អត្ថបទក្រុមហ៊ុន

Airbus Express របស់វិរៈ ប៊ុនថាំ មានពីភ្នំពេញទៅ សៀមរាបហើយ


ការធ្វើដំណើរទិសដៅថ្មីភ្នំពេញ-សៀមរៀប របស់ Air Bus Express នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ ចំណាយត្រឹមតែ ៥ ម៉ោង ប៉ុណ្ណោះ ថែមទាំងមានផ្តល់ជូននូវ អាហារសម្រន់ ទឹកបរិសុទ្ធ និងកន្សែងត្រជាក់ដោយឥតគិតថ្លៃថែមទៀតផង។
Airbus Express របស់វិរៈ ប៊ុនថាំ មានពីភ្នំពេញទៅ សៀមរាបហើយ

ការបើកធ្វើដំណើរជាមួយនឹងទិសដៅថ្មីនេះធ្វើឡើងនៅក្នុងថ្ងៃទី ១៥ ខែមករា នេះហើយ។ សម្រាប់ការធ្វើដំណើរទិសដៅថ្មីរបស់ Air Bus Express ដែរធ្វើដំណើរពីភ្នំពេញទៅកាន់ក្រុងសៀមរាប លោកអ្នកនឹងចំណាយពេលតែ ៥ ម៉ោងប៉ុណ្ណោះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវអាហារសម្រន់ ទឹកបរិសុទ្ធ និងកន្សែងត្រជាក់ដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ។

អ្នកធ្វើដំណើរនឹងទទួលបានការញ្ចុះតម្លៃចំនួន ៥%ផងដែរ ដោយលោកអ្នកគ្រាន់តទែធ្វើការ កក់សំបុត្រតាមរយៈកម្មវិធី VET Express និង website Vireakbuntham.com របស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ ។ សូមបញ្ជាក់ថា សម្រាប់ការបញ្ចុះតម្លៃនេះគឺមានតែការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។

ជាមួយរថយន្តក្រុង Air bus នេះដែរ គឺជាប្រភេទរថយន្តថ្មីទំនើប ដែលអ្នកធ្វើដំណើរទាំងអស់ នឹងទទួលបាននូវ អារម្មណ៍ដូចកំពុងតែនៅលើយន្តហោះ ដោយមាន​កៅអីធំទូលាយ ផាសុខភាព បន្ទប់ទឹកប្រកបដោយអនាម័យ កញ្ចក់៣៦០ដឺក្រេសម្រាប់ទស្សនាអំឡុងពេលធ្វើដំណើរ​ក្រុមហ៊ុនក៏មានផ្ដល់ជា​អាហារសម្រន់ និងឧបករណ៍កម្សាន្ត ក្នុងពេលធ្វើដំណើរផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ កាលពីពេលថ្មីៗ ក៏បានដំណើរការ​រថយន្តក្រុង Air Bus នេះ តាមផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយចំណាយពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ ។

ព័ត៌មានលំអិតទំនាក់ទំនងលេខ ​​ 081 911 911 ឬ Telegram link : https://t.me/VETEXPRESS




អត្ថបទបន្ទាប់


តើស្ថានភាពអតិផរណារបស់ចិនឆ្នាំ២០២៣នឹងមានទាប ឬខ្ពស់ជាងបណ្ដាប្រទេសសេដ្ឋកិច្ចធំៗឯទៀត?

ព័ត៌មាន
អតិផរណារបស់ប្រទេសចិនស្ថិតនៅកម្រិតអត្រា២%ក្នុងឆ្នាំ២០២២ ដែលវាជាចំនួនក្រោមកម្រិតដែលធ្លាប់បានគ្រោងទុកពីមុនមក ថានឹងឡើងដល់ទៅប្រហែល៣% ខណៈដែលស…

អ្នកឧកញ៉ា សៀ ឫទ្ធី ពន្យល់ហេតុផល ដែលកម្ពុជាគួរពង្រើកទីផ្សារបន្ថែមជាមួយតួកគី ដើម្បីពង្រីកច្រកចូលទៅទីផ្សារអឺរ៉ុប

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WolrdBridge Group អះអាងថា ក្រៅតែពីទីផ្សារសំខាន់ៗរបស់កម្ពុជាបច្ចុប្បន្ន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ