ឧស្សាហកម្មគ្រឿង

ទីផ្សារគ្រឿងសមុទ្រវៀតណាមអាចនឹងកម្រើកនៅចុងឆ្នាំ ក្រោយធ្លាក់ចុះ២ខែជាប់ៗគ្នា


ទីផ្សារនៃផលិតផលឧស្សាហកម្មគ្រឿងសមុទ្ររបស់វៀតណាមរំពឹងថា នឹងមានការងើបឡើងវិញនៅចុងឆ្នាំនេះ បន្ទាប់ពីការនាំចេញនៅក្នុងខែកញ្ញា និងតុលា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នៅខែកញ្ញា វៀតណាមអាចនាំចេញផលិតផលគ្រឿងសមុទ្របានត្រឹមតែជាង៨រយលានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជិត៥ភាគរយ ខណៈនៅខែតុលា ការនាំចេញអាចសម្រេចបានត្រឹមតែ៨៥០លានដុល្លារ ធ្លាក់ចុះជិត៦ភាគ រយ។
ឧស្សាហកម្មគ្រឿង
ដោយ

វៀតណាមរំពឹងថា ការនាំចេញផលិតផលឧស្សាហកម្មគ្រឿងសមុទ្ររបស់ខ្លួននឹងអាចមានកំណើនឡើងវិញនៅចុងឆ្នាំនេះ ក្រោយមើលឃើញពីភាពល្អប្រសើរនៃស្ថានភាពនៃសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិកដែលជាទីផ្សារធំបំផុតរបស់ខ្លួន។ លោក ឃ្វៀន ហាវ ណាម (Nguyễn Hoài Nam) អគ្គលេខាធិការរងនៃសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានប្រាប់សារព័ត៌មាន Vietnam News ថា ឧស្សាហកម្មនេសាទកំពុងបង្ហាញលទ្ធផលវិជ្ជមានជាបណ្តើរៗ បន្ទាប់ពីការថយចុះកាលពី ខែកញ្ញា និងខែតុលា ជាប់ៗគ្នា។

ការិយាល័យស្ថិតិបានអះអាងថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម នៅខែកញ្ញា អាចសម្រេចបានត្រឹមតែជាង៨០០លានដុល្លារប៉ុណ្ណោះធ្លាក់ចុះជិត៥ភាគរយ ហើយនៅខែតុលាវិញគឺសម្រេចបានត្រឹមតែ៨៥០លានដុល្លារធ្លាក់ចុះជិត៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបានបន្តថា ការនាំចេញអាហារសមុទ្រ នៅក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៣នេះ គឺបានធ្លាក់ចុះដល់ទៅជាង២០ភាគរយដោយសារតម្លៃ នៃការនាំចេញសម្រេចបានត្រឹមតែបរិមាណជាង៧ពាន់លានដុល្លារ។

លោក ណាម បាននិយាយថា ផលិតផលគ្រឿងសមុទ្រដែលបាននាំចេញរបស់វៀតណាម គឺសុទ្ធតែមានតម្រូវការធ្លាក់ចុះនៅអាម៉េរិក អឺរ៉ុប និងចិន។ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៣ ការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារទាំងនេះបានធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប បានធ្លាក់ចុះប្រមាណ៣០ភាគរយ ទៅចិនធ្លាក់ចុះ៤៥ភាគរយ ហើយទៅអាមេរិកធ្លាក់ចុះដល់ទៅ៥១ភាគរយឯណោះ។

តាមការរំពឹងទុក ការនាំចេញអាហារសមុទ្ររបស់វៀតណាម នៅក្នុងត្រីមាសទី៤ឆ្នាំនេះ អាចឈានដល់តម្លៃប្រហែលជា២ពាន់៤រយលានដុល្លារ ស្មើនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនាំឱ្យចំណូលនៃការនាំចេញអាហារសមុទ្រសរុបសម្រាប់ឆ្នាំ២០២៣ អាចមានតម្លៃដល់ ៩ពាន់លានដុល្លារ តែស្ថិតិនេះគឺនៅទាបជាងឆ្នាំ២០២២ ប្រមាណជា១៧ភាគរយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមចោទក្រុមហ៊ុនអចលនទ្រព្យ និងបុគ្គលិកធនាគារថា កិបកេងប្រាក់ជាង១២ពាន់លានដុល្លារ

ព័ត៌មាន
អាជ្ញាធរវៀតណាម បានចោទប្រកាន់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយពីបទស៊ីសំណូក និងកេងបន្លំមានទឹកប្រាក់សរុបជាង៣០០ទ្រីលានដុង ឫប្រមាណជាង១២ពាន់លា…

ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង ៦០ ជួបគ្នា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មាន
ម្ចាស់អាជីវកម្ម និងតំណាងក្រុមហ៊ុនកម្ពុជា និងជប៉ុនប្រមាណជាង ៦០ ក្រុមហ៊ុនបានជួបពិភាក្សាគ្នាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ដើម្បីស្វែងរកឱកាសធ្វើអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ