ហេតអ្វីតម្លៃជី និងថ្នាំកសិកម្មកាន់តែកើនឡើងខ្ពស់?

តើកត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃជី និងថ្នាំកសិកម្មកាន់តែកើនឡើងខ្ពស់?


បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាបញ្ហាប្រឈមរបស់ក្រុមកសិករ ដែលប្រកបរបរកសិកម្ម និងបានជំរុញឲ្យក្រុមកសិករត្រូវចំណាយខ្ពស់លើថ្លៃដើមផលិត។ កន្លងមក ទាំងក្រុមកសិករ និងអ្នកជំនាញក្នុងវិស័យកសិកម្ម ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ទាក់ទិននឹងការកើនឡើងនៃតម្លៃជី និងថ្នាំកសិកម្ម ក៏ប៉ុន្តែ តម្លៃកសិផលមួយចំនួនបែរជាធ្លាក់ចុះទៅវិញ។
បញ្ហាតម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់ នៅតែជាឆ្អឹងទទឹងក សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម
ដោយ

ជុំវិញបញ្ហានេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានកសិកម្ម ក៏បានអះអាងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលនាំចូលជី និងថ្នាំកសិកម្ម ទាំងស្រុង ទើបធ្វើឲ្យតម្លៃជី និងថ្នាំកសិកម្ម មានតម្លៃខ្ពស់។ មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបាននិងកំពុងជំរុញឲ្យមានការវិនិយោគលើការផលិតជីក្នុងស្រុក និងស្នើឲ្យកសិករចេះផលិតជីធម្មជាតិ សម្រាប់ប្រើប្រាស់ដោយខ្លួនឯង។

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋាន​កសិកម្ម ទទួលស្គាល់ថា បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាកត្តា​ប្រឈមរបស់កសិករ នាពេលបច្ចុប្បន្ន ស្របពេល​ដែលតម្លៃ​កសិផល​មួយចំនួន​បានធ្លាក់ចុះ ពិសេសទីផ្សារផ្លែស្វាយ​ស្រស់​ជាដើម។ បើតាមការអះអាង​របស់ ឯកឧត្តម ងិន ឆាយ បច្ចុប្បន្ន ផលិតផលកសិកម្មកម្ពុជា មួយចំនួនក៏នៅមិនទាន់អាចប្រកួតប្រជែងនឹងប្រទេសដទៃ នៅឡើយ ពិសេសកត្តា គុណភាព និងថ្លៃដើមផលិត។

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ក៏បានគូសបញ្ជាក់ដែរថា ដើម្បីដោះស្រាយបញ្ហានេះជូនកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជា ភាគីពាក់ព័ន្ធបាននិងកំពុងគិតគូរជំរុញឲ្យមាន​ការវិនិយោគ​លើការផលិត​ជីក្នុងស្រុក និងស្នើឲ្យ​កសិករចេះ​ផលិត​ជីធម្មជាតិ​សម្រាប់​ប្រើប្រាស់​ដោយខ្លួនឯង ក្នុងគោលបំណងកាត់បន្ថយ​ថ្លៃ​ដើម​ជូនកសិករ។

ដោយឡែក ទាក់ទិននឹងការនាំចេញ​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីវិញ ត្រូវបាន​ឯកឧត្តម ងិន ឆាយ គូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាចជួយសម្រួលដល់ការនាំចេញ​​ផលិតផល​កសិកម្ម ក៏ពិតមែន តែវានឹងមិន​អាចទៅរួចឡើយ បើសិនគ្មាន​ការសហការគ្នា​រវាងភាគីពាក់ព័ន្ធ។ លោកបន្តថា បើសិនកម្ពុជា មានលទ្ធភាព​ផ្គត់ផ្គង់ និងមានគុណភាពស្ដង់ដារ​នាំចេញ ក៏ពិតមែន តែកាលណាថ្លៃដើម​ផលិតខ្ពស់ ក៏មិនអាច​ប្រកួតប្រជែងនឹងផលិតផល​ប្រទេសដទៃបានដែរ ដូច្នេះ កម្ពុជា នឹងមានបញ្ហា​ក្នុងការនាំចេញ​ផលិតផល។ ឯកឧត្តម ងិន ឆាយ បានគូសបញ្ជាក់ថា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវតែចូលរួមដោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធដូចជា កិច្ចសម្រួលពាណិជ្ជកម្ម ការត្រួតពិនិត្យ តាមដាននិងវាយតម្លៃ ការផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីទីផ្សារ សមត្ថភាពផលិតតាមស្តង់ដារ ជាពិសេសស្តង់ដារអនាម័យនិងភូតគាមអនាម័យ សុវត្ថិភាពចំណីអាហារ របាំងបច្ចេកទេសលើពាណិជ្ជកម្ម ប្រកបដោយភាពប្រកួតប្រជែង និងបំពេញបាននូវលក្ខខណ្ឌតម្រូវក្នុងការនាំចេញ។

សូមបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មិនមែនគ្រប់ប្រទេសដែលជាសមាជិកអាចនាំចេញ-ចូលផលិតផលកសិកម្ម ដោយគ្មានរបាំងបច្ចេកទេស និងមិនគោរពទៅតាមលក្ខខណ្ឌភូតគាមអនាម័យបានទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) អនុញ្ញាតឱ្យមានការធ្វើសេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្មដោយជាប់របាំងពន្ធគយក្នុងកម្រិតទាបជាងមុន ឬពុំជាប់របាំងពន្ធគយទាំងស្រុងជាច្រើនបន្ទាត់ពន្ធ។ ប៉ុន្តែ ពុំមានន័យថា ប្រទេសជាដៃគូក្នុងកិច្ចព្រមព្រៀង អាចនាំចេញនាំចូលទំនិញជាផលិតផលកសិកម្ម ដោយមិនជាប់របាំងមិនមែនពន្ធគយផ្សេងៗ នោះឡើយ ដែលរួមមាន នូវរបាំងអនាម័យនិងភូតគាមអនាម័យ (SPS)ជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ងិន ឆាយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការបើកស្ថានទូតរវាងកម្ពុជា និងហុងគ្រីឡើងវិញ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានជំរុញឲ្យមានការរៀបចំបើកស្ថានទូតរវាងកម្ពុជា ប្រទេសកម្ពុជា និងប្រទេសហុងគ្រីឡើងវិញ ដើម្បី…

ប្រេសិតពិសេសរបស់ប្រធានអាស៊ានឯកឧត្តម ប្រាក់ សុខុន នឹងចេញធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាសប្តាហ៍ក្រោយ

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ