តើ UN អាចធ្វើអ្វីបាន បើកូរ៉េខាងជើងបញ្ជូនទ័ពទៅអ៊ុយក្រែន?

តើ UN មានដំណោះស្រាយបែបណាចំពោះករណីអាម៉េរិករកឃើញកូរ៉េខាងជើងបញ្ជូនទ័ព៣ពាន់នាក់ទៅរុស្ស៊ី


សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង អង់គ្លេស និងអ៊ុយក្រែនបានអះអាងថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណ៣ពាន់នាក់ទៅប្រទេសរុស្ស៊ី ដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ មានការបកស្រាយថា ការបញ្ជូនទាហាននេះធ្វើឡើងក្រោមហេតុផលទៅបណ្តុះបណ្តាល ប៉ុន្តែក្រុមសម្ព័ន្ធមិត្តបញ្ជាក់ថា ពួកគេអាចត្រូវបានដាក់ពង្រាយសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន ដែលសេតវិមានចាត់ទុកជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
តើ UN អាចធ្វើអ្វីបាន បើកូរ៉េខាងជើងបញ្ជូនទ័ពទៅអ៊ុយក្រែន?

វិមានក្រឹមឡាំង ដែលបានធ្វើសង្រ្គាមនៅអ៊ុយក្រែនតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានវាយតម្លៃថា ទំនងជាខ្សោះកម្លាំងខ្លាំងមែនទែនហើយ ដែលអាចជំរុញប្រទេសនេះប្រើប្រាស់កងកម្លាំងរបស់កូរ៉េខាងជើង ដែលមកដល់ពេលនេះមានសេចក្តីរាយការណ៍ថា រដ្ឋដ៏ឯកោរមួយនេះបានបញ្ជូនកងកម្លាំងប្រមាណ៣ពាន់នាក់ទៅរុស្ស៊ី។

ប្រទេសកូរ៉េខាងជើងបានស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ហើយវិធានការនេះត្រូវបានពង្រឹងជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងគោលបំណងបញ្ឈប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ កត្តានេបានជំរុញឱ្យអ្នកវិភាគលើកឡើងថា វាពិតជាពិបាកសម្រាប់ UN ក្នុងការដាក់ទណ្ឌកម្មប្រជាជាតិនេះបន្ថែមទៀត ស្របពេលដែលរុស្ស៊ី និងចិន គឺសុទ្ធតែជាសមាជិកអចិន្រ្តៃយ៍ដែលមានសិទ្ធិធ្វើវេតូលើគ្រប់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនេះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ កូរ៉េខាងជើងបានស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្តបន្ទាប់ និងធ្ងន់ធ្ងរស្រេចទៅហើយដូច្នេះទោះបីជា UN ដាក់បន្ថែមទៀតក៏មិនជាបញ្ហានោះដែរ។

ក្រុមអ្នកជំនាញឯករាជ្យមួយដែលត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ បានត្រួតពិនិត្យការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើងរយៈពេល១៥ឆ្នាំកន្លងមកនេះ បានរាយការណ៍ពីការរំលោភទណ្ឌកម្មរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ ហើយវិធានការថ្មីក៏បានដាក់ចេញបន្ថែមផងដែរ ប៉ុន្តែអ្វីៗនៅតែដដែល។

ផ្អែកតាមទស្សនៈទាំងនេះការដាក់ទណ្ឌកម្មថ្មីរបស់ UN ប្រឆាំងនឹងកូរ៉េខាងជើង ដែលជាប្រទេសដែលមានទណ្ឌកម្មខ្លាំងបំផុតរួចទៅហើយនោះ ទំនងជាមិនមានប្រសិទ្ធភាពឡើយ។ មកដល់ពេលនេះក្រៅពីបញ្ជូនទាហានទៅរុស្ស៊ី កូរ៉េខាងជើង ក៏ត្រូវបានគេចោទប្រកានថា បានបញ្ជូនអាវុធ និងគ្រាប់រំសេវ មីស៊ីលប្រមាណ១៣ពាន់កុងតឺន័ររួចហើយទៅរុស្ស៊ីតាំងពីខែសីហា ឆ្នាំ២០២៣មក៕ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Emirates ហោះហើរខ្ពស់ជាមួយនឹងងារ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក» ពីការសិក្សាពេញលេញមួយ

ទីក្រុងភ្នំពេញ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឈរនៅលើកំពូលជា «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក» ក្…

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃលុយដុល្លារហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមកនេះ?

ប្រាក់ដុល្លារអាម៉េរិកនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា បានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមកនេះ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ