ការនាំចេញ​វៀតណាម

វៀតណាមរំពឹងថា នឹងអាចនាំចេញស្បែកជើងបានកាន់តែច្រើននៅចុងឆ្នាំនេះ!


វិស័យឧស្សាហកម្មស្បែកជើងរបស់ប្រទេសវៀតណាម សម្រេចបានការនាំចេញជិត ១១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ដែលមានការធ្លាក់ចុះ ៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន តែយ៉ាងណា វៀតណាម រំពឹងថា នឹងនៅតែមានឱកាសនាំចេញ បានកាន់តែច្រើនបន្ថែមទៀត ក្នុងរយៈពេល ៤ខែចុងក្រោយនេះ ដើម្បីធ្វើយ៉ាងណា ឲ្យកៀកទៅនឹងគោលដៅនាំចេញ ២៤ពាន់លានដុល្លារអាមេរិករបស់ខ្លួន។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម នាំចេញស្បែកជើង ប្រមាណ ១ពាន់លានគូ ក្នុងមួយឆ្នាំៗ ពិសេសទៅអឺរ៉ុប (https://en.vietnamplus.vn)
ដោយ

សមាគម​ផលិតផល​ស្បែក និងស្បែកជើងវៀតណាម បានគូស​បញ្ជាក់ថា ផលិតផល​ស្បែក និងស្បែកជើង​របស់​វៀតណាម នៅតែមាន​ឱកាស​ចូលទៅ បំពេញ​ចំណែក​តម្រូវការ​ទីផ្សារ​សកល ពីព្រោះ ការផ្គត់ផ្គង់​របស់​ប្រទេស​ចិន ក៏បាន​ធ្លាក់ចុះពី រង្វង់ ៧០% មកនៅ​ត្រឹម ៥០%ប៉ុណ្ណោះ ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ១៩។

ក្រៅពីប្រទេស​វៀតណាម ក៏មាន​ប្រទេ​សឥណ្ឌា ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ជាដើម កំពុង​សម្រុក​នាំចេញ​ទំនិញ​ប្រភេទនេះ ដើម្បីចាប់​យក​ចំណែក​ទីផ្សារ​ដែលកំពុង​ខ្វះខាត​ការផ្គត់ផ្គង់។

បើតាម​ប្រធាន​សមាគម​ខាងលើ បានលើក​ឡើង​ដែរថា វៀតណាម នៅមាន​សុទិដ្ឋិនិយម​ខ្ពស់ សម្រាប់​វិស័យ​មួយនេះ ទាំងផលិតកម្ម និង​ការនាំចេញ បើទោះបីជា ការកម្ម៉ង់ទិញ​ពី ទីផ្សារ​មានការ​កាត់បន្ថយ​ច្រើន​ក៏ដោយ តែការ​កម្ម៉ង់​ទិញពី ប្រទេស​វៀតណាម គឺថយចុះ​បន្តិច​ប៉ុណ្ណោះ ប្រសើរ​ជាងបណ្តា​ប្រទេស​ជាដៃគូ​ប្រកួត​ប្រជែង។

យ៉ាងណាក៏ដោយ ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានអះអាងថា តម្រូវការ​ប្រើប្រាស់​ផលិតផល​ស្បែក និងស្បែកជើង នៅតែ​បន្តជួប​បញ្ហា​ប្រឈ​មជាច្រើន ព្រោះវា​អាស្រ័យ​ទៅលើ ការគ្រប់គ្រង​ស្ថានការណ៍​នៃមេរោគ​កូវីដ១៩ នៅ​អាមេរិក និងអឺរ៉ុប។

សូមជម្រាបថា គោលដៅ​នាំចេញ​ផលិតផល​ស្បែក និងស្បែកជើង​របស់​វៀតណាម នៅក្នុងឆ្នាំ ២០២០នេះ ទំនងជា​មិនអាច​សម្រេច​ទៅបាន​នោះទេ ព្រោះថា ទីផ្សារ​សំខាន់ៗ ដូចជា អាមេរិក ចិន ជប៉ុន និងអាល្លឺម៉ង់ សុទ្ធតែ​បាន​ទម្លាក់​ការនាំចូល​ផលិតផល​ទាំងអស់​នោះ និងពុំទាន់​បង្ហាញ​តម្រុយ​បញ្ជាទិញ​កើនឡើងវិញនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រីមាសទី៣នេះ សេដ្ឋកិច្ចថៃ បង្ហាញពីសញ្ញាណងើបឡើងវិញ!

ព័ត៌មាន
ការិយាល័យគោលនយោបាយសារពើពន្ធថៃ បានចង្អុលបង្ហាញថា ការងើបឡើងវិញនៃ សេដ្ឋកិច្ចថៃ អំឡុងខែកក្កដា និងខែសីហា គឺមានភាពល្អប្រសើរឡើងវិញ ដោយផ្អែកទ…

ចំនួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ទទួលបានថវិកាឧបត្ថម្ភពីរដ្ឋបានកើនដល់ជិត ៧០ម៉ឺនគ្រួសារហើយ!

ព័ត៌មាន
មកទល់ពេលនេះ ចំនួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរាជរដ្ឋាភិបាលអះអាងផ្ដល់ថវិកាប្រចាំខែ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ បានកើនឡើងដល់ជិត៧០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ