ចារកម្មអាមេរិកកំពុងជួយអ៊ុយក្រែនសម្លាប់មេទ័ពរបស់រុស្ស៊ី

សារព័ត៌មាន New York Times៖ ចារកម្មអាមេរិកកំពុងជួយអ៊ុយក្រែនសម្លាប់មេទ័ពរបស់រុស្ស៊ី


សហរដ្ឋអាមេរិកបានផ្តល់ការណ៍សម្ងាត់ អំពីអង្គភាព ទីតាំង និង មូលដ្ឋានរបស់កងទ័ពរុស្ស៊ីជាច្រើន ដែលវាបានអនុញ្ញាតឱ្យទាហានអ៊ុយក្រែនអាចកំណត់បានយ៉ាងច្បាស់នូវគោលដៅវាយប្រហារ សំដៅលើឧត្តមសេនីយ៍ មេទ័ពរុស្ស៊ីជាច្រើននាក់ស្លាប់ក្នុងសមរភូមិសង្គ្រាមនៅអ៊ុយក្រែន។ មន្ត្រីរបស់អ៊ុយក្រែនបានឲ្យដឹងដែរថា មេទ័ពរុស្ស៊ីដែលត្រូវបានសម្លាប់ក្នុងសមរភូមិគិតមកទល់នឹងពេលនេះ មានចំនួន១២នាក់ហើយ។ នេះជាចំនួនមួយដែលធ្វើឱ្យអ្នកវិភាគខាងផ្នែកយោធាមានការភ្ញាក់ផ្អើលជាខ្លាំង។
សង្គ្រាមអ៊ុយក្រែន កំពុងធ្វើឱ្យ ប្រទេសដែលមានទីផ្សារកំពុងអភិវឌ្ឈជាច្រើន ជួបភាពយ៉ាប់យ៉ឺនកាន់តែខ្លាំង។

ភ្ញាក់ផ្អើលក៏ដោយសារតែគេពុំធ្លាប់ឃើញមានមេទ័ពស្លាប់ក្នុងសមរភូមិច្រើន រយៈពេលត្រឹមតែប៉ុន្មានខែដូចនេះទេ។ យ៉ាងណាមិញ ភាគីខាងអាមេរិក បានបដិសេធមិនបង្ហើបពីចំនួនមេទ័ពរុស្ស៊ីដែលត្រូវបានសម្លាប់ឡើយ។ នេះបើយោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់អាមេរិកសុំមិនបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មាន The New York Times។

ការ​បញ្ជូន​ការណ៍​សម្ងាត់​ពី​ទីតាំង​របស់​រុ​ស្ស៊ី​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដោយ​រដ្ឋបាល​លោក​ចូ បៃ​ឌិន ដើម្បី​ផ្តល់​ការ​គាំទ្រ​លើ​សមរភូមិ​ជាក់ស្តែង​តែ​ម្តង​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​កន្លង​មក អា​មេ​រិ​ក​គ្រាន់តែ​បាន​ទំនុកបម្រុង​ផ្នែក​សព្វាវុធ​មួយ​ចំនួន​ប៉ុណ្ណោះ​។

ប្រភព​ពី​មន្ត្រី​អា​មេ​រិ​ក​ប្រាប់ New York Times ទៀត​ថា អា​មេ​រិ​ក​មិន​ត្រឹមតែ​បាន​កំណត់​ពី​គោលដៅ​របស់​មេទ័ព​រុ​ស្ស៊ី​នោះ​ទេ ការណ៍​សម្ងាត់​ទាំង​អស់នេះ ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ ការ​ចល័ត​ទ័ព​របស់​រុ​ស្ស៊ី ទៅ​ក្នុង​សមរភូមិ ពិសេស​នៅ​ពេល​ដែល​រុ​ស្ស៊ី​ត្រៀម​ផែនការ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ដុន​បាស ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​ហេតុ​អ្វី​កងទ័ព​អ៊ុយ​ក្រែ​ន​អាច​កំណត់​គោលដៅ​បាន​ច្បាស់​ម្ល៉េះ ទៅ​លើ​ទីតាំង​សំខាន់​ៗ​របស់​រុ​ស្ស៊ី ពិសេស​ទីបញ្ជាការ​របស់​មេទ័ព ដោយ​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ពី​អា​មេ​រិ​ក​។ ចម្លើយ​ពី​មន្ត្រី​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា ទ័ព​អ៊ុយ​ក្រែ​ន មិន​ត្រឹមតែ​ទទួល​បាន​ការណ៍​សម្ងាត់​ពី​អា​មេ​រិ​ក​តែ​មួយ​មុខ​នោះ​ទេ តែ​ពួក​គេ​បាន​សិក្សា​បន្ថែម ដោយ​បូក​បញ្ចូល​ព័ត៌មាន​នៃ​ទីតាំង​ភូមិសាស្ត្រ​របស់​ប្រទេស ជាមួយនឹង​ព័ត៌មាន ពី​ភ្នាក់ងារ​ចារកម្ម​របស់​ខ្លួនឯង​ថែម​ទៀត​។ បន្ថែម​លើ​នេះ ទាហាន​អ៊ុយ​ក្រែ​ន​បាន​លបស្តាប់​វិទ្យុទាក់ទង​រុ​ស្ស៊ី​ដើម្បី​ដឹង​ថា មេទ័ព​របស់​រុ​ស្ស៊ី​ស្ថិត​នៅ​ទីតាំង​មួយ​ណា រួច​ទើប​ចាប់ផ្តើម​ផ្លោង​កាំភ្លើង​ធំ និង​វាយប្រហារ​តាម​អាកាស ដើម្បី​ឆក់​យក​ជីវិត​ពួក​គេ​តែ​ម្តង​។ មួយវិញទៀត នៅ​មួយ​រយៈ​ចុង​ក្រោយ អា​មេ​រិ​ក​ក៏​បាន​បញ្ជូន​អាវុធ ទំនើប​ៗ​ឲ្យ​អ៊ុយ​ក្រែ​ន ដូច​ជា​ប្រភេទ​ដ្រូ​ន​គ្មាន​មនុស្ស​បើក និង​បញ្ជា​ពី​ចំងាយ​សម្រាប់​លប​ឆ្មក់​លើ​មេទ័ព​រុ​ស្ស៊ី​ផង​ដែរ​។

កត្តា​មួយទៀត​ដែល​ធ្វើ​ឲ្យ​មេទ័ព​រុ​ស្ស៊ី​ស្លាប់​ច្រើន​ដូចនេះ ក៏​ដោយសារ​តែ យុទ្ធសាស្ត្រ​យោធា​រុ​ស្ស៊ី​មាន​ឋានានុក្រម​បញ្ជា​ពី​ថ្នាក់លើ​ចុះ​មក​ក្រោម ហើយ​ផ្តល់​សិទ្ធិ​អំណាច​ធ្វើការ​សម្រេចចិត្ត​ភាគច្រើន​សម្រាប់​តែ​មេទ័ព​កម្រិត​ខ្ពស់​បំផុត​ប៉ុណ្ណោះ ប្រការ​នេះ​បាន​បង្ខំចិត្ត​ឲ្យ​ឧត្តមសេនីយ៍​រុ​ស្ស៊ី ធ្វើ​ដំណើរ​ប្រកបដោយ​ហានិភ័យ​ខ្ពស់​ចូល​មក​ចាត់ចែង​បញ្ជា​ផ្ទាល់​នៅ​សមរភូមិ​មុខ ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ភស្តុ​ភារ និង​ប្រតិបត្តិការ​នានា​។

សូម​ជម្រាប​ដែរ​ថា មែនទែន​ទៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ មិនមែន​មាន​តែ​អា​មេ​រិ​ក​នោះ​ទេ​ដែល​បាន ផ្តល់​ការណ៍​សម្ងាត់​ដល់​អ៊ុយ​ក្រែ​ន ចារកម្ម​សម្ព័ន្ធមិត្ត​ណា​តូ​ផ្សេង​ទៀត​ក៏​ផ្តល់​ការណ៍ សម្ងាត់​ជា​ប្រចាំ អំពី​ការ​ចល័ត​របស់​កងទ័ព​រុ​ស្ស៊ី សព្វាវុធ ព្រមទាំង​ជួយ​អ៊ុយ​ក្រែ​ន​បញ្ជាក់​ពី​ទីតាំង​នៃ​គោលដៅ​សំខាន់​ៗ​ទៀត​ផង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​អា​មេ​រិ​ក​ដែល​បាន​ប្រាប់​សារព័ត៌មាន The New York Times.

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសង្គ្រាមដោយផ្ទាល់រវាងប្រទេសរុស្ស៊ី និងក្រុមប្រទេសបស្ចិមលោកពិតជាអាចកើតមានដែរឬយ៉ាងណា?

ព័ត៌មាន
យើងឃើញថាសង្គ្រាម និងជម្លោះវោហាសាស្ត្ររវាងទីក្រុងមូស្គូ និងបណ្ដាប្រទេសលោកខាងលិចកាន់តែមានភាពគឃ្លើនដាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ ចាប់ត…

លោកចូបៃឌិនគ្រោងជួបមេដឹកនាំ G7 ដើម្បីរកដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ខណៈអឺរ៉ុបគ្រោងផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីត្រឹមចុងឆ្នាំនេះ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬហៅថា G7 នៅសប្តាហ៍នេះ អំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ