ទេសចរវៀតណាម-ថៃ

វៀតណាមរំពឹងទទួលទេសចរបរទេស ខ្ទង់១២លាននាក់ ខណៈថៃរំពឹងទទួលបាន២៥លាននាក់


ផ្អែកលើកំណើនភ្ញៀវទេសចរបរទេសនៅរយៈពេល៩ខែដើមឆ្នាំ អ្នកជំនាញវៀតណាម រំពឹងថា ប្រទេសសង្គមនិយមមួយនេះអាចនឹងទាក់ទាញភ្ញៀវទេសចរបរទេសបានពី១០ទៅ១២លាននាក់នៅឆ្នាំនេះ។ ស្ថិតិបានបង្ហាញថា នៅ៩ខែកន្លងមកនេះវៀតណាម បានទាក់ទាញភ្ញៀវទេសចរបរទេស សរុបបានជិត៩លាននាក់ ខណៈប្រទេសក្បែរខាងកម្ពុជា ឯណោះវិញ រំពឹងទទួលបានប្រមាណ២៥លាននាក់។
ទេសចរវៀតណាម-ថៃ
ដោយ

លោក វូ ឌឹក ប៊ិញ (Vũ Thế Bình) ប្រធានសមាគមទេសចរណ៍វៀតណាម បាននិយាយថា នៅឆ្នាំ២០២៣នេះ វៀតណាមរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានយ៉ាងហោចណាស់ពី១០ទៅ១២លាននាក់។

ការដាក់ក្តីរំពឹងបែបនេះធ្វើឡើងដោយផ្អែកលើតួរលេខនៃការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបពីខែមករា ដល់ខែកញ្ញា គឺមានការកើនឡើងជិត៥ដង ពោលគឺដល់ជិត៩លាននាក់ ដោយឡែកនៅត្រឹមតែមួយខែកញ្ញាប៉ុណ្ណោះ ប្រទេសថៃ ជាអ្នកក្បែរខាងកម្ពុជាវិញអាចទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាង១លាននាក់។

បើតាមស្ថិតិបានឲ្យដឹងថា នៅក្នុងចំណោមភ្ញៀវទេសចរទាំងអស់ គឺមានជិត៨លាននាក់ បានមកដល់ វៀតណាមតាមផ្លូវអាកាស ខណៈ១លាននាក់តាមផ្លូវគោក និងតាមសមុទ្រលើសកន្លះលាននាក់។ ប្រភពដដែលបានបន្តថា ភាគច្រើននៃភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅវៀតណាម គឺអាស៊ីមានប្រមាណជិត៧លាននាក់ អឺរ៉ុបជាង១លាននាក់ អាមេរិកមានជាងកន្លះលាននាក់ ហើយដោយឡែកអូសេអានី និងអាហ្រ្វិក គឺប្រហែលជាកន្លះលាននាក់។

តែយ៉ាងណាប្រភពដដែលនេះមិនបានបញ្ជាក់ទេថា នៅក្នុងរយៈពេល៩ខែ កន្លងមកនេះ វិស័យទេសចរណ៍វៀតណាម អាចប្រមូលចំណូលចូលសេដ្ឋកិច្ចបានប៉ុន្មានឲ្យច្បាស់លាស់នោះទេ ពោលគឺគ្រាន់តែបានបញ្ជាក់ថា សេវាកម្មស្នាក់នៅ និងការហូបចុក គឺមានកំណើនកើនឡើង១៦ភាគរយ ហើយសម្រាប់សេវាកម្មធ្វើដំណើរ និងទេសចរណ៍ផ្សេងៗ គឺកើនឡើងរហូតដល់ទៅជិត៤៨ភាគរយ។

ដោយឡែកនៅប្រទេសថៃ ឯណោះវិញ គឺនៅក្នុងរយៈពេល៩ខែកន្លងមកនេះ តួរលេខបានបង្ហាញថា ថៃបានទាក់ទាញភ្ញៀវទេសចរបរទេស រហូតដល់ទៅ១៩លាននាក់ ប៉ុន្តែរដ្ឋបាលថៃ មិនអស់ចិត្តនោះទេ ដោយអះអាងថា ចំនួននេះតិចជាងគោលដៅដែលខ្លួនចង់បាន ដូច្នេះហើយថៃ ក៏បានដាក់ចេញនូវគោលនយោបាយថ្មីមួយបន្ថែមទៀត ពោលគឺគោលនយោបាយលើកលែងទិដ្ឋាការដល់អ្នកទេសចរចិនពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិន ឱ្យបាន៤លាននាក់ ស្របពេលរដូវការវិស្សមកាលទេសចរណ៍សម្រាប់ជនជាតិនេះខិតជិតចូលមកដល់។

សម្រាប់ឆ្នាំ២០២៣ នេះ ថៃមានគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានយ៉ាងហោចណាស់២៥លាននាក់ ខណៈដែលពេលនេះភ្ញៀវទេសចរធំបំផុតរបស់ថៃ គឺម៉ាឡេស៊ី ដែលមានប្រមាណជាង២,៤លាននាក់ ចិនជិត២លាននាក់ កូរ៉េខាងត្បូង ឥណ្ឌា និង រុស្ស៊ីគឺសុទ្ធតែប្រមាណជា១លាននាក់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូណេស៊ី ដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនជាប្រវត្តិសាស្រ្ត

ព័ត៌មាន
ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ នៅថ្ងៃចន្ទទី២ ខែតុលា ឥណ្ឌូណេស៊ី បានដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាគម្រោងពាន…

តំណែង លោក ម៉ាកាធី ប្រធានសភាអាមេរិក កំពុងស្ថិតក្នុងភាពស្រពិលនៅឡើយ

ព័ត៌មាន
ទោះបីជាគ្រោះថ្នាក់ការបិទរដ្ឋាភិបាលសហព័ន្ធត្រូវបានរួចផុតក្តី ប្រធានសភាតំណាងអាមេរិក លោក ខេវិន ម៉ាកាធី ដែលមកពីគណបក្សសាធារណរដ្ឋ កំពុងប្រឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ