ក្រុមហ៊ុនចិន និងថៃជាច្រើនជួយគាំទ្រសេដ្ឋកិច្ចមីយ៉ាន់ម៉ា

ក្រុមហ៊ុនចិននិងថៃជាច្រើនបានជួយគាំទ្រសេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលកំពុងរងទណ្ឌកម្មពីបស្ចិមលោក


ក្រុមហ៊ុនចិន និងថៃជាច្រើនរាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់ទំនិញប្រើប្រាស់ បានពង្រីកអាជីវកម្មរបស់ពួកគេ ដើម្បីបំពេញចន្លោះប្រហោងសេដ្ឋកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសទាំងនេះបានរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាដឹកនាំដោយរបបយោធា ដែលកំពុងរងទណ្ឌកម្មរបស់បស្ចិមលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនចិន និងថៃជាច្រើនជួយគាំទ្រសេដ្ឋកិច្ចមីយ៉ាន់ម៉ា
ដោយ

ក្រុមហ៊ុនរបស់បស្ចិមលោកបានចាប់ផ្ដើមដកខ្លួនចេញពីវិស័យទូរគមនាគមន៍ និងថាមពលរបស់មីយ៉ាន់ម៉ាចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រជាធិបតេយ្យ និងការបង្ក្រាបទៅលើក្រុមប្រឆាំងនៅឆ្នាំ២០២១។ តាំងពីពេលនោះមក វាបានផ្ដល់ឱកាសដល់ក្រុមហ៊ុនចិន និងថៃជាច្រើនក្នុងការបង្កើនពាណិជ្ជកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ ដោយថ្មីៗនេះក្រុមហ៊ុនទាំងនេះទទួលបានការអនុញ្ញាតធ្វើពាណិជ្ជកម្មពីថ្នាក់ដឹកនាំយោធាជាបន្តបន្ទាប់ ដើម្បីបង្កើនបំពេញចន្លោះប្រហោងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា។

លោក ថេន ស្វេ (Than Swe) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់មីយ៉ាន់ម៉ាបានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំមីយ៉ាន់ម៉ា លោក ឆិន ហៃ (Chen Hai) កាលពីថ្ងៃទី៣០ ខែសីហា នៅរដ្ឋធានីណៃពិដោ (Naypyitaw)។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា មន្ត្រីការទូតទាំងពីរនេះបានពិភាក្សាពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពន្លឿនគម្រោងរួមគ្នា។

កិច្ចប្រជុំដែលបានកើតឡើងនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ានក្នុងខែនេះបានគូសបញ្ជាក់ពីភាពលម្អៀងរបស់មីយ៉ាន់ម៉ាទៅរកប្រទេសចិន។ វិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រ និងគោលនយោបាយ-មីយ៉ាន់ម៉ាបាននិយាយថា មីយ៉ាន់ម៉ាបានអនុម័តការវិនិយោគផ្ទាល់ពីបរទេសមានចំនួនជាង៥ពាន់លានដុល្លារនៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ និងខែមីនាឆ្នាំនេះ ដោយក្នុងនោះប្រទេសចិនរួមទាំងក្រុងហុងកុងមានចំណែកចំនួន៥៥% ស្មើនឹង៣ពាន់លានដុល្លារ និងមានរោងចក្រសម្លៀកបំពាក់ចិនជាង៣០០កន្លែងនៅក្នុងប្រទេសនេះ។

ក្រៅពីក្រុមហ៊ុនចិនក៏មានក្រុមហ៊ុនថៃជាច្រើនកំពុងបំពេញចន្លោះប្រហោងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាផងដែរ។ ក្រុមហ៊ុនស្រាបៀថៃ Fraser and Neave (F&N) ជាក្រុមហ៊ុនស្រាបៀរ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាននិយាយកាលពីខែកក្កដាថា ខ្លួននឹងចំណាយប្រាក់ជាង១៤លានដុល្លារ ដើម្បីទទួលបានអាជ្ញាប័ណ្ណគ្រឿងស្រវឹង និងសិទ្ធិប្រើប្រាស់ដីធ្លីនៅមីយ៉ាន់ម៉ា។ ក្រុមហ៊ុន F&N នឹងសាងសង់រោងចក្រផលិតស្រាបៀរតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក។

លោក ស៊ីនស៊ូកេ ហ្គោតូ (Shinsuke Goto) ជាអ្នកគ្រប់គ្រងក្រុមហ៊ុនផ្ដល់ប្រឹក្សាអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ក្រុមហ៊ុនថៃព្រួយបារម្ភពីការដំឡើងប្រាក់ឈ្នួលនៅក្នុងស្រុក ដូច្នេះហើយពួកគេកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅលើតម្លៃពលកម្មថោកនៅប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាមយ៉ាងតិច៥០០ នៅតែមានដំណើរការល្អ និងទទួលបានប្រាក់ចំណេញ ទោះសេដ្ឋកិច្ចអាប់អួល

ព័ត៌មាន
ទោះបីជាស្ថានភាពសេដ្ឋកិច្ចអាប់អួដោយសារតែចរន្តសេដ្ឋកិច្ចសាកល ហើយមានក្រុមហ៊ុនជាច្រើនរងគ្រោះ ប៉ុន្តែទន្ទឹមនឹងក្រុមហ៊ុនដែលកំពុងមានបញ្ហា ក៏មានក្…

G20 សម្រេចមិនថ្កោលទោសរុស្ស៊ី ដើម្បីចេញសេចក្តីថ្លែងការណ៍រួម ខណៈបារាំងថាវានឹងដាក់ម៉ូស្គូឲ្យនៅឯកោ

ព័ត៌មាន
កិច្ចប្រជុំកំពូល G20 នៅទីក្រុងញូដេលីបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយឥណ្ឌាបានប្រគល់ឋានៈជាប្រធានប្តូរវេននោឆ្នាំក្រោយទៅឱ្យប្រទេសប្រេស៊ីល។ នៅក្នុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ