វិស័យហិរញ្ញវត្ថុ

ជាង២ទសវត្សរ៍នៃការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជួយឱ្យការគ្រប់គ្រងថវិការដ្ឋកាន់តែល្អប្រសើរ


គិតមកដល់ពេលនេះមានរយៈពេលជាង២០ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលធ្វើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់។ តាយរយៈការធ្វើកំណែទម្រង់នេះ បានធ្វើឲ្យការគ្រប់គ្រងថវិការបស់រដ្ឋកាន់តែមានភាពល្អប្រសើរ និងរឹងមាំមួយកម្រិតទៀត។
វិស័យហិរញ្ញវត្ថុ
ដោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងដំណាក់កាលនីមួយៗ គឺជាការកែទម្រង់ប្រព័ន្ធថវិកា សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យទំនើប ខ្លាំង វ័យឆ្លាត និងស្អាតស្អំ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងសំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។ យ៉ាងណាក៏ដោយ ដើម្បីឲ្យកិច្ចការកែទម្រង់ទទួលបានជោគជ័យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមានការយកចិត្តទុកដាក់លើកត្តាសំខាន់ៗចំនួន៤ផងដែរ។

នាពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កត់សម្គាល់ឃើញថា ក្រោយឆ្លងកាត់ការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៤ដំណាក់កាលរួចមក ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា មានការវិវត្តន៍រីកចម្រើនគួរឱ្យកត់សម្គាល់។

សម្ដេចធិបតី បានចាត់ទុកការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការកែទម្រង់ប្រព័ន្ធថវិកា សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យកាន់តែទំនើប ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តផ្តោតការយកចិត្តទុកដាក់លើការកែទម្រង់នេះ ដើម្បីឈានទៅសម្រេចគោលដៅជាប្រទសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា បន្ទាប់ពីការធ្វើកំណែទម្រង់ជាង២០ឆ្នាំមកនេះ បានធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែល្អប្រសើរ និងបានចូលរួមចំណែកយ៉ាងក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

ផ្អែកតាមវឌ្ឍនភាពប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរូបនេះវាយតម្លៃថា ទំនុកចិត្តថវិកានៅតែរក្សាបានជាសារវ័ន្ដ ដោយចំណូលថវិការដ្ឋចាប់ផ្តើមមានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ហើយការចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។

យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាចំណែកដ៏ចាំបាច់មួយមិនអាចខ្វះបាន ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋា-ភិបាលអាណត្តិថ្មីក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជារួមប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ច សង្គមនៃសកលលោក។

សូមបញ្ជាក់ថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេលជាង២០ឆ្នាំមកនេះ ទទួលបានសមិទ្ធផលធំៗ ចំនួន៥ រួមមាន៖ ទី១.ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា,ទី២.ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ។ ទី៣.រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក «ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម»,ទី៤.ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង និងទី៥.ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។ ដោយឡែក ដើម្បីឲ្យកិច្ចការកែទម្រង់ទទួលបានជោគជ័យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការយកចិត្តទុកដាក់លើកត្តាសំខាន់ៗ ចំនួន៤ ផងដែរ ដូចជាត្រូវមានចក្ខុវិស័យច្បាស់លាស់, មានការប្តេជ្ញាចិត្តខ្ពស់, មានការចូលរួមដោយស្មោះត្រង់ និងមានការលះបង់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ វាមិនមែនជាពេលវេលាត្រូវពង្រាយទីតាំងល្បែងនៅតាមមូលដ្ឋាននោះទេ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យ និងចាត់វិធា…

តើទិវានៃក្ដីស្រលាញ់ ឬ Valentine's Day មានអត្ថន័យពិតប្រាកដបែបណា ហើយមានប៉ុន្មានប្រទេសដែលប្រារព្ធពិធីបុណ្យនេះ?

ព័ត៌មាន
មកដល់ពេលនេះ អត្ថន័យ និងប្រតិកម្មចំពោះបុណ្យនៃសេចក្ដីស្រឡាញ់ ឬ Valentine's Day ត្រូវបានគេយល់ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ