ថវិកាជំនួយ​អភិវឌ្ឍន៍ផ្លូវការ​​របស់វៀតណាម

វៀតណាម ចាយសល់ថវិកាជំនួយអភិវឌ្ឍន៍ផ្លូវការជាងពាក់កណ្តាល នៃផែនការឆ្នាំ ២០២០


នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសវៀតណាម បានប្រើប្រាស់ថវិការបស់ជំនួយអភិវឌ្ឍន៍ផ្លូវការ ប្រមាណតែ ២៧០លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលស្មើនឹងប្រមាណតែ ៤៥% នៃផែនការចំណាយប្រចាំឆ្នាំ ២០២០នេះ ពោលគឺមិនបានពាក់កណ្តាលនៃថវិកាដែលត្រូវចំណាយសរុបនោះទេ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម សម្រេចលុបចោលប្រាក់កម្ចី ៣៩០លានដុល្លារ ពីធនាគារ ADB (រូបភាព៖https://tuoitrenews.vn)
ដោយ

ក្រសួងហិរញ្ញវត្ថុវៀតណាម បានគូសបញ្ជាក់ថា ការចំណាយថវិកា មិនអស់​ពីលទ្ធភាពគឺ ដោយសារតែ​ការផ្ទុះឡើង​នូវមេរោគ​កូវីដ១៩ និងបញ្ហា​គ្រោះធម្មជាតិ ដែលធ្វើឲ្យ​មានការ​ពន្យារ​ពេល​គម្រោង​អភិវឌ្ឍន៍ធំៗ ជាពិសេស ការងារសាងសង់​ជាដើម។

មូលហេតុសំខាន់​មួយផ្សេង​ទៀត គឺនៅពេល​ដែលមាន​ការកែប្រែ​គម្រោង​មួយចំនួន គឺតម្រូវ​ឲ្យមាន ការបំពេញ​បែបបទ​រដ្ឋបាល​ជាច្រើន​ដំណាក់កាល ទើបគម្រោង​នីមួយៗ កាន់តែ​មានភាព​យឺតយ៉ាវ។

ក្នុងនោះដែរមានតែ ខេត្តក្រុងចំនួន ៤ ក្នុង​ចំណោម​ខេត្ត​ក្រុងទាំង ៦៣ របស់វៀតណាម ដែលបាន​ចំណាយ​ថវិកា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការនេះ លើសពី ៧០%។

យ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុ​វៀតណាម បានស្នើដល់ ភ្នាក់ងាររដ្ឋាភិបា​លឲ្យ ពន្លឿន​រាល់ការងារ​រដ្ឋបាល​ទាក់ទងនឹង​ការវិនិយោគ សំណង់ និងការដោះស្រាយ​បញ្ហា​ដីធ្លី​សម្រាប់​ការអភិវឌ្ឍជាដើម។

គួរជម្រាបដែរថា រដ្ឋាភិបាលវៀតណាម រំពឹងខ្ពស់ពី​ការប្រើប្រាស់ កញ្ចប់​ថវិកា​ជំនួយអភិវឌ្ឍន៍​ផ្លូវការនេះ ដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ច​មកវិញ ដែលត្រូវ​រងគ្រោះ​ដោយបញ្ហា​មេរោគកូវីដ១៩ នៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែ បើតាម​ស្ថានភាព​ជាក់ស្តែង នៅក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ ខេត្តក្រុងចំនួន ២២ ពុំបាន​ប្រើប្រាស់​ថវិកា​ជំនួយ​ទាល់តែ​សោះ ដោយ​ជួបប្រទះនឹងបញ្ហា​ប្រឈម​ជាច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាធ្លាក់ចុះការនាំចេញទៅជប៉ុនជិត ៧% នៅ១០ខែ ឆ្នាំ២០២០

ព័ត៌មាន
ក្នុងរយៈពេល១០ខែដំបូងដើមឆ្នាំ ២០២០ នេះ កម្ពុជាសម្រេចបានការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ១ពាន់៣រយ លានដុល្លារធ្ល…

ថៃ ដាក់គោលដៅកាន់កាប់ចំណែក ២០%នៃទីផ្សារឧស្សាហកម្មផលិតស្រោមដៃកៅស៊ូសកលលោក

ព័ត៌មាន
វិស័យឧស្សាហកម្មផលិតស្រោមដៃកៅស៊ូរបស់ថៃ បានបង្ហាញពីមហិច្ឆតាកាន់កាប់ចំណែកទីផ្សារសកលលោក ដល់ទៅ ២០% នៅក្នុងឆ្នាំ ២០២៥ខាងមុខ ខណៈដែលបច្ចុប្បន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ