Advertisement
ការ​ផ្ញើ​ប្រាក់​ពី​ក្រៅ​ប្រទេស

៩ខែ​ឆ្នាំ​នេះ វៀតណាម​រស់នៅ​អាមេរិក​និង​អឺរ៉ុប​​ផ្ញើ​លុយ​ចូល​មក​ក្រុង​ហូជីមិញជាង​៣ពាន់​លាន​ដុល្លារ


ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មិនមែន​សុទ្ធ​តែ​អវិជ្ជមាន​នោះទេ។ នៅ​លើ​ពិភព​លោក​ មាន​ប្រទេស​ច្រើន​ណាស់​ដែល​បាន​ទទួល​ផល​ប្រយោជន៍​វិជ្ជមាន​ផ្នែកសេដ្ឋកិច្ច​ពី​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ តួយ៉ាង ចិន ហ្វ៊ីលីពិន និង​វៀតណាម​ជា​ដើម។
ដោយ
Advertisement

ក្នុង​រយៈពេល​ ៩ខែ​ដើម​ឆ្នាំ​២០១៧​ ធនាគារ​កណ្ដាល​វៀតណាម​បាន​ឲ្យ​ដឹង​ថា ការ​ផ្ញើ​ប្រាក់​ពី​ក្រៅ​ប្រទេស​ចូល​មក​ទីក្រុង​ហូជីមិញ​បាន​កើន​ឡើង ៦ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ​ ពោល​គឺ​មាន​ចំនួន​ទឹក​ប្រាក់​សរុប ៣ពាន់ ៣០០លាន​ដុល្លារ​អាមេរិក។ 

របាយការណ៍​ធនាគារ​កណ្ដាល​វៀតណាម​ដដែល​ ក៏​បង្ហាញ​ផង​ដែរ​ថា ភាគ​ច្រើន​បំផុត​នៃ​លុយ​ដែល​ផ្ញើ​ចូល​ទីក្រុង​ហូជីមិញ គឺ​បាន​មក​ពី​ប្រជាជន​វៀតណាម​ដែល​រស់នៅ​និងធ្វើការ​នៅ​អឺរ៉ុប និង​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន VN Express។

ក្នុង​មួយ​ខែៗ ប្រជាជន​វៀតណាម​ដែល​រស់នៅ​ក្រៅ​ប្រទេស​ផ្ញើ​ប្រាក់​ត្រលប់​មក​ស្រុក​កំណើត​វិញ ប្រមាណពី ៣៧៥​លាន​ ដល់ ៤០០​លាន​ដុល្លារ​អាមេរិក។ មន្ត្រី​ធនាគារ​ប៉ាន់ស្មាន​ថា ក្នុង​ឆ្នាំ​២០១៧​នេះ​ ទីក្រុង​ហូជីមិញ​តែ​មួយ​នឹង​ប្រមូល​ប្រាក់​ដែល​គេ​ផ្ញើ​ពី​ក្រៅ​ប្រទេស​មក​ បាន​ប្រមាណ ៥ពាន់ ៧០០​លាន​ដុល្លារ​អាមេរិក។ 

អ្វីដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ភាគច្រើន​នៃ​ប្រាក់​ដែល​ផ្ញើ​ពី​ក្រៅ​ប្រទេសត្រូវ​បាន​វិនិយោគ​ទៅ​លើ​ប្រតិបត្តិការ​ជំនួញ ជាជាង​ទៅ​លើ​អចលនទ្រព្យ ឬ​ជា​ប្រាក់​សន្សំ​ដូច​ពី​មុន។

ជាសរុប ប្រទេស​វៀតណាម​ទទួល​បាន​ប្រាក់​ដែល​ផ្ញើ​ពី​ក្រៅ​ប្រទេស​ចំនួន ១៣​ពាន់​ ៤០០លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ធនាគារ​ពិភព​លោក​ចាត់​ថ្នាក់​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ធំៗ​បំផុត​ដែល​ទទួល​ផល​ពី​ការ​ផ្ញើ​ប្រាក់​ពី​ក្រៅ​ប្រទេស។ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក វៀតណាម​ជាប់​លេខ​៣ បន្ទាប់​ពី​ចិន និង​ហ្វ៊ីលីពិន ជា​ប្រទេស​ដែល​ទទួល​បាន​ប្រាក់​ផ្ញើ​ពី​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​បំផុត។

ប្រាក់​ផ្ញើ​ពីក្រៅ​ប្រទេស​ គឺ​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ការ​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ពោល​គឺ​ស្មើ​នឹង​ប្រហែល ៨-១០​ភាគរយ នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​នេះ៕




អត្ថបទបន្ទាប់


ខេត្ត​សៀមរាប​នឹង​មាន​កន្លែង​កម្សាន្ដ​បែប​ទំនើប​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ Pub Street នៅ​ឆ្នាំ​២០១៨

ព័ត៌មាន
ហាងល្បីៗ​ជាង​១០០​ហាង​មក​ពី​ក្រៅ​ប្រទេស​និង​ក្នុង​ស្រុក នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​គម្រោង​ទីកន្លែង​កម្សាន្ដ​បែប​ទំនើប​ថ្មី ន...

កម្ពុជា​មាន​ក្រុមហ៊ុន​យន្តហោះ​អន្តរជាតិ​ជាង​៥០​ក្រុមហ៊ុន​កំពុង​ដំណើរការ​អាជីវកម្ម

ព័ត៌មាន
គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ​ចេញ​ចូល​ចំនួន​ប្រមាណ​ជាង ៥០​ក្រុមហ៊ុន ដែល​កំពុង​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ