កំណើនសេដ្ឋកិច្ចវៀតណាម

GDP វៀតណាមសម្រេចបានកំណើនជិត៤,៥%នៅត្រីមាសទី១ឆ្នាំនេះ


ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថាគឺជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ នៅក្នុងតំបន់ ស្របពេលដែលជាច្រើនផ្សេងៗទៀត មានសេដ្ឋកិច្ចដាំក្បាលចុះ។ ជាក់ស្ដែងរបាយការណ៍ពីរដ្ឋាភិបាលវៀតណាមបានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០២១នេះ ផលិតផលក្នុងស្រុករបស់វៀតណាម បានកើនឡើងជិត៤,៥% ធៀបនឹងត្រីមាសទី១កាលពីឆ្នាំមុន ខណៈដែលការនាំចេញ របស់វៀតណាមនៅក្នុងខែមីនាបានកើនឡើងដល់ទៅជិត២០%។
ស្រ្តីជនជាតិវៀតណាមអូសកង់លក់អាហាររបស់ខ្លួនក្នុងថ្ងៃបុណ្យជាតិ រូបភាព៖ Reuters
ដោយ

កំណើនសេដ្ឋកិច្ច​វៀតណាម​កើនឡើង​នៅ​ត្រីមាស​ទី​១​នេះ នៅ​ចំ​ពេល​ដែល​ធនាគារពិភពលោក​ថ្មី​ៗ​នេះ ទើបតែ​បាន​ព្យាករ​ពី​សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​២០២១​នេះ ថា​នឹង​កើន​ដល់​ទៅ ៦,៦%​ឯណោះ ដែល​ជា​កំណើន​ខ្ពស់​ជាងគេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បន្ទាប់​ពី​ប្រទេស​ចិន និង​ម៉ុង​ហ្គោ​លី​។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា វិស័យ​ឧស្សាហកម្ម និង​សំណង់​នៅ​ត្រីមាស​ទី​១​បាន​កើនឡើង​ជាង​៦% ខណៈ​ដែល​វិស័យ​សេវាកម្ម​វិញ​បាន​កើនឡើង​ជាង​៣%​។ រីឯ វិស័យ​កសិកម្ម​វិញ​បាន​កើនឡើង​ជាង​៣% អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ក្នុង​ខែមីនា​តែ​មួយ​ប៉ុណ្ណោះ​វៀតណាម​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​អតិរេក​ពាណិជ្ជកម្ម​៤០០​លាន​ដុល្លារ​។

នៅ​ត្រីមាស​ទី​១ ការ​នាំ​ចេញ​របស់​វៀតណាម​សម្រេច​បាន​កំណើន​២២% មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង​៧៧​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចូល​វិញ​បាន​កើនឡើង​ជាង​២៦% មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង​៧៥​ពាន់​លាន​ដុល្លារ ដែល​បាន​ធ្វើ​ឲ្យ​វៀតណាម​សម្រេច​បាន​អតិរេក​ពាណិជ្ជកម្ម​ជាង​២​ពាន់​លាន​ដុល្លារ​។

ក្រៅ​តែ​ពី​ការ​នាំ​ចេញ​នាំ​ចូល​កើនឡើង​ហើយ​នោះ បើ​មើលទៅ​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស​ដែល​វៀតណាម​ស្រូប​ទាញ​បាន​វិញ នៅ​៣​ខែ​ដើមឆ្នាំ​នេះ មាន​ដល់​ទៅ​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ដល់​ទៅ​ជាង​១៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម​។

បើ​តាម​ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​មួយ​របស់​ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​នៅ​ឆ្នាំ​២០២១​នេះ នឹង​មាន​កំណើនសេដ្ឋកិច្ច​ដល់​ទៅ ៦,៦% ជា​កំណើន​មួយ​ខ្ពស់​ជាងគេ​លំដាប់​ទី​៣ បើ​ធៀប​នឹង​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនថៃរកស៊ីនៅភូមាកំពុងស្វែកជំនួយពីរដ្ឋាភិបាលខ្លួន

ព័ត៌មាន
ជុំវិញនឹងស្ថានការណ៍ដ៏អាក្រក់នៅប្រទេសភូមានេះដែរ ប្រទេសថៃឯណោះវិញ ក៏កំពុងមានផែនការនឹងជួយទៅដល់អាជីវកម្មរបស់ខ្លួនដែលកំពុងរកស៊ីនៅភូមា ស្រ…

កំពង់ផែដងទង់ថ្មីនៅកោះកុងនឹងត្រូវចំណាយ១,៥លានដើម្បីស្ថាបនាឡើងវិញ

ព័ត៌មាន
រដ្ឋាភិបាលបានចំណាយថវិកាជាង ១,៥លានដុល្លារ ស្ថាបនាសាងសង់កំពង់ផែដងទង់នៅក្នុងខេត្តកោះកុង ខណៈដែលកំពង់ផែនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ