ទិវានៃក្ដីស្រលាញ់

តើទិវានៃក្ដីស្រលាញ់ ឬ Valentine's Day មានអត្ថន័យពិតប្រាកដបែបណា ហើយមានប៉ុន្មានប្រទេសដែលប្រារព្ធពិធីបុណ្យនេះ?


មកដល់ពេលនេះ អត្ថន័យ និងប្រតិកម្មចំពោះបុណ្យនៃសេចក្ដីស្រឡាញ់ ឬ Valentine's Day ត្រូវបានគេយល់ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រតិកម្ម ឬ ការឆ្លើយតបខ្លះមានលក្ខណៈគួរឱ្យសរសើរ ឯប្រតិកម្ម ឬ ការឆ្លើយតបខ្លះទៀតមានលក្ខណៈមិនសមស្របដែលហាក់ដូចជាបង្ហាញឱ្យថា មានការភ័យស្លន់ស្លោជ្រុលពេកចំពោះឥទ្ធិពលនៃបុណ្យ Valentine's Day។
ទិវានៃក្ដីស្រលាញ់
ដោយ

តើទិវានៃក្ដីស្រលាញ់​ ឬ Valentine's Day មានអត្ថន័យពិតប្រាកដបែបណា ហើយមានប៉ុន្មានប្រទេសដែល​ប្រារព្ធ​ពិធីបុណ្យ​នេះ? បុណ្យ​នៃ​សេចក្តីស្រលាញ់​ Valentine's Day ដែល​យុវវ័យ​មួយចំនួន​ហៅថា ថ្ងៃបុណ្យ​សង្សារ​ ជា​ថ្ងៃ​ដែល​រៀបចំ​ដើម្បី​រំឭក​ដល់​សេចក្តីស្រលាញ់​របស់​បព្វ​ជិត​ជនជាតិ​រ៉ូម៉ាំ​ង ដែល​សុខចិត្ត​លះបង់​ជីវិតដើម្បី​ការពារ​សេចក្តីស្រឡាញ់​។​

សេន វ៉ាឡិនថាញ (Saint Valentine) ជា​ឈ្មោះ​បព្វជិត​ដែល​មាន​កំណើត​នៅទីក្រុង​រ៉ូម ក្នុង​រជ្ជកាល​អធិរាជ ក្លូឌាស ទី២ (Claudius II​។ នៅក្នុង​ប្រវត្តិ​ជនជាតិ​រ៉ូ​ម៉ាំង ថ្ងៃទី​១៤ កុម្ភៈ គឺជា​ថ្ងៃ​ឈប់សំរាក​សំរាប់​គោរព​ដល់​ព្រះ​មហាក្សត្រិយានី​របស់​ប្រទេស​នេះ​។ ប្រជាជន​រ៉ូ​ម៉ាំង បានចាត់ទុក​ព្រះរាជ​នីថា ជា​ព្រះ​ជា​ម្ចាស់ តំណាង​ឱ្យនារី​ទាំង​អស់​នៅក្នុង​ប្រទេស និង​ជា​ព្រះ​ជា​ម្ចាស់​នៃ​អាពាហ៍ពិពាហ៍​ដ៏​ស្រស់បំព្រង​មួយ​។ ពិធី​នេះ​ត្រូវបាន​គេ​ធ្វើ​ភ្ជាប់​ជាមួយ​បុណ្យ លូពើកាលៀ (Lupercalia) ជា​បុណ្យ​ធ្វើឡើង​សំរាប់​បណ្តេញ​ឆ្កែចចក​ដែល​តែងតែ​មក​បំផ្លាញ​ដំណាំ​នៅតាម​ឈូង​សមុទ្រ និង​ជា​ពិធី​មួយ​ដែល​ប្រជាជន​ធ្វើឡើង​សំរាប់​សុំឲ្យ ដំណាំ​របស់​គេ​កាន់តែ​ទទួលបាន​ផល​ច្រើន​ជាង​ឆ្នាំ​ចាស់​។​

​សម័យកាល​នោះ ការរស់នៅ​របស់​កំលោះ និង​នារី​ក្រមុំ ត្រូវបាន​គេ​ចែក​អោយ​នៅ​ដាច់ពីគ្នា និង​តឹងរ៉ឹង​បំផុត​។ ប៉ុន្តែ​ក្នុង​ថ្ងៃបុណ្យ Lupercalia កំលោះ​ និង​ក្រមុំ​ត្រូវបាន​គេ​អនុញ្ញាត​អោយ​ជួបគ្នា​។ ស្រី​ក្រមុំ​ជនជាតិ​រ៉ូ​ម៉ាំង​ទាំងអស់ ត្រូវ​សរសេរ​ឈ្មោះ​របស់​ពួកគេ​ដាក់​ក្នុង​ដប និង​បណ្តែត​តាម​ទឹក ហើយ​កំលោះៗ​ជា​អ្នក​ចាំ​ទទួល​ដប​ទាំងនោះ​។ អ្នក​ដែល​ទទួលបាន​ដប​ទាំងនោះ នឹង​ត្រូវ​ជា​គូ​នឹង​នារី​ដែល​មានឈ្មោះ​ក្នុង​ដប​។ ជាទូទៅ​ពួកគេ​បាន​ក្លាយជា​គូស្នេហ៍​នឹង​គ្នា ហើយ​អាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​បាន​។​

​នៅក្នុង​សម័យកាល​រជ្ជ​កាល​អធិរាជ Claudius II ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​សម័យ​បង្ហូរឈាម​។ ដោយសារ​មាន​ការលំបាក​ក្នុងការ​បញ្ចុះបញ្ចូល​អោយ​ប្រជាជន ពិសេស​យុវជន​ចូលរួម​ធ្វើ​ជា​កងទ័ព ព្រះរាជា​រូបនេះ​យល់ឃើញថា មូលហេតុ​ដែល​ធ្វើអោយ​បុរសៗ​មិន​ព្រម​ធ្វើ​ជា​កងទ័ព ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ចាកចេញ​ពី​គ្រួសារ និង​មនុស្ស​ដែល​គេ​ស្រលាញ់​។ ខណៈពេល​នោះ ព្រះរាជា​បាន​ហាមឃាត់​មិនឲ្យ​មាន ការរៀប​អាពាហ៍ពិពាហ៍​និង​ការភ្ជាប់​ពាក្យ​រវាង​កំលោះ និង​ក្រមុំ​ជនជាតិ​រ៉ូ​ម៉ាំង​ទាំងនោះ​។ ប្រជាជន​មួយចំនួន​ធំ មិន​គាំទ្រ​ចំពោះ​ច្បាប់​ដែល​អធិរាជ​រូបនេះ​បានកំណត់​ឡើយ​។

​ដោយសារ​តែ​ដូចនេះហើយ​ទើប​លោក Valentine បាន​លួច​រៀប​អាពាហ៍ពិពាហ៍​អោយ​គូសង្សារ​មួយចំនួន​ដោយ​សំងាត់​។ មិនយូរប៉ុន្មាន​សកម្ម​ភាព​នេះ​ត្រូវបាន​គេ​ដឹង​។ ស្តេច Cludius​បាន​ចេញ​បទបញ្ជា​អោយ​ប្រហារជីវិត​លោក Valentine ដោយ​កាត់​យក​បេះដូង​របស់​គាត់ នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២៧០ ដោយ​ចោទ​ពីបទ គាំទ្រ​សាសនា​គ្រឹស្ត​ប្រឆាំង​នឹង​វប្បធម៌រ​បស់​ប្រទេស​។​

​ក្នុងអំឡុងពេល​ឃុំឃាំង លោក Valentine បាន​លួច​ស្រឡាញ់​កូនស្រី​អ្នក​យាមគុក​ម្នាក់ ដែល​តែងតែ​មក​សួរសុខទុក្ខ​លោក នៅក្នុង​មន្ទីរឃុំឃាំង​។ មុន​ពេល​កាត់ទោស​ប្រហារជីវិត លោក Valentine បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​នារី​ដែល​គាត់​ស្រលាញ់​។ ចុងបញ្ចប់​នៃ​សំបុត្រ​របស់​គាត់​បាន​សរសេរថា From Your Valentine ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃនេះ​។​

​បន្ទាប់​ពី​ថ្ងៃ​ដែល​លោក Valentine ត្រូវបាន​គេ​ប្រហា​ជីវិត ពិធីបុណ្យ Lupercalia ក៏​បាន​មកដល់​។ ក្នុង​ពិធី​នោះ មនុស្ស​ដែល​មិន​ជឿ​សាសនា​គ្រឹស្ត​មួយចំនួនធំ​បាន​ចូលរួម​។ ដោយ​ចង់​អោយ​ប្រជាជន​រ៉ូ​ម៉ាំង មាន​ជំនឿ​លើ​សាសនា​គ្រឹស្ត​កាន់តែ​ខ្លាំង​នោះ អភិបាល​របស់​វិហារ​សាសនា​គ្រឹស្ត បាន​ដាក់បញ្ចូល​ឈ្មោះ​លោក Valentines ក្នុង​ដប​បណ្តែត​តាម​ទឹក ជាមួយ​នឹង​ឈ្មោះ​របស់​ស្រី​ក្រមុំ​ជាច្រើន​ទៀត​។

ហើយយោងតាមគេហទំព័រមួយ​ដែល​មាបឈ្មោះ​ថា អូឌីសី (odysseys) បង្ហាញ​ថា បច្ចុប្បន្ន​មាន​ប្រទេសប្រមាណ៣០ក្នងពិភពលោក​ប្រារព្វ​បុណ្យ​នៃក្ដីស្រលាញ់ ឬ Valentine's Day រួមមានអាហ្សង់ទីន ប្រេស៊ីល ប៊ុលហ្គារី ស៊ីលី ចិន កូឡុំប៊ី ក្វាតេម៉ាឡា ឆែក ដាណឺម៉ាក ន័រវែស អង់គ្លេស ហ្វាំងឡើង អេស្ដូនី បារាំង ហ្គាណា អាល្លឺម៉ង់ អៀរឡង់ អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ម៉ិកស៊ិក ហ្វីលីពីន រ៉ូម៉ានី ស្លូវេនី អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង អេស្ប៉ាញ តៃវ៉ាន់ ថៃ វ៉េសល៍ (Wales)៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាង២ទសវត្សរ៍នៃការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជួយឱ្យការគ្រប់គ្រងថវិការដ្ឋកាន់តែល្អប្រសើរ

ព័ត៌មាន
គិតមកដល់ពេលនេះមានរយៈពេលជាង២០ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលធ្វើឱ្យសេដ្ឋកិច្ច…

ទិវានៃក្តីស្រឡាញ់ ក្រសួងកសិកម្មរៀបចំដាក់តាំងលក់បន្លែ និងអាហារសុវត្ថិភាព ដើម្បីផ្តល់ក្តីស្រឡាញ់ផ្នែកសុខភាព និងលើកកម្ពស់ផលិតផលខ្មែរ

ព័ត៌មាន
ដើម្បីផ្តល់ក្ដីស្រឡាញ់ផ្នែកសុខភាពដល់ប្រជាពលរដ្ឋខ្មែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យទិវានៃក្តីស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ