វិស័យវាយនភណ្ឌវៀតណាម

កម្មករក្នុងវិស័យវាយនភណ្ឌវៀតណាមកាន់តែច្រើនទៀតអាចនឹងត្រូវបាត់បង់ការងារនៅឆមាសទី២


នៅឆមាសទី២ នៅឆ្នាំ២០២០នេះ កម្មករ​និយោជិត​ក្នុងវិស័យ​វាយនភណ្ឌ​ កាត់ដេរ​វៀតណាម អាចនឹងត្រូវ​បាត់បង់​ការងារ​ធ្វើ​កាន់តែច្រើន​ថែមទៀត ដោយសារតែអ្នកបញ្ជាទិញសកលបាន​លុបចោលការកម្ម៉ង់ភាគច្រើននោះ និងបាន​ធ្វើឲ្យប៉ះពាល់​ដល់​ការនាំចេញ​។ នេះបើតាម​ការរាយការណ៍​មួយ​ដោយ​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម។
កម្មការី​កាត់ដេរ​វៀតណាម កំពុងធ្វើការ​​ក្នុងរោងចក្រ​ (http://vietnamfriendship.vn)
ដោយ

តាម​របាយការណ៍ពី ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បាន​ឲ្យដឹងថា ផលិតកម្ម​វាយនភណ្ឌវៀតណាម​នៅរក្សាបានកំណើន​ប្រមាណ ២,៨% ប៉ុណ្ណោះ នៅក្នុងរយៈពេល​៦ខែដំបូង​នៃឆ្នាំនេះ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ដែលធ្លាប់មាន​ដល់ទៅ ១១,៥%។ 

ផលិតកម្ម​កាត់ដេរ​បានធ្លាក់ចុះ ​៤,៧% ដោយឧស្សាហកម្ម​នេះ កំពុង​មានការលំបាក​ទាក់ទងនឹង​ប្រភព​វត្ថុធាតុដើម​សម្រាប់ការផលិត និង​បានធ្លាក់ចុះ​ការបញ្ជាទិញនាំចេញ​ ដោយសារតែ​ការផ្ទុះរាលដាល​នៃកូវីដ១៩។

ការបញ្ជាទិញជាច្រើន​ត្រូវបាន​លុបចោល ឬពន្យារពេល​នៅក្នុងខែ​ឧសភា និងមិថុនា។ តួយ៉ាង ក្នុងខែ​ឧសភា​មានការបញ្ជាទិញ​ដល់ទៅ ៥០% ត្រូវបាន​លុបចោល ឬពន្យារពេល ហើយ​តម្លៃទីផ្សារសកលល​បានធ្លាក់ចុះ២០% ដោយសារតែ​តម្រូវការ​ធ្លាក់ចុះ។

របាយការណ៍​ពី​សមាគម​វាយនភណ្ឌ​ និងសម្លៀកបំពាក់​វៀតណាម​បាន​បញ្ជាក់ថា មាន​៨០% នៃអាជីវកម្ម​នៅក្នុង​ឧស្សាហកម្មនេះ បាន​កាត់បន្ថយបុគ្គលិក​នៅក្នុងខែមេសា និងឧសភា ហើយ​ការកាត់បន្ថយ​បុគ្គលិកនេះ អាចនឹង​មានថែមទៀត នៅក្នុងត្រីមាសទី៣នេះ។

លោក លី តៀន ត្រុង នាយកប្រតិបត្តិ​ក្រុម​ហ៊ុន​វាយនភណ្ឌ និងកាត់ដេរ​ជាតិវៀតណាម បាន​និយាយថា ប្រាក់ ចំណូល និងចំណេញ​របស់​ក្រុមហ៊ុន​បានធ្លាក់ចុះ​រហូតដល់ពាក់កណ្ដាល។ លោកបន្ថែមថា ក្រុមហ៊ុន​កំពុង​ខិតខំប្រឹងប្រែង​ដើម្បីរក្សា​ការងារបុគ្គលិក​ឲ្យបាន​ច្រើន​តាម​ដែលអាច​ធ្វើទៅបាន ប៉ុន្ដែ​ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន​នៅតែបន្ដ​លើស៦ខែ ការកាត់​ការងារ​បុគ្គលិក​នឹង​បន្ដមានថែមទៀត។

ក្រុមហ៊ុន​ភាគច្រើន​បាន​ផ្លាស់ប្ដូរ​ការផលិតរបស់ពួគគេ ពីការផលិតសម្លៀក​បំពាក់ ទៅជាការផលិត​ម៉ាសវិញផងដែរ ដើម្បី​បំពេញកំណើន​នៃតម្រូវការ​សកល។ វៀតណាម​បាននាំចេញម៉ាស់​៥៥៧ លានម៉ាស​ក្នុងរយៈពេល​៦ខែ​ដំបូងនៃឆ្នាំនេះ ដោយក្នុងនោះ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, សិង្ហបុរី និងកូរ៉េខាងត្បូង គឺជា​ទីផ្សារធំបំផុត​សម្រាប់​ការនាំចេញម៉ាស់​របស់វៀតណាម។ នេះបើតាមតួលេខ​ពីគយវៀតណាម។

ប៉ុន្ដែ អ្នកជំនាញ​បាន​និយាយថា ការនាំចេញម៉ាស់នេះ មិនអាច​ជួយបំពេញ​នូវការ​ខ្វះខាត​នៃ​ការបញ្ជាទិញ​នៃវិស័យ​កាត់ដេរបានទេ។ តាមការ​ព្យាករ​របស់​អ្នកជំនាញ នៅក្នុង​សេណារីយ៉ូ អាក្រក់បំផុត ការនាំចេញ​ផលិតផល​វាយនភណ្ឌ និងកាត់ដេរ​រវៀតណាម អាចនឹងធ្លាក់ចុះដល់​២៣% នៅឆ្នាំនេះ ដែលនឹងមាននៅ​ប្រមាណ​៣០ពាន់លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកង៉ែត ជូ៖ «កំហុសឆ្គង៦យ៉ាង»ដែលធ្វើឲ្យការវិនិយោគដីធ្លីទទួលបានបរាជ័យ!

ព័ត៌មាន
លោក ង៉ែត ជូ ដែលគេស្គាល់ថា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិនិយោគ បានអះអាងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា មាន«កំហុសឆ្គង៦យ៉ាង…

ថៃបន្តបើកច្រកព្រំដែនខាវឌីនឲ្យកម្ពុជាអាចចូលដឹកជញ្ជូនទំនិញចេញចូល តែត្រូវគោរពតាមលក្ខខណ្ឌ

ព័ត៌មាន
ដោយសារតែការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបន្ថយផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ