៍ហាងឆេងអត្រាប្ដូរប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះ០,៤% កាលពីថ្ងៃពុធ ទី៣ ខែកក្កដា ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា មក។ ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃបើធៀបនឹងរូបិយប័ណ្ណសំខាន់ៗ នៃប្រទេសជាច្រើនរួមមានរូបិយប័ណ្ណក្រូន (Krone) របស់ន័រវែស រូបិយប័ណ្ណក្រូណា (Krona) របស់ស៊ុយអែត ហើយប្រាក់ដុល្លារអូស្រ្តាលី បានហក់ឡើងថ្លៃនាំមុខគេ។ ចំណែកឯប្រាក់យ៉េន ជប៉ុន បានហក់ឡើងថ្លៃរហូតដល់០,៤% មកនៅក្រោម១៦១យ៉េន ក្នុង១ដុល្លារអាម៉េរិក។

សញ្ញានៃការធ្លាក់ចុះសន្ទុះសេដ្ឋកិច្ចបានជំរុញឱ្យមានការរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិកនឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់នៅមុនដំណាច់ឆ្នាំ២០២៤ នេះ។ ការរំពឹងទុកនេះបានធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃ ខណៈដែលធនាគារកណ្ដាលអាម៉េរិក រង់ចាំមើលវឌ្ឍនភាពបន្ថែម ដែលបង្ហាញកាន់តែច្បាស់ថា អតិផរណានៅលើទឹកដីសហរដ្ឋអាម៉េរិក កំពុងធ្លាក់ចុះជាលំដាប់ មុននឹងឈានដល់ការសម្រេចបញ្ចុះអត្រាការប្រាក់។

សូមបញ្ជាក់ថា វិស័យសេវាកម្មនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះកាលពីខែមុន ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនូវសកម្មភាពអាជីវកម្ម និងការបញ្ជាទិញ។ របាយការណ៍មួយផ្សេងទៀតកាលពីថ្ងៃពុធ ទី៣ ខែកក្កដា បានបង្ហាញថា ទីផ្សារការងារនៅសហរដ្ឋអាម៉េរិក ក៏កំពុងធ្លាក់ចុះដែរ ដោយសារក្រុមហ៊ុននានាបានបង្អង់ល្បឿនជ្រើសរើសបុគ្គលិកក្នុងខែមិថុនា ហើយកំណើនប្រាក់ឈ្នួលក៏បានធ្លាក់ចុះ។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ ADP ។

សូមបញ្ជាក់ថា ពេលនេះ បណ្ដាពាណិជ្ជករកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃរបាយការណ៍ប្រចាំខែដែលវាស់ស្ទង់ស្ថានភាពទីផ្សារការងារនៅសហរដ្ឋអាមេរិក ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រ ទី៥ ខែកក្កដា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថានភាពធុរកិច្ចថៃបច្ចុប្បន្ន ពិតជាអាក្រក់ជាងសម័យកាលកូវីដ-១៩ រីករាលដាលមែនឫ?

ព័ត៌មាន
សមាគមអ្នកទីផ្សារថៃ បានអះអាងថា បញ្ហាថ្មីៗដែលកំពុងកើតមាននៅលើពិភពលោកដូចជាអន្តរកាលនៃការអភិវឌ្ឈបច្ចេកវិទ្យា បញ្ហានៃពហុប៉ូលសកល និងការធ្លាក់ច…

ចិនវ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ថៃ

ព័ត៌មាន
ប្រទេសចិន បានវ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ថៃ បន្ទាប់ពីភ្ញៀវទេសចិនជាង៣លាននាក់ បានទៅលេងកម្សាន្តនៅប្រទេសក្បែរខាងកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ