គម្រោងផ្លូវល្បឿនលឿន

វៀតណាមគ្រោងទិញខ្សាច់ និងក្រួសក្នុងបរិមាណយ៉ាងច្រើនពីកម្ពុជា ដើម្បីយកទៅសាងសង់ផ្លូវល្បឿនលឿននានា


រដ្ឋាភិបាលវៀតណាម បានស្នើឱ្យក្រសួងដឹកជញ្ជូន និងក្រសួងការបរទេសវៀតណាម ទិញខ្សាច់ និងក្រួសពីកម្ពុជា ក្នុងបរិមាណយ៉ាងច្រើនដើម្បីយកទៅសាងសង់គម្រោងផ្លូវល្បឿនលឿនជាច្រើនគម្រោង ដែលអាចនឹងត្រូវពន្យារពេលសាងសង់ដោយសារខ្វះខ្សាច់ ខណៈការផ្គត់ផ្គង់មានកម្រិត។ នេះបើយោងតាមសារព័ត៌មាន VN Express។
4
ដោយ

តាមរយៈសេចក្ដីសម្រេចមួយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ រដ្ឋាភិបាលវៀតណាម បានស្នើឱ្យក្រសួងដឹកជញ្ជូនវៀតណាម ដោះស្រាយបញ្ហាប្រឈមនានាទាក់ទិននឹងការប្រើប្រាស់ និងការផ្គត់ផ្គង់សម្ភារសំណង់ ហើយជួយគាំទ្រដល់អ្នកវិនិយោគ និងអ្នកម៉ៅការ ដើម្បីពន្លឿនការសាងសង់ផ្លូវល្បឿនលឿន ខណៈក្រសួងនេះ នឹងត្រូវចេញតម្លៃ លក្ខខណ្ឌវិនិច្ឆ័យ និងស្តង់ដារទាក់ទងនឹងការប្រើប្រាស់ខ្សាច់សម្រាប់ក្រាលទ្រនាប់បាតផ្លូវ។ ទន្ទឹមនឹងនេះក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ក៏ត្រូវបានស្នើឱ្យដោះស្រាយការលំបាកនានាដែលរដ្ឋបាលថ្នាក់មូលដ្ឋានជួបប្រទះនៅក្នុងការអនុម័តឱ្យប្រើប្រាស់សម្ភារសំណង់ផងដែរ។

កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុន TNT Group បានស្នើទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីនាំចូលខ្សាច់ពីកម្ពុជា ដើម្បីយកទៅក្រាលទ្រនាប់បាតផ្លូវល្បឿនលឿននានា នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។ ក្រុមហ៊ុននេះអះអាងថា សំណើនេះត្រូវបានភាគីកម្ពុជា អនុម័តឱ្យបូមខ្សាច់ពីផ្នែកមួយនៃទន្លេមេគង្គ ដែលមានខ្សាច់រាប់រយលានម៉ែត្រគូប។ ដូច្នេះហើយ ក្រុមហ៊ុននេះធានាថា ខ្លួននឹងអាចបំពេញតាមតម្រូវការសម្រាប់គម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដទន្លេមេគង្គ មិនថាទាំងបរិមាណ គុណភាព និងតម្លៃ។

ក្រុមហ៊ុននេះបានស្នើឱ្យរដ្ឋាភិបាលវៀតណាម ចេញសេចក្ដីណែនាំឱ្យអង្គភាពនានាប្រើប្រាស់ខ្សាច់នាំចូលសម្រាប់គម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្តមេគង្គ ជាការសាកល្បង។ ក្រុមហ៊ុននេះ ក៏បានស្នើឱ្យមានយន្តការកាន់តែប្រសើរឡើងទាក់ទងនឹងនីតិវិធីរដ្ឋបាល និងប្រភពឥណទានផងដែរ ដើម្បីឱ្យក្រុមហ៊ុននានាអាចនាំចូលខ្សាច់បានក្នុងបរិមាណច្រើន។សំណើនេះត្រូវបានធ្វើឡើង ខណៈដែលគម្រោងផ្លូវល្បឿនលឿនមួយចំនួននៅតំបន់ដីសណ្ដទន្លេមេគង្គ ខ្វះខ្សាច់សម្រាប់ក្រាលទ្រនាប់បាតផ្លូវ។

តំណាងនាយកដ្ឋានសម្ភារសំណង់បានគូសបញ្ជាក់ថា ការនាំចូលខ្សាច់ពីកម្ពុជា គឺសមស្រប ដរាបណាវាបំពេញបានតាមរាល់លក្ខខណ្ឌច្បាប់ពាក់ព័ន្ធនឹងការនាំចូល។ ដោយសារ ខ្សាច់សម្រាប់ក្រាលទ្រនាប់បាតផ្លូវមានតម្រូវការខ្ពស់នៅតំបន់ដីសណ្តទន្លេមេគង្គ រួមជាមួយការផ្គត់ផ្គង់មានកម្រិត វាអាចនឹងធ្វើឱ្យគម្រោងផ្លូវល្បឿនលឿនមួយចំនួននៅក្នុងប្រទេសវៀតណាម ត្រូវពន្យារពេលដោយសារខ្វះខ្សាច់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបុណ្យចូលឆ្នាំចិន បង្កផលប៉ះពាល់ដល់ច្រវាក់ផលិតកម្ម ក៏ដូចជាវិស័យដឹកជញ្ជូន និងភ័ស្ដុភារកម្មរបស់ពិភពលោកបែបណា?

ព័ត៌មាន
រដ្ឋាភិបាលចិន បានប្រកាសថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃ ដើម្បីទទួលអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ២០២៤ នេះ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ខែកុម្ភៈ ដល…

តម្រូវការទំនិញនិងការចំណាយផ្ទុះឡើងនៅវៀតណម ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ព័ត៌មាន
តម្រូវការទំនិញ និងការចំណាយរបស់ពលរដ្ឋវៀតណាមមានការកើនឡើងយ៉ាងគំហុក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ