វិស័យហិរញ្ញវត្ថុ

ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ថ្លៃយ៉ាងខ្លាំង ខណៈប្រាក់ស្ទីលីងរបស់អង់គ្លេសកំពុងខំប្រឹងរក្សាកំណើនរបស់ខ្លួន


ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលជាការធ្លាក់ចុះតាមពីក្រោយនៃការធ្លាក់ចុះជាសកលនៃទិន្នផលបណ្ណបំណុល ខណៈដែលប្រាក់ស្ទីលីងរបស់ចក្រភពអង់គ្លេស កំពុងខំប្រឹងរក្សាកំណើនរបស់ខ្លួនបន្ទាប់ពីលោក អេនឌ្រូ បែលី (Andrew Bailey) ទេសាភិបាលធនាគារកណ្តាលរបស់អង់គ្លេស (BoE) បង្ហាញទស្សនវិស័យអត្រាការប្រាក់របស់ធនាគារនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យហិរញ្ញវត្ថុ
ដោយ

ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះក្រោម១៥០យ៉េន ក្នុង១ដុល្លារនៅក្នុងទីផ្សារជួញដូរនៅអាស៊ី នា​ថ្ងៃពុធ សប្តាហ៍នេះ ហើយចុងក្រោយបានទិញចូលក្នុងតម្លៃជិត១៥០យ៉េន ក្នុងមួយដុល្លារ ដែលវាបានជួយឱ្យរូបិយប័ណ្ណជប៉ុន អាចដកដង្ហើមបានមួយរយៈ បន្ទាប់ពីតម្លៃប្រាក់យ៉េនបានធ្លាក់ដល់កម្រិតទាបក្នុងរយៈពេលបីខែជាប់ៗគ្នានៅក្នុងការជួញដូរប៉ុន្មានលើកចុងក្រោយ។

នៅក្នុងការជួញដូរលើកមុន ក្រុមពាណិជ្ជករបានចាត់ទុកតម្លៃ១៥០យ៉េន ក្នុងមួយដុល្លារអាម៉េរិកជាកម្រិតមួយដែលអាចបង្កឱ្យមានអន្តរាគមន៍រូបិយប័ណ្ណពីអាជ្ញាធរជប៉ុន ដូចជាករណីដែលធ្លាប់បានកើតឡើងនៅចុងឆ្នាំ២០២២។ តម្លៃប្រាក់ដុល្លារធ្លាក់ចុះកាន់តែទាបនេះបានកើតឡើងនៅក្រោយពេលមានការធ្លាក់ចុះនៃទិន្នផលរតនាគារសហរដ្ឋអាម៉េរិក។

ចំណែកប្រាក់ស្ទីលីង (sterling) របស់ចក្រភពអង់គ្លេសវិញបានកើនឡើង០.០២%ដោយឡើងដល់ជាង១.២៦ដុល្លារក្នុងមួយស្ទីលីង ដែលជាការកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលមួយសប្តាហ៍ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះតម្លៃប្រាក់ដុល្លារអាម៉េរិក។

លោក បែលី ទេសាភិបាលធនាគារកណ្ដាលរបស់អង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា លោកគ្មានបញ្ហាចំពោះវិនិយោគិន ដែលបានរំពឹងពីការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះទេ ប៉ុន្តែបានបង្ហាញសញ្ញាខ្លះៗថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសកំពុងកើនឡើង បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំ២០២៣ ដែលធ្វើឱ្យតម្លៃប្រាក់ស្ទីលីងធ្លាក់ដល់កម្រិតទាបបំផុតបើធៀបនឹងប្រាក់អឺរ៉ូក្នុងពេលប្រហែលមួយខែ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការគ្រប់គ្រងថវិការដ្ឋកាន់តែល្អប្រសើរ ខណៈនៅ៥ឆ្នាំចុងក្រោយការប្រមូលចំណូលបន្តកើនឡើង

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការប្រមូលប្រចំណូលរបស់កម្ពុជា មានការកើនឡើងគួរឲ្យកត…

ទំហំទីផ្សាររបស់ Bitcoin កើនលើស១ទ្រីលានដុល្លារអាម៉េរិកគួរឱ្យភ្ញាក់ផ្អើល ក្រោយវិលត្រលប់មកកាន់ទីផ្សារវិញ

ព័ត៌មាន
Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុត និងពេញនិយមបំផុតរបស់ពិភពលោកបានវិលត្រលប់មកកាន់ទីផ្សារវិញលើកនេះ ដោយបង្កការភ្ញាក់ផ្អើលយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ